រាជធានីភ្នំពេញ ៖ ស្របពេលដែលក្នុងដំណាក់កាលអន្តរកាលនៃការរង់ចាំឱ្យស្ថានភាព ថយចុះនៃការរីករាលដាលជាសកលនៃវិបត្តិកូវីដ-១៩ ថ្មីៗនេះក្រសួងទេសចរណ៍កម្ពុជា បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់នៅក្នុង ប្រទេសឆក់យកឱកាសនេះ ដើម្បីកែលម្អគុណភាពក្នុងកន្លែងរបស់ខ្លួនឱ្យបានប្រសើរ ហើយក៏ដើម្បីខ្លួនឯងក្រោយចប់វិបត្តិកូវីដ-១៩ នៅពេលខាងមុខនេះ ។
នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍ បាននិយាយថា ៖ «ក្រសួងសូម អំពាវនាវដល់ម្ចាស់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់ត្រៀមលក្ខណៈ សម្បត្តិ ដោយពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនឱ្យបានកាន់តែប្រសើរជាងមុន និងលើក ទឹកចិត្តដល់ទីតាំងសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងឡាយ ដែលបានធ្វើ ប្រតិប្តតិការអាជីវកម្មចាប់ពី ១០ ឆ្នាំឡើងទៅ» ។
កាលពីថ្មីៗកន្លងមកនេះ ក្រសួងតែងតែណែរនាំដល់ម្ចាស់កន្លែងអាជីវម្មទេសចរណ៍ នានា ដើម្បីត្រៀមរៀបចំផែនការសង្គ្រោះវិស័យទេសចរណ៍ក្រោយវិបត្តជំងឺកូវីត-១៩ ឡើង វិញ ។ ក្រសួងបានបញ្ជាក់នូវមូលដ្ឋានអាជីវកម្មទេសចរណ៍ខ្លះៗដែលពាក់ព័ន្ធដូចជា ៖ សណ្ឋាគារ, ផ្ទះសំណាក់, ភោជនីយដ្ឋាន, ការីទេសចរណ៍/ភ្នាក់ងារទេសចរណ៍, មណ្ឌល កម្សាន្តមនុស្សពេញវ័យ, រមណីយដ្ឋាន, ម៉ាស្សា/ស្ប៉ា, ដឹកជញ្ជូនទេសចរណ៍, កីឡាទេស ចរណ៍, ផ្សេងៗ ។
ក្នុងសេចក្តីប្រកាសបានបន្ថែមទៀតថា ៖ «ក្រសួងមានចក្ខុវិស័យសុទិដ្ឋិនិយមថា វិស័យ ទេសចរណ៍កម្ពុជា នឹងវិលត្រឡប់ទៅរកភាពប្រសើរឡើងវិញ ក្រោយវិបត្តិនៃការរីករាល ដាលជាសកលនេះ ស្របតាមយុទ្ធនាការ «Stay Home Today, Travel Tomorrow» ។ ក្រសួងបានបន្តថា ក្នុងបរិបទនេះភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងមានតម្រូវការកាន់តែខ្ពស់នូវគុណភាពសេវាកម្ម ជាពិសេសការយកចិត្តទុកដាក់ចំពោះអនាម័យ សុវត្ថិភាព សេវាកម្ម និងផលិតផលទេសចរណ៍ ដើម្បីបង្កើនគុណភាព និងដូចជាលក្ខណៈសម្បត្តិ ដើម្បីអាចបង្កើនលទ្ធភាពទទួលបានការវាយតម្លៃចំណាក់ថ្នាក់ សណ្ឋាគារ និងសេវាកម្ម ស្នាក់នៅទេសចរណ៍ ក្នុងកម្រិតប្រសើរជាងមុន (កើនលំដាប់ផ្កាយ) ។
វិបត្តិកូវីដ-១៩ នេះ មានរយៈពេលអូសបន្លាយជាច្រើនខែមកហើយ ដោយវិបត្តិនេះ ត្រូវបានកាត់បន្ថយភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅស្រុកក្នុងការចូលមកទស្សនាក្នុង ប្រទេសកម្ពុជា ហើយវិបត្តិនេះមានជាសាកលក ៕
ចែករំលែកព័តមាននេះ