ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​រក​ឃើញ​ករណីឆ្លង​កូ​វី​ដ​-១៩បន្ថែម​ថ្មី មួយ​ថ្ងៃ​ជិត​៧​ពាន់​នាក់

3 ឆ្នាំ មុន

ញ៉ូដេ​លី ៖ ក្រសួងសុខាភិបាល​ឥណ្ឌា បាន​និយាយ​ថា មាន​អ្នក​ស្លាប់​ថ្មី ចំនួន ១៥៤​នាក់ ដោយសារ​មេរោគ​កូ​វី​ដ​-១៩ (​ចំនួន​នេះ​គិត​ត្រឹម​២៤​ម៉ោង ថ្ងៃអាទិត្យ​)…

ញ៉ូដេ​លី ៖ ក្រសួងសុខាភិបាល​ឥណ្ឌា បាន​និយាយ​ថា មាន​អ្នក​ស្លាប់​ថ្មី ចំនួន ១៥៤​នាក់ ដោយសារ​មេរោគ​កូ​វី​ដ​-១៩ (​ចំនួន​នេះ​គិត​ត្រឹម​២៤​ម៉ោង ថ្ងៃអាទិត្យ​) និង​ករណី​ឆ្លង​ថ្មី មាន​ឃើញ​ចំនួន ៦.៩៧៧ បន្ថែម​ទៀត នាំ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ដល់ ៤.០២១​នាក់ និង​អ្នក​ឆ្លង​សរុប​លើ​ន​ដល់ ១៣៨.៨៤៥ ករណី នៅ​ក្នុង​ប្រទេស​នេះ ។

ទិន្នន័យ​បាន​បង្ហាញ​ថា ឆ្លងថ្មីជិត​៧​ពាន់​នេះ ​គឺជា​ចំនួន​កើនឡើង​ខ្ពស់​បំផុត ក្នុង​រយៈពេល​មួយ​ថ្ងៃ គិត​ចាប់តាំងពី​ឥណ្ឌា មាន​ករណី​ឆ្លង​ ដំបូង​នៅ​ក្នុង​ប្រទេស ។

ព័ត៌មាន​បាន​ចេញផ្សាយ​ដោយ​ក្រសួងសុខាភិបាល​ឥណ្ឌា អោយ​ដឹង​ថា “​នៅ​ម៉ោង ៨:០០​នាទី​ព្រឹក ថ្ងៃ​ចន្ទ​ទី២៥ ឧសភា (​ម៉ោង​ក្នុង​តំបន់​) អ្នក​ស្លាប់​ចំនួន ៤.០២១​នាក់ ដែល​ទាក់ទង​នឹង​មេរោគ​កូ​វី​ដ ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​ប្រទេស​” ។ បើ​ធៀប​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ករណី​ឆ្លង​កូ​វី​ដ​-១៩ មាន​ត្រឹម​ចំនួន ១៣១.៨៦៨​ករណី ហើយ​ចំនួន​អ្នក​ស្លាប់មាន​ចំនួន ៣.៨៦៧​នាក់​។

យោង​តាម​មន្ត្រី​ក្រសួង បាន​និយាយ​ថា រហូត​មក​ដល់​ពេល​នេះ ប្រជាជន​ឥណ្ឌា​ដែល​ជា​អ្នកជំងឺ​កូ​វី​ដ​-១៩ ចំនួន ៥៧.៧២១​នាក់ ត្រូវ​បាន​ព្យាបាល​ឲ្យ​ជា​សះស្បើយ​និង​បាន​ចេញពី​មន្ទីរពេទ្យ បន្ទាប់​ពី​បាន​បង្ហាញ​ពី​ភាព​ប្រសើរ​ឡើង ។ ខណៈ “​ចំនួន​អ្នកជំងឺ​កំពុង​ព​ញ​យា​បាល​នៅ​ក្នុង​ប្រទេស​នា​ពេល​បច្ចុប្បន្ន គឺ​សល់ ៧៧.១០៣” ។

ថ្ងៃ​ចន្ទ​នេះ គឺ ៦២​ថ្ងៃ​ជាប់​គ្នា​នៃ​ការ​រឹត​ត្បឹ​ត​នៅ​ទូ​ទាំង​ប្រទេស ដែល​ប្រកាស​ដោយ​រដ្ឋាភិបាល រួម​នឹង​មជ្ឈមណ្ឌល​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត ។ ការ​បិទ​ប្រទេស ដែល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២៥ ខែមីនា និង​ត្រូវ​បាន​បន្ត​រយៈពេល​ជា​លើក​ទី​៣ នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ដល់​ថ្ងៃ​ទី​៣១ ខែឧសភា ។

គួរ​ជម្រាប​ផង​ដែរ​ថា ​គិត​ត្រឹមឆ្នាំ​២០១៧ ​ប្រទេស​ឥណ្ឌា ជាប់លំដាប់លេខ២ ​ដែលមាន​ចំនួន​ប្រជាជនសរុប (1,342,512,706​នាក់​) ខណៈប្រទេស​ចិន លេខ១ ដែល​មាន​ចំនួន​ប្រជាជន​ច្រើន​ជាងគេ បង្អស់​នៅ​លើ​ពិភពលោក (1,388,232,693​នាក់​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ