ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​ធ្ងន់​ដៃ​! លោក​ត្រាំ​ហាម​រាល់​អ្នកដំណើរ​ចេញពី​ប្រេ​ស៊ី​ល​ចូល​ដី​អា​មេ​រិ​ក

3 ឆ្នាំ មុន

អា​មេ​រិ​ក ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ចេញ​បញ្ជា​មិន​ឲ្យ​អ្នកដំណើរ​ទាំងអស់ គ្រប់​ជាតិ​សាសន៍​ដែល​ធ្វើ​ដំណើរ​ចេញពី​ប្រេ​ស៊ី​ល ចូល​ទឹកដី​ខ្លួន​ឡើយ បន្ទាប់​ពី​ប្រទេស​ប្រេ​ស៊ី​មាន​ចំនួន​ករណី​វីរុស​កូ​វី​ដ​១៩ ឆ្លង​ខ្ពស់​បំផុត​លំដាប់​ទី…

អា​មេ​រិ​ក ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​ចេញ​បញ្ជា​មិន​ឲ្យ​អ្នកដំណើរ​ទាំងអស់ គ្រប់​ជាតិ​សាសន៍​ដែល​ធ្វើ​ដំណើរ​ចេញពី​ប្រេ​ស៊ី​ល ចូល​ទឹកដី​ខ្លួន​ឡើយ បន្ទាប់​ពី​ប្រទេស​ប្រេ​ស៊ី​មាន​ចំនួន​ករណី​វីរុស​កូ​វី​ដ​១៩ ឆ្លង​ខ្ពស់​បំផុត​លំដាប់​ទី ២ នៅ​លើ​ពិភពលោក​បន្ទាប់​ពី​សហរដ្ឋអាមេរិក ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ Reuters នា​ថ្ងៃ​ទី ២៥ ឧសភា ។

សេត​វិមាន​កាលពី​ថ្ងៃអាទិត្យ​បាន​និយាយ​ថា​ខ្លួន​កំពុង​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ពី​ប្រទេស​ប្រេ​ស៊ី​ល​ទៅ​កាន់​សហរដ្ឋអាមេរិក​ពោល​គឺ ២ ថ្ងៃ​បន្ទាប់​ពី​ប្រទេស​ប្រេ​ស៊ី​ល ដែល​ជា​ប្រជាជាតិ​នៃ​ទ្វីបអាមេរិក​ខាងត្បូង​បាន​ក្លាយជា​ចំណុចក្តៅ​លេខ ២ របស់​ពិភពលោក​ចំពោះ​ករណី​ឆ្លង​វីរុស​នេះ ដែល​គិត​ត្រឹម​ថ្ងៃ​ទី ២៤ ឧសភា គឺ​មាន​ករណី​ឆ្លង​កូ​វី​ដ​សរុប​នៅ​ប្រទេស​ប្រេ​ស៊ី​ល​មាន ៣៦៣,៦១៨​ករណី ករណី​ស្លាប់​សរុប ២២,៧១៦​ករណី និង​ករណី​ជា​សះស្បើយ​សរុប​១៤៩,៩១១​ករណី ។

ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​គឺជា​ការ​ប៉ះទង្គិច​ដល់​ប្រធានាធិបតី​ស្តាំ​និយម​ប្រេ​ស៊ី​ល​លោក Jair Bolsonaro ដែល​បាន​នឹង​កំពុង​ធ្វើ​តាម​គំរូ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​ដូ​ណា​ល់​ត្រាំ​ក្នុង​ការ​ដោះស្រាយ​ជំងឺ​រាតត្បាត​នេះ តាម​រយៈ​ការ​មិន​ប្រ​ឆាំ​នឹង​ការ​ដាក់​ឲ្យ​មាននូវ​ការ​ឃ្លាតឆ្ងាយ​ពី​សង្គម ឬ​ហៅ​ថា​គម្លាត​សុវត្ថិភាព ។ ការិយាល័យ​ប្រធានាធិបតី​ប្រេ​ស៊ី​ល​មិន​បាន​ឆ្លើយ​តប​នឹង​សំណើសុំ​ការ​អត្ថាធិប្បាយ​ទេ ។


ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ប្រទេស​ប្រេ​ស៊ី​ល​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​សហរដ្ឋអាមេរិក​រក្សា​ភាព​ជា​ដៃគូ​យ៉ាង​រឹង​មាំ​ជាមួយ​ប្រទេស​ប្រេ​ស៊ី​លហើយ​យើង​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​សេដ្ឋកិច្ច​សង្គម ​និង​សុខភាព​របស់​កូ​វី​ដ​១៩ ១៩ នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ