ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WHO ​ផ្អាក​សាកល្បង​ថ្នាំ HYDROXYCHLOROQUINE ប្រឆាំង​​វីរុស

3 ឆ្នាំ មុន

ប្រទេស​ស្វ៊ី​ស ៖ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក WHO លោក TEDROS ADHANOM GHEBREYESUS ប្រកាស​នា​ថ្ងៃ​ទី​២៥ ឧសភា​ថា…

ប្រទេស​ស្វ៊ី​ស ៖ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក WHO លោក TEDROS ADHA
NOM GHEBREYESUS ប្រកាស​នា​ថ្ងៃ​ទី​២៥ ឧសភា​ថា ការ​សាកល្បង​គ្លីនិក​លើ​ថ្នាំ HYDRO
XYCHLOROQUINE ដោយ​អង្គការ​សុខភាព​ពិភពលោក លើ​បណ្ដា​អ្នក​ជំ​ងឹ​ឆ្លង​វីរុស COVID-
19 ត្រូវ​បាន​ផ្អាក​ដោយសារ​វិធានការ​សន្តិសុខ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ប្រមុខ WHO​អះអាង​ថា គណៈកម្មាធិការ​នាយក​បាន​ផ្អាក​ការ
សាកល្បង​គ្លីនិក​សាមគ្គីភាព​លើ​ថ្នាំ HYDRO XYCHLOROQUINE ក្នុង​ពេល​ដែល​បញ្ហា​សន្តិសុខ​ត្រូវ​ពិនិត្យ ។ ការ​សាកល្បង​គ្លីនិក​លើ​ថ្នាំ​ដទៃ​ៗ​ទៀត​នៅ​បន្ត ។

ទស្សនាវដ្ដី​វិទ្យាសាស្ត្រ THE LANCET បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២២ ឧសភា ការ​សិក្សា
មួយ​​លើ​ថ្នាំ HYDROXYCHLOROQUINE ចំពោះ​អ្នក​ជំ​ងឹ​ជាង​៩៦.០០០​នាក់​ក្នុង​មន្ទីរពេទ្យ
៦៧១​ក្នុង​ទ្វីប​ទាំង​៦ ហើយ​ការ​សិក្សា​នេះ​សន្និដ្ឋាន​ថា ការ​ប្រើ​ថ្នាំ​នោះ​អាច​បង្កើន​គ្រោះថ្នាក់​នៃ​ការ​គាំងបេះដូង ​និង​ការ​បាត់​បង់​ជីវិត​ ។

ចំណែក​ការ​សិក្សា​មួយ​របស់​ចិន​លើ​អ្នកជំងឺ​១៥០​នាក់ នៅ​មន្ទីរពេទ្យ​ដែល​មាន​រោគ​សញ្ញា​នៅ
ស្រាល​ឬ​មធ្យម​នៃ​ការ​ឆ្លង​វីរុស​អះអាង​ថា ការ​ប្រើថ្នាំ​នេះ​លើ​ពួក​គេ​មិន​មានការ​កែ​លម្អ​ស្ថានភាព​សុខភាព​ពួក​គេ​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ។

ម្យ៉ាង​ទៀត​ការ​ប្រើ​ថ្នាំ​នេះ​ដែល​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ​ថា បាន​លេប​រាល់ថ្ងៃ​ដើម្បី​ការ​ពារ​ការ​ឆ្លង​វីរុស​នោះ​បណ្ដាល​ឲ្យ​មាន​ឥទ្ធិពល​បន្ទាប់បន្សំ​នានា​សម្រាប់​អ្នកជំងឺ​មួយ​ចំនួន។

លោក​ដូ​ណា​ល់ ត្រាំ ពេល​នេះ​អះអាង​ថា លោក​ឈប់​លេបថ្នាំ HYDROXYCHLOROQUINE នេះ​ទៀត​ហើយ ៕ ដកស្រង់​ចេញ​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ