ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​ថា ក្រប​ខ័ណ្ឌ La Liga អាច​ត្រឡប់​វិញ​នៅ​ដើមខែ​ក្រោយ

3 ឆ្នាំ មុន

ប្រទេស​អេស្ប៉ា​ញ ៖ ក្រប​ខណ្ឌ​កំពូល La Liga ទទួល​បាន​ភ្លើង​ខៀវ​ពី​នាយក​រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​លោក Pedro Sanchez ដោយ​អាច​បន្តសកម្មភាព​ប្រកួតប្រជែង​ឡើង​វិញ​ចាប់ពី​ថ្ងៃ​ទី​៨ ខែមិថុនា…

ប្រទេស​អេស្ប៉ា​ញ ៖ ក្រប​ខណ្ឌ​កំពូល La Liga ទទួល​បាន​ភ្លើង​ខៀវ​ពី​នាយក​រដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ​លោក Pedro Sanchez ដោយ​អាច​បន្តសកម្មភាព​ប្រកួតប្រជែង​ឡើង​វិញ​ចាប់ពី​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២០ ដោយ​បិទទ្វារ​កីឡដ្ឋាន ។

បច្ចុប្បន្ន​កីឡាករ​ទាំងអស់​នៃ​ក្រប​ខណ្ឌ​មួយ​នេះ ទទួល​បានការ​អនុញ្ញាត​ក្នុង​ស​ប្តា​ហ៍​នេះ ឲ្យ​ចាប់ផ្តើម​ការ​ហ្វឹកហាត់​លក្ខណៈ​ជា​ក្រុម ដែល​មិន​លើស​ពី១០​នាក់ ។

គួរ​បញ្ជាក់​ថា ​លោក Pedro Sanchez បាន​ថ្លែង​ថា «​វា​ជា​ពេលវេលា​សម្រាប់​ប្រទេស​អេ​ស្ប៉ា​ញ គួរ​ធ្វើ​អ្វី​ដែល​ត្រូវធ្វើ​។ ហើយ​ឥឡូវនេះ ការ​បន្ធូរបន្ថយ​ថ្មី​កំពុង​បើក​សម្រាប់​មនុស្ស​គ្រប់​គ្នា ។ ហើយ​ពេលវេលា បាន​កំពុង​នាំ​មក​នូវ​សកម្មភាព​ប្រចាំ​ថ្ងៃជា​ច្រើន​ត្រឡប់​មក​វិញ​»​។

«​ចាប់ពី​ថ្ងៃ​ទី​៨ ខែមិថុនា​នេះ ក្រប​ខណ្ឌ La Liga នឹង​ត្រឡប់​មក​វិញ​។ បាល់ទាត់​ប្រទេស​អេ​ស្ប៉ា​ញ​មាន​ចំនួន​អ្នក​តាមដាន​ច្រើន​លើសលុប ប៉ុន្តែ​វា​មិនមែន​ជា​សកម្មភាព​តែ​មួយ ដែល​នឹង​វិល​ត្រឡប់​មក​វិញ​នោះ​ទេ​» ។

ក្នុង​នោះ​លី​គ​លំដាប់​ទី​២ (Segunda División) ក៏​ត្រូវ​បាន​កំណត់​ឲ្យ​ចាប់ផ្តើម​ឡើង​វិញ​នៅ​ពេល​ដំណាលគ្នា​ផង​ដែរ​។ បើ​យោង​តាម​របាយការណ៍​ពី​សារព័ត៌មាន​ក្នុង​ប្រទេស​អេ​ស្បា​ញ​បាន​លើក​ឡើង​ថា ជំនួប​រវាង​ក្រុម Sevilla និង​ក្រុម Real Betis នឹង​ក្លាយជា​ការ​ប្រកួត​បើក​ឆាក​ក្រប​ខណ្ឌ La Liga ដំបូង​បង្អស់​ក្នុង​សម័យកាល​វីរុស​កូ​វី​ដ​-១៩ ។

សូម​រំលឹក​ថា សកម្មភាព​បាល់ទាត់ រួម​កីឡា​ទាំងអស់​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ ត្រូវ​បាន​ផ្អាក​ទាំងស្រុង​នៅ​ថ្ងៃ​ទី​១២ ខែមីនា ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​-១៩ ។

តារាងពិន្ទុ

បើ​ទោះជា​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាប់ផ្តើម​ការ​ប្រកួត​ឡើង​វិញ នៅ​ដើមខែ​ក្រោយ​ក៏​ពិតមែន ប៉ុន្តែ​វិធានការ​រឹត​បន្តឹង​ជា​ច្រើន​ត្រូវ​បាន​អនុវត្ត​ទាំង​មុន​ពេល​ប្រកួត និង​អំឡុង​ពេល​មានការ​ប្រកួត​។

សូម​បញ្ជាក់​ថា​ក្រប​ខណ្ឌ La Liga នៅ​មាន ១១ ប្រកួត​ទៀត​ត្រូវ​លេង ដើម្បី​បញ្ចប់​រដូវ​កាល​នេះ ដោយ​បច្ចុប្បន្ន​ក្រុម Barcelona កំពុង​ឈរ​នៅ​កំពូល​តារាង​បណ្តោះអាសន្ន​នាំមុខ ២​ពិន្ទុ​លើ​ក្រុម Real Madrid មុន​ពេល​លី​គ​ត្រូវ​បាន​ផ្អាក ៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ