យន្ដហោះ​ដឹក​អ្នកដំណើរ ១០៧​នាក់ ធ្លាក់​លើ​ទីប្រជុំជន ​ក្រុង​កា​រ៉ា​ជី ប៉ា​គី​ស្ថាន


យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​រាយការណ៍​ថា យន្ដហោះ Airbus A320 ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ប៉ា​គី​ស្ថាន (PIA) ដែល​បាន​ហោះ​ចេញពី​ទីក្រុង ពីឡាហ័រ ភាគ​ខាងកើត​ប្រទេស បាន​ធ្លាក់​នៅ​រសៀល​ថ្ងៃ​សុក្រ ទី​២២ ឧសភា ២០២០​នេះ នៅ​តំបន់ជីនណា ដែលមមាញឹកបំផុតមួយ នៃ​ទីក្រុង​កា​រ៉ា​ជី ភាគ​ខាងត្បូង​ប្រទេស​ប៉ា​គី​ស្ថាន ។

អាជ្ញាធរ​អាកាសចរណ៍​ស៊ី​វិល​ប៉ា​គី​ស្ថាន (PCAA) បាន​និយាយ​ថា មាន​មនុស្ស​សរុប ១០៧​នាក់ នៅ​លើ​យន្ដហោះ រួម​ទាំង​អ្នកដំណើរ ៩៩​នាក់ និង​សមាជិក​នាវិក ៨​នាក់ ។ ទោះ​យ៉ាងណា​ក្រុមហ៊ុន​អាកាសចរណ៍ PIA បាន​និយាយ​ថា មនុស្ស​ទាំងអស់​នៅ​លើ​យន្តហោះ ប្រហែលគ្មាន​នរណា​ម្នាក់​នៅ​រស់​ឡើយ ។

ប៉ូ​លី​ស​កម្លាំង​សន្តិសុខ និង​ក្រុម​ជួយ​សង្គ្រោះ កំពុង​តែ​ស្ថិត​នៅ​កន្លែង​កើតហេតុ​នោះ​ហើយ កំពុង​ពន្លត់​អ​គ្តី​ភ័យ ។

ទោះជា​យ៉ាងណា ភ្លាម​ៗ​នៅ​មិន​ទាន់​មានការ​បញ្ជាក់​ថា មាន​ចំនួន​អ្នក​ស្លាប់ ឬ​របួស​ប៉ុន្មាន​នាក់​នៅឡើយ​ទេ ព្រោះថា ព្រោះ​យន្តហោះ​បាន​ធ្លាក់​ចំ​ទីប្រជុំជន ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ