ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ធ្វើ​ដំណើរ​អន្តជាតិ​មិន​អាច​វិល​មក​ដូច​ដើម​ឡើយ​រហូត​ដល់​ឆ្នាំ​២០២៣

3 ឆ្នាំ មុន

ប្រទេស​សហរដ្ឋអាមេរិក ៖ សមាគម​ន៍​ផ្នែក​ដំណើរ​មួយ​បាន​វាយតម្លៃ​ថា​វិស័យ​ទេសចរ​អន្តជាតិ​នៅ​ក្នុង​ប្រទេស​សហរដ្ឋអាមេរិក​នឹង​មិន​មាន​ស្ថានភាព​វិល​ត្រឡប់​ដូច​ដើម​វិញ​ទេ រហូត​ទាល់តែ​ក្នុង​រយៈពេល ៣​ឆ្នាំ​បន្ទាប់ ។ នេះ​បើ​យោង​តាម​កាសែត New York Post…

ប្រទេស​សហរដ្ឋអាមេរិក ៖ សមាគម​ន៍​ផ្នែក​ដំណើរ​មួយ​បាន​វាយតម្លៃ​ថា​វិស័យ​ទេសចរ​អន្តជាតិ​នៅ​ក្នុង​ប្រទេស​សហរដ្ឋអាមេរិក​នឹង​មិន​មាន​ស្ថានភាព​វិល​ត្រឡប់​ដូច​ដើម​វិញ​ទេ រហូត​ទាល់តែ​ក្នុង​រយៈពេល ៣​ឆ្នាំ​បន្ទាប់ ។ នេះ​បើ​យោង​តាម​កាសែត New York Post ចេញផ្សាយ​កាល​កាលពី​ពេល​ថ្មី​ៗ​នេះ ។

យោង​តាម​ការ​បកស្រាយ​របស់ សមាគម​ន៍​អាកា​ចរណ៍​សេវាកម្ម​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​អន្តជាតិ មួយ​ហៅ​កាត់​ថា the International Air Transport Association (IATA) បាន​និយាយ​ថា ការ​បើក​ឱ្យ​ដំណើរការ​លើ​ទេសចរណ៍​អន្តជាតិ និង​នៃ​សេដ្ឋកិច្ច​ពិភពលោក គឺ​ត្រូវ​មានការ​យឺតយ៉ាវ ជាង​ការ​រំពឹង​ទុក​ឆ្ងាយ​ណាស់​។ ដែល​នេះ​គួប​ផ្សំ​នឹង​ការ​រឹត​បន្តឹង​នៃ​ការ​ធ្វើ​ដំណើរ និង​ការ​ភ័យ​ខ្លាច​របស់​ភ្ញៀវ​អន្តជាតិ​ផង​នោះ វា​នឹង​អាច​ពន្យារពេល​រហូត​ដល់​ឆ្នាំ ២០២៣ ទើប​ស្ថាន​ការ​វិល​រក​ប្រក្រតី​ភាព​ធម្មតា​ឡើង​វិញ ។

ការ​ស្ទាបស្ទង់​មតិ ថ្មី​ៗ​នេះ​បាន​បញ្ជាក់​ថា ៦៩ ភាគរយ​នៃ​អ្នកដំណើរ​ត្រូវ​បាន​កាត់​បន្ថយ ដោយសារ​ពួក​គេ​គិត​ថា នៅផ្ទះ​ប្រសើរ​ជា​ជាង ដេក​ក្នុង​កន្លែង​ដែល​គេ​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក ១៤​ថ្ងៃ នៅ​ពេល​ពួក​គេ​ទៅ​ដល់​គោលដៅ​ណាមួយ​។ ប៉ុន្តែ​ខាង IATA កំពុង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ នៅ​ការ​ធ្វើ​បែប​នេះ​។

លោក Alexandre de Juniac ជា​ប្រធាន​ផ្នែក​ប្រ​តិ​ប្ត​នៃ​សមាគម​ន៍​នេះ​ថា «​ដើម្បី​ជា​ផ្នែក​មួយ ជួយ​ស្តារ​សេដ្ឋកិច្ចជាតិ ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​វិញ យើង​មិន​គួរ​ប្រតិបត្តិ​ការណ៍ ឬ​ដាក់​គោលការណ៍ ទៅ​លើ​ភ្ញៀវ​ទេសចរ​បែប​នេះ​ទេ​។ យើង​ត្រូវ​តែ​មាន​ដំណោះស្រាយ​មួយ​ដែល​ល្អ​ប្រសើរ​ជាង​នេះ ដើម្បី​សុវត្ថិភាព​អ្នក​ធ្វើ​ដំណើរ ហើយ​មិន​ធ្វើ​ឱ្យ​ពួក​គាត់​មាន​ភាព​ស្មុគស្មាញ ជា​ជាង​ឱ្យ​ពួក​គាត់​ស្នាក់​នៅ​ដាច់​ដោយឡែក​»​។

លោក Alexandre បន្ត​ថា ​រដ្ឋាភិបាល​គួរតែ​ផ្តល់​នូវ​ទំនុកចិត្ត និង​សុវត្ថិភាព ជូន​ភ្ញៀវ​ទេសចរ ពី​ការ​ការពារ​ពី​ជំងឺឆ្លង​រា​ត្បា​ត​មួយ​នេះ​។ លោក Alexandre បាន​និយាយ​ថា «​យើង​សង្ឃឹមថា ការ​ធ្វើ​ដំណើរ​ក្នុងស្រុក គឺជា​ភាព​ចំបង​ក្នុង​បើក​ជើងហោះហើរ​ឡើង​វិញ នៅ​ពេល​ដែល​ស្ថានភាព មាន​ភាព​ប្រសើរ​ឡើង​។ ហើយ​សម្រាប់​ជើងហោះហើរ​អន្តជាតិ​វិញ វា​អាច​នឹង​ត្រូវ​បាន​ពន្យារ​ហូត​ដល់​ឆ្នាំ ២០២៣​។ ព្រោះ​យើង​បាន​ប៉ាន់​ប្រមាណ​ថា ជើងហោះហើរ​អន្តជាតិ​នឹង​មាន​កាត់​បន្ថយ ប្រមាណ​ជា​ជាង ២៤​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​មុន ប្រសិនបើ​មានការ​បើក​ជើងហោះហើរ​នៅ​ឆ្នាំ​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ