ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក្ខ​ប្តី​ប្រពន្ធ​២ កូ​វី​ដ​១៩​ធ្វើ​ឱ្យ​វក់វី មិន​ដឹង​​ថា ទៅ​នៅ​ជាមួយ​ប្រពន្ធ​ណា

3 ឆ្នាំ មុន

ប្រទេស​គុយ​វ៉ែត ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា ដោយសារ​តែ​ការ​កំណត់​​បំរាម​គោចរ​លើ​ប្រជាជន​នៅ​ក្នុង​ប្រទេស​គុយ​វ៉ែត ក្នុង​កំឡុង​ពេល​កូ​វី​ដ​១៩ បាន​ធ្វើ​ឱ្យ​ជីវិត​របស់​បុរស​មាន​ប្រពន្ធ​ច្រើន​កាន់តែ​មាន​ភាព​ស្មុគស្មាញ​។ គេ​កំណត់​ឱ្យ​ប្រជាជន​នៅ​តែ​ក្នុងផ្ទះ​ដោយ​មិន​ឱ្យ​ចេញ​ក្រៅ…

ប្រទេស​គុយ​វ៉ែត ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បានឱ្យ​ដឹង​ថា ដោយសារ​តែ​ការ​កំណត់​​បំរាម​គោចរ​លើ​ប្រជាជន​នៅ​ក្នុង​ប្រទេស​គុយ​វ៉ែត ក្នុង​កំឡុង​ពេល​កូ​វី​ដ​១៩ បាន​ធ្វើ​ឱ្យ​ជីវិត​របស់​បុរស​មាន​ប្រពន្ធ​ច្រើន​កាន់តែ​មាន​ភាព​ស្មុគស្មាញ​។ គេ​កំណត់​ឱ្យ​ប្រជាជន​នៅ​តែ​ក្នុងផ្ទះ​ដោយ​មិន​ឱ្យ​ចេញ​ក្រៅ បើ​គ្មាន​ការ​ចាំបាច់​។ ដូចនេះ​ហើយ​បុរស​មាន​ប្រពន្ធ​ច្រើន មាន​បញ្ហា​ត្រង់​ថា មិន​អាច​សម្រេចចិត្ត​ថា នឹង​ទៅ​នៅផ្ទះ​ជាមួយនឹង​ប្រពន្ធ​មួយ​ណា ហើយ​ក៏​មិន​អាច​ទៅ​លេង​ប្រពន្ធ​ផ្សេង​ទៀត​បាន​ដូច​កាលពីមុន​។

អ្នកមាន​ប្រពន្ធ​ចាប់ពី​២​ឡើង​ទៅ នៅ​ប្រទេស​គុយ​វ៉ែត ដែល​មាន​ប្រហែល ៨% នៃ​ប្រជាជន កំពុង​តែ​ជួប​ទុក្ខ​លំបាក​។ ប្រទេស​គុយ​វ៉ែត បាន​ដាក់​ចេញ​នូវ​វិធាន​ដ៏​តឹង​រឹង​បំផុត​មួយ​ចំនួន ដើម្បី​បញ្ឈប់​​ការ​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី នៅ​ម​ជ្ឈឹ​ម​បូព៌ា រួម​ទាំង​ការ​ចាក់សោ​រទូ​ទាំង​ប្រទេស រហូត​ដល់​ថ្ងៃ​ទី​៣០ ខែឧសភា ដោយ​ព្យួរ​រាល់​សកម្មភាព​ក្រៅ​តែ​ពី​វិស័យ​ឯកជន និង​សាធារណៈ និង​វិស័យ​ចាំបាច់​ផ្សេង​ទៀត ហើយ​បង្ខំ​ឱ្យ​មាន​បំរាម គោចរ​ដែល​អនុញ្ញាត​ឱ្យ​មនុស្ស​ចេញ​ក្រៅ​ទិញ​របស់របរ​ប្រើប្រាស់ និង​ម្ហូប​រៀង​រាល់​៦​ថ្ងៃ​ម្តង​។

លោក Abu Othman អាយុ​៤៥​ឆ្នាំ ដែល​ជា​បុរស​មាន​ប្រពន្ធ​ច្រើន និង​មានកូន​សរុប​ដល់​ទៅ​១០​នាក់ បាន​ត្អូញត្អែរ​ប្រាប់​សារព័ត៌មាន AFP ថា ៖ «​ជីវិត​របស់ខ្ញុំ​កាន់តែ​មាន​ភាព​ស្មុគស្មាញ​ហើយ​។ ខ្ញុំ​ត្រូវ​ចល័ត​ពី​ប្រពន្ធ​មួយ​ទៅ​ប្រពន្ធ​មួយ​។ ពេល​នេះ ខ្ញុំ​ត្រូវ​កុហក​ប៉ូលិស​ថា គ្រួសារ​មាន​រឿង​ធំ ហើយ​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់ ដើម្បី​អាច​ទៅ​ជួប​ប្រពន្ធ​មួយទៀត​បាន​»​។

សមាជិក​នៃ​គណៈកម្មាធិការ​ម្នាក់ បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​ថា ៖ «​អ្នក​ដែល​មាន​ប្រពន្ធ​ច្រើន គឺ​ត្រូវ​តែ​គោរព​តាម​បំរាម​គោចរ ដោយ​ពួក​គេ​អាច​នឹង​ត្រូវ​សម្រេចចិត្ត​នៅ​ជាមួយ​ប្រពន្ធ​មួយ​ណា​ជាក់លាក់​មួយ​រយៈ​សិន ឬ​ត្រូវ​លែងលះ​ប្រពន្ធ​មួយ​ណា​ចោល​សិន​»​។

ដោយសារ​តែ​ឃើញ​មានការ​ពិបាក​សម្រេចចិត្ត មាន​អ្នកខ្លះ​បាន​ធ្វើការ​សរសេរ​ជា​ឆ្នោត​ចាប់​វិញ​ម្តង ដោយ​មាន​ដាក់​ឈ្មោះ​ប្រពន្ធ​សរុប​ទាំងអស់​របស់​ខ្លួន ហើយ​ធ្វើការ​ចាប់​ដូច​ជា​ឆ្នោត​ផ្សង​សំណាង​​អ៊ីចឹង​។ ការ​ធ្វើ​បែប​នេះ គឺ​ប្រពន្ធ​មិន​គិត​ថា មាន​ភាព​លម្អៀង​នោះ​ទេ​៕ ដកស្រង់​ចេញ​ពី​វេ​ប​សាយ ៖ odditycentral (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ