មនុស្សម្នាទាំងឡាយតែងតែប្រាថ្នារកបាននូវការងារដែលទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ក្នុងនោះក៏មានអ្នកមួយចំនួនសម្រេចចិត្តរកការងារធ្វើនៅក្រៅស្រុកផងដែរដើម្បីលើកកម្ពស់នូវស្ដង់ដាជីវភាពរស់នៅនៃក្រុមគ្រួសាររបស់ពួកគេ ឯខ្លះទៀតបានជ្រើសរើសការងារក្នុងប្រទេសតាមឱកាសនៃការស្វែងរកខុសគ្នាៗ ។
ខាងក្រោមនេះគឺជាការងារដែលទទួលបានប្រាក់ខែច្រើនជាងគេបំផុតទាំង១០ក្នុងប្រទេសហ្វ៊ីលីពីន ប្រចាំឆ្នាំ២០១៤ ដែលចេញផ្សាយដោយទីភ្នាក់ងារជ្រើសរើសការងារតាម Online ឈានមុខគេនៅអាស៊ី Jobstreet ៖
*ចំពោះអ្នកទើបតែបានបញ្ចប់កម្រិតសិក្សាថ្នាក់មហាវិទ្យាល័យថ្មីៗ
១-ការងារផ្នែកធ្វើដំណើរនិងទេសចរណ៍ទទួលបានបៀវត្សរ៍៤៦០ដុល្លារក្នុងមួយខែ ។
២-ផ្នែកទូរគមនាគមន៍ ទទួលបាន៤៤៥ ដុល្លារក្នុង១ខែ ។
៣-កុំព្យូទ័រ/ព័ត៌មានវិទ្យា (ផ្នែកHardware) ទទួលបាន៤៤៣ដុល្លារក្នុង១ខែ ។
៤-សណ្ឋាគារ និងមន្ទីរពេទ្យ ទទួលបាន៤២២ដុល្លារក្នុង១ខែ ។
៥-កុំព្យូទ័រ/ព័ត៌មានវិទ្យា(ផ្នែកSoftware) ទទួលបាន៤២០ដុល្លារក្នុង១ខែ ។
៦-ថែទាំសុខភាព/ឱសថ ទទួលបាន៤២០ដុល្លារក្នុង១ខែ ។
៧-Call Center /សេវាកម្មIT ទទួលបាន៣៩៥ដុល្លារក្នុង១ខែ ។
៨-ធនាគារ /សេវាកម្មហិរញ្ញវត្ថុ ទទួលបាន៣៩០ដុល្លារក្នុង១ខែ ។
៩-ច្បាប់ និងមេធាវី ទទួលបាន៣៧៥ដុល្លារក្នុង១ខែ ។
១០-វិស័យអប់រំ គ្រូ និងសាស្ត្រាចារ្យទទួលបាន៣៦៩ដុល្លារក្នុង១ខែ ។
*ចំពោះបទពិសោធន៍ចន្លោះពី១ឆ្នាំទៅ៤ឆ្នាំ
១-ការងារផ្នែកវិស្វកម្មប្រេង និងឧស្ម័នទទួលបានបៀរវត្សរ៍៩១១ដុល្លារក្នុងមួយខែ ។
២-ថែទាំយន្តហោះទទួលបាន៧៤៨ដុល្លារក្នុង១ខែ ។
៣-ព័ត៌មានវិទ្យា(IT) ទទួលបាន៧៣២ដុល្លារក្នុង១ខែ ។
៤-អ្នកប្រើឧបករណ៍តន្ត្រី ទទួលបាន៥៧១ដុល្លារក្នុង១ខែ ។
៥-ការផ្គត់ផ្គង់បច្ចេកវិទ្យា ទទួលបាន៥៧០ដុល្លារក្នុង១ខែ ។
៦-អ្នកសារព័ត៌មាន ទទួលបាន៥៦៩ដុល្លារក្នុង១ខែ ។
៧-ទំនាក់ទំនងសាធារណៈ ទទួលបាន៥៥៨ដុល្លារក្នុង១ខែ ។
៨-វិស្វកម្មគីមី ទទួលបាន៥៥៧ដុល្លារក្នុងខែ។
៩-ភ្នាក់ងារប្រតិបត្តិ ទទួលបាន៥៥៦ដុល្លារក្នុង១ខែ ។
១០-អ្នកស្ទាប់ស្ទង់បរិមាណផ្សេង(៥៥៣ដុល្លារក្នុង១ខែ ។
*ចំពោះបទពិសោធន៍៥ឆ្នាំឡើង
១-ព័ត៌មានវិទ្យា(IT)ទទួលបាន១.២៤១ដុល្លារក្នុង១ខែ ។
២-វិស្វករ ទទួលបាន៩៤៨ដុល្លារក្នុង១ខែ ។
៣-រដ្ឋបាលទិន្នន័យ ទទួលបាន៨៤៦ដុល្លារក្នុង១ខែ ។
៤-អ្នកផ្គត់ផ្គង់បច្ចេកវិទ្យា ទទួលបាន៨០២ដុល្លារក្នុង១ខែ ។
៥-វិទ្យាសាស្ត្រជាក់ស្ដែងទទួលបាន៧៨៧ដុល្លារក្នុងខែ ។
៦-អតិសុខុមជីវិទូ ទទួលបាន៧៣៥ដុល្លារ១ខែ ។
៧-គណនេយ្យ ទទួលបាន៧២៩ដុល្លារក្នុង១ខែ ។
៨-សេវាកម្មមេធាវី ទទួលបាន៧២០ដុល្លារក្នុង១ខែ ។
៩-ផ្សព្វផ្សាយពាណិជ្ជកម្ម ទទួលបាន៧០៨ដុល្លារក្នុង១ខែ ។
១០-ទំនាក់ទំនងសាធារណៈ ទទួលបាន៦៨៥ដុល្លារក្នុង១ខែ) ។
*ចំពោះអ្នកគ្រប់គ្រងជាន់ខ្ពស់
១-ត្រួតពិនិត្យគុណភាព ទទួលបាន៥.៦៣៨ដុល្លារក្នុង១ខែ ។
២-អ្នកកាន់ខាងភស្ដុភារ ទទួលបាន៤.៩០៣ដុល្លារក្នុង១ខែ ។
៣-ព័ត៌មានវិទ្យា(IT) ទទួលបាន៤.៥២៤ដុល្លារក្នុង១ខែ ។
៤-ឱសថស្ថាន ទទួលបាន៤.៤៥៧ដុល្លារក្នុង១ខែ ។
៥-សេវាកម្មមេធាវី ទទួលបាន៤.២២០ដុល្លារក្នុង១ខែ ។
៦-ផ្សព្វផ្សាយពាណិជ្ជកម្ម ទទួលបាន៤.០៤៥ដុល្លារក្នុង១ខែ ។
៧-ហ្វឹកហ្វឺននិងអភិវឌ្ឍន៍ ទទួលបាន៤.០១១ដុល្លារក្នុង១ខែ ។
៨-យុទ្ធសាស្ត្រសាជីវកម្មក្រុមហ៊ុន ទទួលបាន៣.៩៤៧ដុល្លារក្នុង១ខែ ។
៩-ធនធានមនុស្ស ទទួលបាន៣.៧២៧ដុល្លារក្នុង១ខែ ។
១០-ទីផ្សារ ទទួលបាន(៣.៣៧៦ដុល្លារក្នុង១ខែ) ។
*អ្នកគ្រប់គ្រង
១-អ្នកផ្គត់ផ្គង់បច្ចេកទេស ទទួលបាន២.៥៦៣ដុល្លារក្នុង១ខែ ។
២-អ្នកធនាធាររ៉ាប់រងគុណភាព ទទួលបាន ២.៣៨៩ដុល្លារក្នុង១ខែ។
៣-អ្នកស្ទាប់ស្ទង់បរិមាណផ្សេងៗ ទទួលបាន២.១៣៦ដុល្លារក្នុងខែ ។
៤-វិស្វករប្រេងនិងឧស្ម័ន ទទួលបាន១.៩២៥ដុល្លារក្នុងខែ ។
៥-គ្រប់គ្រងជាន់ខ្ពស់ ទទួលបាន១.៨១៣ដុល្លារក្នុង១ខែ ។
៦-អ្នកថែទាំយន្តហោះ ទទួលបាន១.៧៥៦ដុល្លារក្នុង១ខែ ។
៧-សេវាកម្មមេធាវី ទទួលបាន១.៧៥៦ដុល្លារក្នុង១ខែ ។
៨-ទំនាក់ទំនង ទទួលបាន១.៦១៤ដុល្លារក្នុងខែ ។
៩-ព័ត៌មានវិទ្យា ទទួលបាន១.៥០៤ដុល្លារក្នុង១ខែ ។
១០-គិលានុបដ្ឋាក និងគិលានុបដ្ឋាយិកា ទទួលបាន១.៤៨៤ដុល្លារក្នុងខែ ៕
ចែករំលែកព័តមាននេះ