ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគ្រូ​បង្រៀន​ម្នាក់​ត្រូវ​រថយន្ត​ស៊ីទែន​ថយ​កិន​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្ត​កំពង់​ឆ្នាំ​ង ៖ អ្នកគ្រូ​បង្រៀន​ម្នាក់​បាន​រង​របួសធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​រវៀង​រថយន្ត​ស៊ីទែន​ដឹក​ទឹក​ស្រោចធ្វើ​ផ្លូវ​របស់​ក្រុមហ៊ុន​ធ្វើ​ផ្លូវជាតិ​លេខ​៥៣​ បាន​ថយក្រោយ​កិន ខណៈ​ពេល​​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​ធ្វើដំណើរ​តាម​ផ្លូវ​ ។ ហេតុ​ការ​ណ៍ខាងលើ​​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​ប្រមាណ​ជា​៤​និង​៣០​នាទី​​រសៀល​ថ្ងៃ​ទី​២៥​ ឧសភា ឆ្នាំ​​២០២០​ នៅ​ចំណុច​ក្លោ​ង​ទ្វា​ចូល​វត្ត​ព្រះ​ធាតុ​ស្តាំ…

ខេត្ត​កំពង់​ឆ្នាំ​ង ៖ អ្នកគ្រូ​បង្រៀន​ម្នាក់​បាន​រង​របួសធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​រវៀង​រថយន្ត​ស៊ីទែន​ដឹក​ទឹក​ស្រោចធ្វើ​ផ្លូវ​របស់​ក្រុមហ៊ុន​ធ្វើ​ផ្លូវជាតិ​លេខ​៥៣​ បាន​ថយក្រោយ​កិន ខណៈ​ពេល​​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​ធ្វើដំណើរ​តាម​ផ្លូវ​ ។

ហេតុ​ការ​ណ៍ខាងលើ​​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​ប្រមាណ​ជា​៤​និង​៣០​នាទី​​រសៀល​ថ្ងៃ​ទី​២៥​ ឧសភា ឆ្នាំ​​២០២០​ នៅ​ចំណុច​ក្លោ​ង​ទ្វា​ចូល​វត្ត​ព្រះ​ធាតុ​ស្តាំ ​ស្ថិត​ក្នុងភូមិ​តា​លោ ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ជនរងគ្រោះ​ឈ្មោះ នី លី​ណា ភេទ​ស្រី ​អាយុ២២ឆ្នាំ​ ជា​គ្រូបង្រៀន​ ​មាន​ទីលំនៅ​ភូមិ​អណ្ដូង​ច្រុះ​ ឃុំ​រលាប្អៀរ ​ស្រុក​រលាប្អៀរ​ ខេត្តកំពង់ឆ្នាំង ​ជាអ្នកបើកបរ​ម៉ូតូ​​មួយគ្រឿង​ម៉ា​ក​ហុងដា​ ធុន​សេ​125 ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​2018 ​ពាក់​ស្លាក់​លេខ ​ភ្នំ​ពេញ ​1HG-3685 ​។ ចំណែក​រថយន្ត​ស៊ីទែនដឹក​ទឹក​ធ្វើ​ផ្លូវ​ ម៉ាកអេស៊ា ​ក្បាល​ព​ណ៌ស​ ពាក់​ស្លាក់​លេខ ​PP3D1080 ​អ្នកបើកបរមិនស្គាល់​អត្ត​សញ្ញាណ បានរត់គេចខ្លួន​បាត់ ។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​នេះ ​បណ្តាល​អោយអ្នកគ្រូ​រង​គ្រោះរងរបួស​បាក់ជើង​ឆ្វេង ត្រូវ​បាន​ដឹក​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ដោយឡែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ ដោយ​បន្សល់​ទុក​រថយន្ត​ចោល​នៅ​កន្លែង​កើតហេតុ​ ។

តាម​ប្រភព​ព័ត៌មាន​​បាន​ឱ្យ​ដឹង​​បន្ត​ថា ដោយសារ​ស្ថានភាព​របួសធ្ងន់​ធ្ង​ពេក នៅ​វេលា​ម៉ោង​៨​និង​៧​នាទី​យប់​ថ្ងៃ​ដដែល ​ក្រុម​គ្រួសារ​​​របស់​ជន​រង​គ្រោះ​បានដឹក​តាម​រថយន្ត​សង្គ្រោះ​យក​ទៅ​ព្យា​ល​បាល​បន្ត​នៅ​មន្ទី​ពេទ្យ​ក្រុងភ្នំពេញ​ផង​ដែរ ។ ដោយឡែក​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សារ​ទុក​នៅ​កា​រិ​យា​ល​យ័​ចរាច​ផ្លូវគោក​ខេត្ត​ដើម្បី​រង់​ចាំ​ធ្វើការ​ដោះស្រាយ​​គ្នា​នៅពេលក្រោយ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ