ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ញ៉ាក់សាច់! ពេលដឹងតម្លៃ​នាវា​របស់​ម្ចាស់​ក្លិប Cheslea បំពាក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល

3 ឆ្នាំ មុន

លោក Roman Abramovich គឺជា​មហាសេដ្ឋី​រុ​ស្ស៊ី និង​ជា​ម្ចាស់​ក្លិប​តោ​ខៀវ Cheslea បើ​យោង​តាម​ទិន្នន័យ​ពី​គេហទំព័រ Forbes បាន​ឲ្យ​ដឹង​ថា​លោក​មានទ្រព្យ​សម្បត្តិ​សរុប​ជាង​១២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ ២០២០…

លោក Roman Abramovich គឺជា​មហាសេដ្ឋី​រុ​ស្ស៊ី និង​ជា​ម្ចាស់​ក្លិប​តោ​ខៀវ Cheslea បើ​យោង​តាម​ទិន្នន័យ​ពី​គេហទំព័រ Forbes បាន​ឲ្យ​ដឹង​ថា​លោក​មានទ្រព្យ​សម្បត្តិ​សរុប​ជាង​១២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ ២០២០ ។

ក្រៅពី​ចំណាយ​ប្រាក់​យ៉ាងច្រើន​លើ​ក្លិប Chelsea លោក​ក៏​ជា​មនុស្ស​ម្នាក់ ដែល​ចូល​ចិត្ត​ចាយ​លុយ​ទៅ​លើ​សម្ភារៈ​និយម និង​ឧបករណ៍​ទំនើប​ៗ​ជា​ច្រើន ជា​ពិសេស ផ្ទះ រថយន្ត យន្តហោះ និង​នាវា​កម្សាន្ត​ផង​ដែរ ។

ជាក់ស្តែង​នាវា​កម្សាន្ត​ដែល​ឈ្មោះ​ថា Eclipse ដែល​កាលពី​ដំបូង​ឡើយ​លោក​បាន​ទិញ​វា​ក្នុង​តម្លៃ​ត្រឹមតែ ៣០០​លាន​ផោន​ប៉ុណ្ណោះ កាលពី​ឆ្នាំ ២០១០ ហើយ​នៅ​ពេល​នោះ វា​ក៏​ជានា​វា​ឯកជន​ធំ​បំផុត​នៅ​លើ​ពិភពលោក​ផង​ដែរ ។ ប៉ុន្តែ​មហាសេដ្ឋី​ជនជាតិ​រុ​ស្ស៊ី​វ័យ ៥៣​ឆ្នាំ​រូប​នេះ បាន​យក​នាវា​ដដែល​នេះ ទៅ​កែ​ច្នៃ​បន្ថែម​ទៀត​ធ្វើ​ឲ្យ​នាវា​នេះ បច្ចុប្បន្ន​មាន​តម្លៃ​រហូត​ដល់​ជាង ១​ពាន់​លាន​ផោន ។

ភាព​អស្ចារ្យ​របស់ Eclipse ក្រៅពី​ការ​បន្ថែម​ឧបករណ៍​ទាំង​ក្នុង និង​ក្រៅ​ដែល​ជា​បច្ចេកវិទ្យា​ទំនើប​ៗ​ចុង​ក្រោយបង្អស់ ។ វា​ក៏​បាន​បំពាក់​នូវ​ប្រព័ន្ធ​ការពារ​គ្រាប់​មី​ស៊ី​ល និង​ប្រព័ន្ធ​ប្រតិបត្តិការ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី ព្រមទាំង​មាន​នាវាមុជទឹក​ខាត​តូច​មួយ​ផង​ដែរ ។ នាវា​នេះ​មាន​ប្រវែង​សរុប ៥៣៣​ហ្វី​ត (១៦២.៥​ម៉ែត្រ​) ។

វា​មាន​សមត្ថភាព​អាច​ដាក់​ទូក​ល្បឿន​លឿន​ខាត​តូច​ចំនួន ៩​គ្រឿង និង​អាច​ឲ្យ​ឧទ្ធម្ភាគចក្រ​ចុះ​ចត​បាន ២​ក្នុង​ពេល​តែ​មួយ ។

Eclipse អាច​ផ្ទុក​ប្រេងឥន្ធនៈ​បាន​ចំនួន ១​លាន​លី​ត្រ ដែល​ឲ្យ​វា​អាច​ធ្វើ​ដំណើរ​បាន​ចម្ងាយ ៦០០០​ម៉ា​យល៍ (​ជិត​១០​ម៉ឺន​គីឡូម៉ែត្រ​) មុន​ពេល​ត្រូវ​ចូល​ចាក់​ប្រេង​ម្តងទៀត ។ នាវា​នេះ​ត្រូវការ​ចំណាយ​ប្រមាណ ៤០​លាន​ផោន​ក្នុង​មួយ​ឆ្នាំ សម្រាប់​សេវាកម្ម​ថែទាំ និង​ត្រួតពិនិត្យ​ជា​ប្រចាំ ៕ (​ដកស្រង់​ចេញពី The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ