ប្រធានាធិបតី​​ប្រេ​ស៊ី​លអត់​ពាក់​ម៉ាស់​ពេល​ទៅ​ជួប​អ្នកគាំទ្រ​ ខណៈ​កូ​វី​ដ​១៩ផ្ទុះ​ខ្លាំង


ប្រេ​ស៊ី​ល​ ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា បើ​ទោះបីជា​ប្រទេស​ប្រេ​ស៊ី​ល​នា​ពេល​នេះ មានការ​ផ្ទុះ​ករណី​កូ​វី​ដ​ជា​ច្រើន រហូត​ដល់​ថ្នាក់​ស៊ីដាច់​ប្រទេស​រុ​ស្ស៊ី​យក​លេខ​២ បន្ទាប់​ពី​សហរដ្ឋអាមេរិក ក៏​ដោយ ប្រធានាធិបតី​ប្រទេស​នេះ ហាក់បីដូចជា​មិន​អើពើ​នឹង​ការ​ពាក់​ម៉ាស់​ទាល់តែ​សោះ​។

ប្រធានាធិបតី​ប្រេ​ស៊ី​ល ​លោក Jair Bolsonaro បាន​ចូលរួម​ការ​ជួបជុំ​អ្នកគាំទ្រ​រដ្ឋាភិបាល កាលពី​ថ្ងៃអាទិត្យ​នៅ​រដ្ឋធានី Brasilia ដែល​លោក​បាន​ស្វាគមន៍​អ្នកគាំទ្រ​ទាំងនោះ ដោយ​មិន​មាន​ម៉ាស់​ពាក់​ជាប់​នឹង​មុខ​។ លោក Bolsonaro ត្រូវ​បាន​អម​ដោយ​រដ្ឋមន្ត្រី​ខុទ្ទកាល័យ​និង​សមាជិក​សភា​២​រូប​។

នៅ​ក្នុង​ខ្សែ​វី​ដេ​អូ ដែល​គេ​ឃើញ​លោក​ប្រធានាធិបតី​ប្រេ​ស៊ី​ល Bolsonaro មាន​ព័ទ្ធ​ជុំវិញ​ដោយ​ក្រុម​សន្តិសុខ​របស់​គាត់ ដែល​មាន​ម៉ាស់​ពាក់​ត្រឹមត្រូវ ខណៈ​ដែល​ប្រធានាធិបតី​មិន​មាន​ម៉ាស់​ពាក់​ទាល់តែ​សោះ ហើយ​បាន​លើកដៃ​ស្វាគមន៍​ដល់​អ្នកគាំទ្រ​ទាំងនោះ​។

បើ​ទោះបីជា​លោក​ប្រធានាធិបតី​ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​ពាក់​ម៉ាស​នៅ​ពេល​គាត់​មក​ដល់​ព្រឹត្តិការណ៍​នេះ​ក៏​ដោយ ក៏​គាត់​បាន​ដោះ​វា​ចេញ​នៅ​ពេល​ដែល​គាត់​មក​ជិត​ក្រុម​អ្នកគាំទ្រ ដើម្បី​ធ្វើ​កិច្ច​ស្វាគមន៍​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នា​ពេល​នេះ​ករណី​ឆ្លង​កូ​វី​ដ​សរុប​នៅ​ប្រទេស​ប្រេ​ស៊ី​ល​មាន ៣៦៣,៦១៨​ករណី ករណី​ស្លាប់​សរុប ២២,៧១៦​ករណី និង​ករណី​ជា​សះស្បើយ​សរុប​១៤៩,៩១១​ករណី​៕ (យោង​តាមប្រភពពី edition.cnn.com)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ