ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​បង្ហូតទង់ជាតិ​ពាក់កណ្ដាល​ដង​​​​រយៈ​ពេល​៣​ថ្ងៃ ដើម្បី​គោរព​​វិញ្ញាណ​ក្ខ័ន្ធ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​២១ ឧសភា បានបញ្ជា​ឲ្យ​បង្ហូតទង់ជាតិ​ត្រឹម​ពាក់កណ្ដាល​ដង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២២​ដល់​២៤ ឧសភា ដើម្បីគោរព​វិញ្ញាណ​ក្ខ័​ន្ធ​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​វីរុស COVID-19 ។…

សហរដ្ឋអាមេរិក៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​២១ ឧសភា បាន
បញ្ជា​ឲ្យ​បង្ហូតទង់ជាតិ​ត្រឹម​ពាក់កណ្ដាល​ដង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២២​ដល់​២៤ ឧសភា ដើម្បីគោរព​វិញ្ញាណ​ក្ខ័​ន្ធ​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​វីរុស COVID-19 ។

តាម TWITTER លោក​ត្រាំ​សរសេរ​ថា​ទង់ជាតិ​ត្រូវ​បង្ហូត​ត្រឹម​ពាក់កណ្ដាល​ដង​លើ​បណ្ដា​អគារ​សហព័ន្ធ​និង​វិមាន​ជាតិ​ទាំងឡាយ​ក្នុង​រយៈពេល​៣​ថ្ងៃ ជា​ការ​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​ដល់​បណ្ដា​ពលរដ្ឋ​អា​មេ​រិ​ក​ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​វីរុស ។

ជា​ប្រទេស​ដែល​មាន​មនុស្ស​ឆ្លង និង​ស្លាប់​ច្រើន​ជាងគេ​បំផុត​លើ​ពិភពលោក​ដោយសារ​វីរុស សហរដ្ឋអាមេរិក​ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស ពេល​នេះ​បាន​ឡើង​ដល់​ជាង​៩៤.០០០​នាក់​ហើយ ។ បណ្ដា​មេដឹកនាំ​ប្រឆាំង​នៃ​គណបក្ស​ប្រជាធិបតេយ្យ ដែល​ចោទប្រកាន់​លោក​ត្រាំ​ថា ខ្វះ​សមត្ថភាព​គ្រប់គ្រង តាំងពី​ចាប់ផ្ដើម​ការ​ឆ្លង​វីរុស​មក បាន​អំពាវនាវ​ដល់​លោក​ត្រាំ​ឲ្យ​មានការ​បង្ហូតទង់ជាតិ​ត្រឹម​ពាក់កណ្ដាល​ដង​ពេល​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​លើស​ពី​១០០.០០០​នាក់​ទៅ។

ប្រធាន​សភា​អា​មេ​រិ​ក​លោកស្រី​ណា​ន​សី​ុ​ប៉ូ​ឡូ​សី​ុ​និង​ប្រមុខ​ក្រុម​ព្រឹទ្ធ​សមាជិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​លោក CHUCK SCHUMER ក្នុង​សារលិខិត​មួយ​ផ្ញើ​ជូន​ប្រធានាធិបតី​សរសេរ​ថា បែប​នោះ​ជា​ការ​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​ជាតិ​ដែល​គ្រប់​គ្នា​ក្នុង​ប្រទេស​យើង​ចង់បាន ។

ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​ក៏​ប្រកាស​ដែរ​ពី​ការ​ឲ្យ​បង្ហូតទង់ជាតិ​ត្រឹម​ពាក់កណ្ដាល​ដង​សម្រាប់​ទិវា​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​ជាតិ​ដែល​ពលរដ្ឋ​អា​មេ​រិ​ក​នឹង​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​បណ្ដា​ជន​រង​គ្រោះ​ដោយសារ​វីរុស ដូច​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​បណ្ដា​កង​យោធា​ដែល​បាន​បូជាជីវិត​ក្នុង​ការ​ប្រយុទ្ធ​ដែរ ។

លោក​ត្រាំ​ពាក់​ម៉ាស់​ជា​លើក​ដំបូង​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ដែល​ធ្លាប់តែ​បដិសេធ​មិន​ព្រម​ពាក់​ម៉ាស​នៅ​ទី​សាធារណៈ​នាំ​ឲ្យ​មានការ​រិះគន់​ខ្លា​ង​ពិសេស​ក្នុង​ម​ជ្ឈដ្ឋា​ន​អ្នកនយោបាយ មាន​ដូច​ជា​លោក DANA NESSEL រដ្ឋមន្ត្រី​យុត្តិធម៌​រដ្ឋ​មី​ជី​ហ្គេ​ន ដែល​យល់​ថា​ឥរិយាបថ​បែប​នោះ​របស់​លោក​ពិតជា​មាន​គ្រោះថ្នាក់ ។

កាលពី​ថ្ងៃ​ទី​២១ ឧសភា ពេល​ទៅ​ទស្សនា​ក្នុង​រោងចក្រ​រថយន្ត FORD​មួយ ក្នុង​រដ្ឋ​មី​ជី​ហ្គេ​ន​ ដែល​រោងចក្រ​នេះ​ប្រែ​ក្លាយជា​រោងចក្រ​ផលិត ឧបករណ៍​ជំនួយ​ដកដង្ហើម លោក​ត្រាំ​ជា​ថ្មី​ម្ដងទៀត​នៅ​មុខ​សារព័ត៌មាន​មិន​បាន​ពាក់​ម៉ាស់​ការពារ​ឡើយ ផ្ទុយ​ពី​បណ្ដា​អ្នក​ដែល​អមដំណើរ​លោក ។

ពេល​សួរ​លោក​ថា​ហេតុ​អី​លោក​មិន​ព្រម​បាក់​ម៉ាស​ដូច​គេ​ដូច​ឯង លោក​ត្រាំ​ឆ្លើយ​ថា​ខ្ញុំ​នឹង​ពាក់
ក្នុង​ពេល​បន្តិចទៀត ។ លោក​ថា​ខ្ញុំ​នឹង​ពាក់​ម៉ាស​មួយ តែ​ខ្ញុំ​មិន​ចង់​ពាក់់​ឲ្យ​បណ្ដា​អ្នកកាសែត​ឃើញ​សប្បាយ​ចិត្តនឹង​ថតរូប​ភាព ។ កាន់​ម៉ាស​ពណ៌​ខ្មៅ​មួយ​នៅ​ដៃ​លោក​ត្រាំ​ពោល​ថា ខ្ញុំ​ស្រឡាញ់​វា​ច្រើនហើយ​និយាយ​តាម​ត្រង់​ទៅ​ខ្ញុំ​ពិតជា​ចង់​ពាក់ ។

បន្តិច​ក្រោយមក​ក្រុមហ៊ុន FORD អះអាង​ថាលោក​ត្រាំ​ពិតជា​ពាក់​ម៉ាស​មួយ​ពេល​បំពេញ​ទស្សន​កិច្ច​ជា​ឯកជន​ក្នុង​ផ្នែក​មួយ​នៃ​រោងចក្រ ។ រូបភាព​នៃ​ការ​ពាក់​ម៉ាស​របស់​លោក​ត្រាំ​ត្រូវ​បាន​ធ្លាយ​ដល់​សារព័ត៌មាន ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ