ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ករណី​វិជ្ជមាន​២​នាក់​បន្ថែម​ទៀត​ក្នុង​ក្រប​ខ័ណ្ឌ Premier League

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ មនុស្ស២​នាក់​ផ្សេង​ទៀត​មក​ពី​ក្លិប​ចំនួន ២ ក្នុង​ក្រប​ខណ្ឌ Premier League បាន​ធ្វើតេស្ត​មាន​សញ្ញា​នៃ​វីរុស​កូ​វី​ដ​-១៩ បន្ទាប់​ពី​ឆ្លងកាត់​ការ​ធ្វើតេស្ត​ដំណាក់កាល​ទី​២ ។…

ប្រទេស​អង់គ្លេស ៖ មនុស្ស២​នាក់​ផ្សេង​ទៀត​មក​ពី​ក្លិប​ចំនួន ២ ក្នុង​ក្រប​ខណ្ឌ Premier League បាន​ធ្វើតេស្ត​មាន​សញ្ញា​នៃ​វីរុស​កូ​វី​ដ​-១៩ បន្ទាប់​ពី​ឆ្លងកាត់​ការ​ធ្វើតេស្ត​ដំណាក់កាល​ទី​២ ។

កីឡាករ ក្រុម​គ្រូបង្វឹក និង​បុគ្គលិក​នៅ​ក្លិប​ទាំង​២០ ក្នុង​ក្រប​ខណ្ឌ Premier League បាន​ទទួលលទ្ធផល​នៃ​ការ​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​-១៩ ដំណាក់កាល​ទី២​របស់​ពួក​គេ​កាលពី​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​បាន​ទទួល​ការ​ធ្វើតេស្ត​នៅ​ឯ​កន្លែង​ហ្វឹកហាត់​រៀងខ្លួន កាលពី​ថ្ងៃ​អង្គារ រហូត​ដល់​ថ្ងៃ​សុក្រ ។

ការ​ធ្វើតេស្ត​សរុប​មាន​ចំនួន ៩៩៦​នាក់​ត្រូវ​បាន​ធ្វើ​ឡើង ដោយ​ចំនួន​នៃ​ការ​ធ្វើតេស្ត​សម្រាប់​ក្លិប​នីមួយ​ៗ បាន​កើនឡើង​ពី ៤០% ទៅ ៥០%​។ ដោយឡែក​ការ​ធ្វើតេស្ត​ដំណាក់កាល​ទី​បី នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ច័ន្ទ និង​ថ្ងៃ​អង្គារ ។

សូម​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ ការ​ធ្វើតេស្ត​វិជ្ជមាន​លើ​មនុស្ស​ចំនួន ៨ នាក់​ក្នុង​នោះ​រួម​មាន​ទាំង​កីឡាករ និង​បុគ្គលិក ត្រូវ​បាន​រក​ឃើញ​ក្នុង​ចំណោម​ការ​ធ្វើតេស្ត​សរុប​ចំនួន ១,៧៤៤ បន្ទាប់​ពី​ការ​ធ្វើ​ទាំង​ពីរ​ដំណាក់កាល​។

សេចក្តីថ្លែងការណ៍​មួយ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ២៣ ឧសភា បាន​ឲ្យ​ដឹង​ថា «​ក្រប​ខណ្ឌ Premier League អាច​បញ្ជាក់​បាន​ថា​នៅ​ថ្ងៃ​អង្គារ ១៩ ឧសភា រហូត​ថ្ងៃ​សុក្រ ២២ ខែឧសភា​កីឡាករ និង​បុគ្គលិក​ក្លិប​ទាំងអស់​សរុប​ចំនួន ៩៩៦ នាក់​ត្រូវ​បាន​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​-១៩ ដែល​ក្នុង​នោះ​មាន ២​នាក់​មាន​សញ្ញា​វិជ្ជមាន​ចេញពី​ក្លិប​ចំនួន ២ ដែល​សុំ​មិន​ធ្វើការ​បញ្ចេញ​ឈ្មោះ​» ។ កីឡាករ ឬ​បុគ្គលិក​ក្លិប​ដែល​បាន​ធ្វើតេស្ត​វិជ្ជមាន ឥឡូវនេះ​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ​រយៈពេល ៧​ថ្ងៃ​» ។

សូម​បញ្ជាក់​ជូន​ថា ក្រប​ខណ្ឌ Premier League គ្រោង​នឹង​ត្រឡប់​មក​វិញ​នៅ​ដើមខែ​ក្រោយ បន្ទាប់​ពី​ទទួល​បាន​ភ្លើង​ខៀវ​ពី​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson ដែល​អនុញ្ញាត​ឲ្យ​ព្រឹត្តិការណ៍​កីឡា​ទាំងអស់ អាច​ចាប់ផ្តើម​សកម្មភាព​របស់​ខ្លួន​ឡើង​វិញ នៅ​ថ្ងៃ​ទី​១ មិថុនា ២០២០ ដោយ​រាល់​ការ​ប្រកួត​ដែល​នៅ​សល់​ទាំងអស់ នឹង​ត្រូវ​លេង​ដោយ​គ្មាន​អ្នកគាំទ្រ​ចូលរួម​ទស្សនា​ផ្ទាល់ (​បិទទ្វារ​កីឡដ្ឋាន​)៕ (ដកស្រង់​ចេញពី Sky Sports)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ