ចុងសប្តាហ៍នៅខេត្តកែបសប្បាយណាស់ មើលចុះមនុស្សយ៉ាងច្រើនកុះករ


ខេត្ត​កែប ៖ ខេត្ត​កែប​នា​ចុង​ស​ប្តា​ហ៍​នៅ​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២០​នេះ បន្ទាប់​ពី​បាន​ទទួល​នូវ​ទឹកភ្លៀង​មួយ​មេ កាលពី​ព្រឹក​មិ​ញ​រួច​មក នៅ​ខណ​:​រសៀល​ថ្ងៃ​ទី​២៣ ខែឧសភា​នេះ នៅ​រម​នី​យ​ដ្ឋា​ន​ឆ្នេរកែប ក្រុងកែប ខេត្ត​កែប បាន​ភ្លៀង​យ៉ាងច្រើន​មក​ទស្សនា ។ នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​លោក ខៀវ កា​ញ្ញា​រិ​ទ្ធ ចេញផ្សាយ​នា​ថ្ងៃ​ទី​២៣ ខែ​នេះ ។

លោក​បាន​បញ្ជាក់​បន្ត ដោយ​សង្កេត​ឃើញ​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ យ៉ាងច្រើន​កុះករ នៅ​តែ​បន្ត​អ​ញ្ចើ​ញ​មក​សម្រាកលំហែ​កម្សាន្ត និង​ទទួលទាន​គ្រឿង​សមុទ្រ​ស្រស់​ៗ ជា​លក្ខណៈ​មិត្តភក្តិ បងប្អូន និង​ក្រុម​គ្រួសារ​ប្រកបដោយ​ភាព​សប្បាយ​រីករាយ ។

បញ្ជាក់ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២០ លោក កែន ស​ត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប​ថា បច្ចុប្បន្ន​នេះ​រដ្ឋបាល​ខេត្ត​កែប​មាន​ម៉ាស៊ីន​ជា​ប្រចាំ​សម្រាប់​វាស់​កម្រិត​ខ្យល់ ។ នៅ​ពេល​ខ្យល់ ឬ​ទឹក​មាន​ជាតិពុល​នោះ​ម៉ាស៊ីន​នឹង​ដឹង ដោយនៅ​ខេត្ត​កែប​កម្រិត​ខ្យល់ពុល​នោះ​ទេ ។

លោក​បន្ត​ថា រដ្ឋបាល​ខេត្ត​កែប​កំពុង​ពិភាក្សា​គម្រោង​រៀបចំ​ផែនការ​ក្នុង​ការ​រៀបចំ​វិស័យ​ទេ​ចរណ៍​ខេត្ត​កែប ដោយ​តំបន់​ណា​សម្រាប់​សាធារណៈ ឆ្នេរ​ខ្សាច់​បែប​ណា​ទាក់ទាញ ហើយ​រៀបចំ​ស្ពាន​ទៅ​កោះទន្សាយ​រៀបចំ​ធ្វើ​យ៉ាងណា​ឲ្យ​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​មក​ច្រើន ។ លោក​ថា គម្រោង​ទាំងនេះ​នឹង​ដាក់​ឆ្លង​ទៅ​កាន់​គណៈកម្មការ​អន្តរក្រសួង រួច​ហើយ ដាក់ ទៅ​រាជរដ្ឋាភិបាល​ដើម្បី​សម្រេច​ទើប​ចាប់ផ្តើម​អនុវត្ត​តែ​ម្តង ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ