ក្រោយ​បាត់​មុខ​ជាង​3​ខែ ​ធន់ ចាន់​តាក់ មិន​ទាន់​ស្ម័គ្រ​​ចិត្ត​ឡើង​សង្វៀនឡើយ


រាជធានី​ភ្នំពេញ ៖ ក្រោយ​បាត់​មុខ​ជាង​៣​ខែ ម្ចាស់​ខ្សែក្រវាត់​កម្ពុជា​សង្វៀន​គុន​ខ្មែរ ធន់ ចាន់​តាក់ បាន​វិល​មក​ហាត់​វិញ​រយៈពេល​២ស​ប្តា​ហ៍​មក​ហើយ ប៉ុន្តែ​រូបគេ​មិន​ទាន់​ទទួលយក​ការ​ប្រកួត​ពី​សង្វៀន​ណាមួយ​នៅឡើយ ធ្វើ​ឱ្យអ្នកគាំទ្រ​មាន​ច​ម្ង​ល់​យ៉ាង​ខ្លាំង​មិនដឹង​ថា​អាយដល​របស់​ពួក​គេ​មានរឿង​អី​បានជា​បាត់​មុខ​យូរ​បែប​នេះ​។

ឆ្លើយ​តប​នឹង​ច​ម្ង​ល់​នេះ​កូនសិស្ស​របស់​លោក គ្រូ​ធន់ សុភា រូប​នេះ​បាន​បញ្ជាក់​ថា ដោយសារ​ខាន​វាយ​យូរ ដូចនេះ​លោក​ត្រូវការ​ពេលវេលា​ហ្វឹកហាត់​ឱ្យ​បាន​ពេញលេញ​ល្អជា​មុន​សិន ទើប​ទទួល​យក​ការ​ប្រកួត ពីព្រោះ​លោក​បារម្ភ​ពេល​ឡើង​ទៅ​ប្រកួត​វាយ​មិន​បាន​ល្អ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​រិះគន់​នាំ​ឱ្យ​ប៉ះពាល់​ដល់​កិ​តិ្ត​យស​ដែល​ធ្លាប់​ប្រកួត​កន្លង​មក ។

អ្នក​ប្រដាល់​ចិត្តធំ​ជាង​ប៉ែ​ត​រូប​នេះ បន្ថែម​ថា ទម្ងន់​របស់​លោក​មិន​ឡើង​នោះ​ទេ ព្រោះ​លោក​ហាត់​ខ្លះ​ៗ​ពេល​សម្រាក​នៅផ្ទះ ហើយ​មក​ក្លិប​ហាត់​បាន​២​ស​ប្តា​ហ៍​ហើយ ដូចនេះ​ប្រហែល​ដាច់​ខែ​ឧសភា នេះ​លោក​នឹង​ឱ្យ​លោកគ្រូ​ដាក់​ឈ្មោះ​ប្រកួត​វិញ ។

សូម​បញ្ជាក់​ថា អ្នក​ប្រដាល់​មាន​ប្រភព​មក​ពី​ខេត្តកំពង់ឆ្នាំង​រូប​នេះ បាន​មុខ​ពី​សង្វៀន​ប្រដាល់​ប្រមាណ​ជា​៣​ខែ​ដោយសារ​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩ ដែល​បាន​បង្ខំ​ឱ្យ​រូបគេ​ស្នាក់​នៅ​ស្រុក​កំណើត​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ