ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​រុ​ស្ស៊ីដាក់​ពង្រាយ​នៅ​អណ្ដូងរ៉ែ​មាសធំ​មួយ ​ដែល​មាន​វីរុស​រាតត្បាត

3 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ក្រុមហ៊ុន​ផលិត​មាសធំ​មួយ​របស់​រុ​ស្ស៊ីប្រកាស​នា​ថ្ងៃ​ទី​២១ ឧសភា ពី​ការ​បាត់​បង់​ជីវិត​បុគ្គលិក​ខ្លួន​ម្នាក់​ក្នុង​ចំណោម​បុគ្គលិក​របស់​ខ្លួន​ដោយសារ​ឆ្លង​វីរុស COVID-19 ក្នុង​អ​ណ្ឌូ​ង​រ៉ែ​មាស​ដ៏​ធំ​មួយ​នៅ​តំបន់​ស៊ី​បេ​រី ដែល​ក្លាយជា​ប្រភព​នៃ​ការ​ឆ្លង​ថ្មី​មួយ ហើយ​កង​កម្លាំងយោធា​ត្រូវ​បាន​អំពាវ នាវ​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍…

ប្រទេស​រុ​ស្ស៊ី ៖ ក្រុមហ៊ុន​ផលិត​មាសធំ​មួយ​របស់​រុ​ស្ស៊ីប្រកាស​នា​ថ្ងៃ​ទី​២១ ឧសភា ពី​ការ​បាត់​បង់​ជីវិត​បុគ្គលិក​ខ្លួន​ម្នាក់​ក្នុង​ចំណោម​បុគ្គលិក​របស់​ខ្លួន​ដោយសារ​ឆ្លង​វីរុស COVID-19 ក្នុង​អ​ណ្ឌូ​ង​រ៉ែ​មាស​ដ៏​ធំ​មួយ​នៅ​តំបន់​ស៊ី​បេ​រី ដែល​ក្លាយជា​ប្រភព​នៃ​ការ​ឆ្លង​ថ្មី​មួយ ហើយ​កង​កម្លាំងយោធា​ត្រូវ​បាន​អំពាវ នាវ​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍ ។

អ្នកនាំពាក្យ​ម្នាក់​របស់​សហគ្រាស​ផលិត​មាស POLYU S​អះអាង​ថា និយោជិត​ម្នាក់​ដែល​មាន​អាកា​រៈ​ឆ្ង​ន់​ក្រោយ​ឆ្លង​វីរុស​ត្រូវ​បាន​ដាក់​ឧបករណ៍​ជំនួយ​ក្នុង​ការ​ដកដង្ហើម ហើយ​បញ្ជូន​តាម​យន្តហោះ​មក​កាន់​មន្ទីរពេទ្យ​មួយ​នៃ​តំបន់​ស៊ី​បេ​រី ដែល​នៅ​ទីនោះ​បណ្ដា​គ្រូពេទ្យ​បាន​ខិតខំ​១០​ថ្ងៃ​ដើម្បី​ជួយ​សង្គ្រោះ​អាយុជីវិត​របស់​គេ តែ​នៅ​មិន​អាច​ជួយ​សង្គ្រោះ​គេ​បាន ។

សរុប​និយោជិត​១.១៩១​នាក់​នៃ​អណ្ដូងរ៉ែ​មាស​ក្នុង​តំបន់​ក្រា​ស្នូ​យ៉ាក​ស្ក៍​ស៊ីបេ​រី​ខាងកើត​នោះ ត្រូវ​បាន​ធ្វើតេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន​នៃ​វីរុស ។ និយោជិត​អណ្ដូងរ៉ែ​នោះ​ប្រមាណ​ជា​៥.០០០​នាក់​ត្រូវ​បាន​ធ្វើតេស្ត ។ ជាង​៩០%​នៃ​អ្នក​ទទួល​ការ​ធ្វើតេស្ត​គ្មាន​សញ្ញា​ឆ្លង​ឡើយ ។

ទោះបី​មានការ​ឆ្លង​វីរុស​នៅ​អណ្ដូងរ៉ែ​មាស​នេះ​ក្ដី តែ​អណ្ដូងរ៉ែ​នោះ​នៅ​តែ​ដំណើរការ ។ ដើម្បី
បញ្ឈប់​ការ​ឆ្លង​កងទ័ព​រុ​ស្ស៊ីបាន​ធ្វើ​អន្តរាគមន៍ និង​ប្រកាស​នា​ថ្ងៃ​ទី​២១​ឧសភា​ពី​ការ​បង្ហើយការ
បង្កើត​ជំរំ​តង់​មួយ​ជា​កន្លែង​សម្រាប់​ធ្វើ​ច​ត្តា​ឡីស័ក​កម្មករ​រ៉ែ​ដល់​ទៅ​២.០០០​នាក់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ