ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Zlatan របួស​ធ្ងន់ធ្ងរ​អំឡុង​ពេល​ហ្វឹកហាត់ ​អាច​គំរាមកំហែង​ដល់​អាជីព​របស់​គេ

3 ឆ្នាំ មុន

ប្រទេស​អ៊ី​តា​លី ៖ ក្លិប​យក្ស AC Milan បាន​ប្រកាស​ឱ្យ​ដឹង​ថា ខ្សែប្រយុទ្ធ Zlatan Ibrahimovic បាន​ជួប​បញ្ហា​របួស​កំភួនជើង​ធ្ងន់ធ្ងរ…

ប្រទេស​អ៊ី​តា​លី ៖ ក្លិប​យក្ស AC Milan បាន​ប្រកាស​ឱ្យ​ដឹង​ថា ខ្សែប្រយុទ្ធ Zlatan Ibrahimovic បាន​ជួប​បញ្ហា​របួស​កំភួនជើង​ធ្ងន់ធ្ងរ អំឡុង​ពេល​ការ​ហ្វឹកហាត់​កាលពី​ថ្ងៃ​ច័ន្ទ ។

របាយការណ៍​បាន​លើក​ឡើង​ថា របួស​ចុង​ក្រោយ​នេះ របស់​កីឡាករ​សញ្ជាតិ​ស៊ុ​យ​អែ​ត​វ័យ ៣៩​ឆ្នាំ​រូប​នេះ អាច​ជា​ការ​គំរាមកំហែង​ដល់​អាជីព​បាល់ទាត់​របស់​គេ ប៉ុន្តែ​ក្លិប AC Milan បាន​ធ្វើការ​បញ្ជាក់​ប្រាប់ BBC Sport ថា អ្វី​ៗ​ទាំងអស់​នឹង​ដឹង នៅ​ពេល​កីឡាករ​រូប​នេះ ទទួល​ការ​ធ្វើតេស្ត​នៅ​ថ្ងៃ​អង្គា​រ៍​នេះ ។

អតីត​ខ្សែប្រយុទ្ធ​ក្រុម​បិសាច​ក្រហម Manchester United រូប​នេះ បាន​ផ្លាស់​ពី​ក្លិប LA Galaxy នៃ​លី​គ​កំពូល​អា​មេ​រិ​ក ទៅ​ចូលរួម​ជាមួយ​ក្រុម AC Milan ក្នុង​កិច្ចសន្យា​រយៈពេល ៦​ខែ កាលពី​ចុងខែ​ធ្នូ ២០១៩ ដោយ​រកបាន ៤​គ្រាប់​ពី​ការ​បង្ហាញខ្លួន​ចំនួន ១០​ប្រកួត ។

សូម​រំលឹក​ថា រដ្ឋាភិបាល​អ៊ី​តា​លី បាន​អនុញ្ញាត​ឱ្យ​ក្លិប​ក្នុង​ក្រប​ខណ្ឌ Serie A ទាំងអស់​អាច​ធ្វើការ​ហ្វឹកហាត់​លក្ខណៈ​ជា​ក្រុម​ពេញលេញ ចាប់តាំងពី​ថ្ងៃ​ទី ១៩ ឧសភា ខណៈ​នៅ​មិន​ទាន់​មានការ​ប្រកាស​កាលបរិច្ឆេទ​ជា​ផ្លូវការ​ណាមួយ ជុំវិញ​ការ​វិល​ត្រឡប់​នៃ​ក្រប​ខណ្ឌ Serie A នៅឡើយ​ទេ ប៉ុន្តែ​ឆ្លងកាត់​ការ​បោះ​ឆ្នោត​របស់​ក្លិប​ទាំងអស់ គឺ​ចង់​ចាប់ផ្តើម​ឡើង​វិញ​នៅ​ថ្ងៃ​ទី ១៣ មិថុនា ខាង​មុខ ៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ