កម្ពុជា​នឹង​ចំណេញ​សេដ្ឋកិច្ច​អ្វីខ្លះ ពេល​មាន​ជើងហោះហើរ​ត្រង់​អា​មេ​រិ​ក​-​កម្ពុជា?


រាជធានី​ភ្នំពេញ​៖ ប្រសិនជា​កម្ពុជា​មាន​ជើងហោះហើរ​ត្រង់ (direct-fly) ពី​សហរដ្ឋ​មេ​រិ​ក មក​ប្រទេស​កម្ពុជា នោះ​នឹង​ផ្តល់​នូវ​ផល​ចំណេញ​បាន​ច្រើន ជា​ពិសេស​អាច​ជួយ​ដល់​វិស័យ​សេដ្ឋ​របស់​ជាតិ​ឲ្យ​បាន​រីក​ចម្រើន​បាន​ខ្លាំង​មួយ​កម្រិត​ទៀត ។ យ៉ាងណាមិញ​នៅ​មានរឿង​ជា​ច្រើន​ទៀត​ពាក់ព័ន្ធ​នឹង​ការ​ចរចា​រវាង​ប្រទេស​ទាំ​ង​ពីរ​ដើម្បី​សម្រេច​ឲ្យ​បាន​កិច្ចព្រមព្រៀង​ផ្លូវអាកាស​មួយ​នេះ ។

បើ​យោង​តាម​ការ​លើក​ឡើង អ្នកនាំពាក្យ​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល បាន​និយាយ​ថា នៅ​ពេល​ដែល​ប្រទេស​ណាមួយ ដែល​មាន​ជើងហោះហើរ​ត្រង់​ជាមួយ​ក្រុមហ៊ុន​សហរដ្ឋអាមេរិក​នេះ ប្រទេស​នោះ​និង​ចំណេញ​ខាង​ផ្នែក​ទេសចរណ៍ ទំនិញ ពា​ណ្ជិ​កម្ម វិនិយោគ និង​សេដ្ឋកិច្ច​។

លោក ស៊ី​ន ចាន់​សិរី​វត្ថា អ្នកនាំពាក្យ​លេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល បាន​និយាយ​ថា «​យើង​ដឹង​ហើយ​ថា​ប្រសិនជា​មាន ជើងហោះហើរ​ត្រង់ (​អា​មេ​រិ​ក​-​កម្ពុជា​) បើ​ទោះជា​ដឹក​ទំនិញ ឬ​ដឹក​មនុស្ស​ក៏​ដោយ វា​ជា​តំលៃបន្ថែម​។ តូ​រយ៉ា​ង យើង​មើលទៅ​ប្រទេស​ជិតខាង ដូច​ជា ប្រទេស​ហ្វី​លី​ពី​ន តៃវ៉ាន់ ថៃ និង​ប្រទេស​វៀតណាម​ជាដើម ដែល​សេដ្ឋកិច្ច​របស់​ពួក​គេ​មានការ​រីក​ចម្រើន​ខ្លាំង​។​»

លោក​បាន​បន្ត​ថា «​វា​ជា​កិច្ច​ពិភាក្សា ត្រូ​ស​ត្រាយផ្លូវ លើ​គម្រោង​នឹង ហើយ​យើង​មិន​ប្រាកដ​ថា​ពេល​ណា​និង​មានការ​ព្រមព្រៀង​គ្នា​ទេ ប៉ុន្តែ​វា​អាច​ប្រើ​រយៈពេល​យូរ​បន្តិច​។ តួយ៉ាង​ប្រទេស​វៀតណាម​បាន​ប្រើ​រយៈពេល​៧​ឆ្នាំ ទំ​រាំ​មាន​កិច្ចព្រមព្រាង​ជើងហោះហើរ​ត្រង់​ទៅ សហរដ្ឋអាមេ​រិក​បាន​» ។

លោក ចាន់​សិរី​វត្ថា​បាន​បន្ត​ថា បើ​ទោះបី​យ៉ាងនេះ​ក្តី ប៉ុន្តែ​ការ​ពិភាក្សា​នេះ​គឺជា​ការ​ត្រូ​ស​ត្រាយផ្លូវ ឲ្យ​មាន​លក្ខណៈ​ងាយស្រួល​សម្រាប់​ក្រុមហ៊ុន​នានា ក្នុង​ការ​បើកផ្លូវ​ដល់​ភាគី​ទាំង​សងខាង ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ