ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​កំណាច​បង្ក​គ្រោះ​មហន្តរាយ​ដ៏​​ធ្ងន់ធ្ងរ​នៅ​​ប្រទេស​ទាំង​២​(វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា​-​បង់​ក្លា​ដែ​ស ៖ ព្យុះ​កំណាច​ឈ្មោះ AMPHAN ជា​ព្យុះ​ដ៏​ខ្លាំង​បំផុត​មួយ​ពុំ​ធ្លាប់មាន​ចាប់តាំងពី​ច្រើន​សិប​ឆ្នាំ​មក​ហើយ​ក្នុង​ឈូង​សមុទ្រ​បឹង​ហ្គា​ល់ កាលពី​ថ្ងៃ​ទី​២១ ឧសភា បាន​បង្ក​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​បំផុត​នៅ​ភាគ​ឦសាន​ឥណ្ឌា​និង​ប្រទេស​បង់​ក្លា​ដែ​ស ដោយ​ភូមិ​ជា​ច្រើន​រយ​ត្រូវ​ទឹក​ជន់​លិច ដំណាំ​ដាំ​ដុះ​រង​ការ​បាត់បង់​ហើយ​ផ្ទះ​ច្រើន​សិប​ពាន់​ខ្នង​រង​ការ​បំផ្លាញ…

ប្រទេស​ឥណ្ឌា​-​បង់​ក្លា​ដែ​ស ៖ ព្យុះ​កំណាច​ឈ្មោះ AMPHAN ជា​ព្យុះ​ដ៏​ខ្លាំង​បំផុត​មួយ​ពុំ​ធ្លាប់
មាន​ចាប់តាំងពី​ច្រើន​សិប​ឆ្នាំ​មក​ហើយ​ក្នុង​ឈូង​សមុទ្រ​បឹង​ហ្គា​ល់ កាលពី​ថ្ងៃ​ទី​២១ ឧសភា បាន​បង្ក​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​បំផុត​នៅ​ភាគ​ឦសាន​ឥណ្ឌា​និង​ប្រទេស​បង់​ក្លា​ដែ​ស ដោយ​ភូមិ​ជា​ច្រើន​រយ​ត្រូវ​ទឹក​ជន់​លិច ដំណាំ​ដាំ​ដុះ​រង​ការ​បាត់បង់​ហើយ​ផ្ទះ​ច្រើន​សិប​ពាន់​ខ្នង​រង​ការ​បំផ្លាញ ។

យោងតាម​តុល្យការ​ចុង​ក្រោយ​ថា​ព្យុះ​នោះ​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​៩៥​នាក់ ។

ការិយាល័យ អ​.​ស​.​ប ប្រចាំ​ប្រទេស​បង់​ក្លា​ដែ​ស​វាយតម្លៃ​ថា មនុស្ស​ដល់​ទៅ​១០​លាន​នាក់​រង​ការ​ប៉ះពាល់​ដោយសារ​ព្យុះ​នោះ ហើយ​មនុស្ស​ប្រមាណ​ជា​៥០០.០០០​នាក់​បាត់បង់​ជម្រក ។ ឥណ្ឌា​ជំរឿន​ឃើញ​មនុស្ស​​៧២​នាក់​ត្រូវ​បាត់​បង់​ជីវិត​ ក្នុង​រដ្ឋ​បឹង​ហ្គា​ល់​ខាងលិច ហើយ​បង់​ក្លា​ដែ​ស​រៀប​រាប់​ពី​​មនុស្ស​​​២៣​នាក់​​ក៏​ត្រូវ​បាត់​បង់​ជីវិត​​ក្នុង​ដែនដី​ខ្លួន ។

ក្នុង​ទីក្រុងកាល់គុតា​ឥណ្ឌា ទឹកបាន​ឡើង​កាលពី​ថ្ងៃ​ទី​២១​ឧសភា ជន់​លិច​វិ​ថី​នានា ។ បណ្ដា​ដើម​ឈើ​ និង​បង្គោល​ភ្លើង​ទាំងឡាយ​ត្រូវរ​លំបាក់​រាំងផ្លូវ ។ ក្នុង​ទីក្រុង​នេះ​រថយន្ត​តូច​ធំ​ត្រូវ​ខ្យល់​កួត​ប៉ើង​​ដើមឈើ​តូច​ធំរ​លំបាក់​ពាសពេញ​ផ្លូវ ។

ព្យុះ​នេះ​អម​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង និង​ខ្យល់​ខ្លាំង​ក្នុង​ល្បឿន​ដល់​ទៅ​១៨៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង នាំ​ឲ្យ​មានការ​ជម្លៀស​មនុស្ស​ចេញ​ដល់​៣​លាន​នាក់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ