ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជាផុយស្រួយ និងហានិភ័យខ្ពស់​ណាស់ ដើម​ក្ងោកពេល​​ភ្លៀង​ម្តងៗ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម​ក្ងោក​មួយ​ដើម បានដួល​រលំរលើង​ទាំង​ឫស​សង្កត់​រថយន្ត​១​គ្រឿង​ខណៈ​មាន​ភ្លៀង​ធ្លាក់​និង​ខ្យល់​កន្ត្រាក់​បោកបក់​យ៉ាង​ខ្លាំង នៅ​កណ្តាល​រាជធានី​ភ្នំពេញ ។ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៩ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ ដើម​ក្ងោក​មួយ​ដើម បានដួល​រលំរលើង​ទាំង​ឫស​សង្កត់​រថយន្ត​១​គ្រឿង​ខណៈ​មាន​ភ្លៀង​ធ្លាក់​និង​ខ្យល់​កន្ត្រាក់​បោកបក់​យ៉ាង​ខ្លាំង នៅ​កណ្តាល​រាជធានី​ភ្នំពេញ ។ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ស្តុ​បសន្ធរ​ម៉ុ​ក តាម​មហាវិថី​កម្ពុជា​ក្រោម ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក ។

ទោះបីជា​យ៉ាងណា គ្រោះថ្នាក់​នេះ​ពុំ​បណ្តាលឲ្យ​មាន​មនុស្ស​រងរ​បូស​ឡើយ ។ រថយន្ត​ដែល ត្រូវ​ដើមឈើ​រលំ​សង្កត់​នេះ​ម៉ាក​ម៉ា​ស្តា ពណ៌​សពាក់​ផ្លា​ក​លេខ​ភ្នំពេញ ២AC-៥៧៧៦ បើកបរ ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា ខណៈ​កំពុង​មាន​ភ្លៀងធ្លាក់​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​នោះ រថយន្ត​ម៉ាស្តា​នេះ​ធ្វើ​ដំណើរ​តាម​មហាវិថី​កម្ពុជា​ក្រោម​ពី​ខាងកើត​ទៅ​ខាងលិច ។ លុះ​ទៅ​ដល់​ចំណុច​ខាងលើ ស្រាប់តែ​ដើម​ក្ងោក​មួយ​ដើម​ធំ​បាន​រលើង​ទាំង​ឫស​ដួល​រំលំ​សង្កត់​រថយន្ត​ផ្នែក​ខាងក្រោយ​តែ​ម្តង ។

ទោះជា​យ៉ាងណា នៅ​ក្នុង​គ្រោះថ្នាក់​នេះ​ពុំ​បណ្តាល​ឲ្យ​អ្នកបើកបរ​រង​របួស គី​គ្រាន់តែ​បណ្តាល​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​ប៉ុណ្ណោះ ព្រមទាំង​ព្រលឹង​នៅ​ចុង​សក់ ។ បន្ទាប់​មក គេ​ឃើញ​នគរបាល​ព្រមទាំង​អាជ្ញាធរ​សង្កាត់ និង​ខណ្ឌទួលគោក​បាន​ទៅ​សម្រួល​ចរាចរណ៍ ហើយ​កាត់​ដើម​ក្ងោក​នោះ​ភ្លាម​ៗ​យក​ចេញ​ដើម្បី​កុំ​ឲ្យ​ស្ទះផ្លូវ ។
ជុំវិញ​គ្រោះថ្នាក់​ខាងលើ​នេះ គេ​ពុំ​ដឹង​ថា តើ​ខាង​ណា​ជា​អ្នក​ទទួលខុសត្រូវ​ឡើយ ។

គួរ​បញ្ជាក់​ថា នា​វេលា​ម៉ោង​ប្រមាណ​៥​ល្ងាចថ្ងៃ​ទី​១៩ ខែឧសភា​នោះ ភ្លៀង​បាន​បង្អុរ​ចុះ​យ៉ាង​ខ្លាំង​នៅ​កណ្តាល​រាជធានី​ភ្នំពេញ រួម​ទាំងមាន​ខ្យល់​បោកបក​យ៉ាង​ខ្លាំង​ផង​ដែរ ។ ចំណែក​ដើម​ក្ងោក​១​ដើម​នោះ ដោយសារ​ឫស​មាន​សភាព​ពុក​ផុយ​ទៅ​ហើយ ទើប​រលើង​ទាំង​ជំហរ​តែ​ម្តង ។

នា​ល្ងាច​ថ្ងៃ​នោះ នៅ​តាម​ដងផ្លូវ​នានា​ក៏​ត្រូវ​ទឹកភ្លៀង​ជន់​លិច ដោយឡែក​ដងផ្លូវ​នានា​នៅ ផ្សារ​ព្រៃ​ទា និង​ផ្សារ​ឯករាជ្យ​២ ក៏​ត្រូវ​ទឹក​ជន់​លិច​រយៈពេល​ជា​ច្រើន​ម៉ោង​ដែរ ព្រោះ​ទឹក​ហូ​ម​មិន​ទាន់ ។មានការ​កត់​សម្គាល់​ថា នេះ​ជា​ករណី​ដើម​ក្ងោក​ទី​២​ហើយ​ដែល​ដួល​រលំ​សង្កត់​លើ​រថយន្ត បណ្តាល​ឲ្យ​ខូចខាត ។ ករណី​ទី​១ ដើម​ក្ងោក​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ បាន​រលំ​សង្កត់​រថយន្ត​១​គ្រឿង​ដែល​ចត​នៅ​ក្រោម​ដើម​ក្ងោក​នោះ ។

ឯ​នៅ​លើក​ទី​២​នេះ​ជា​រឿង​ចៃដន្យ ដែល​រថយន្ត​កំពុង​បើកបរ​ពេល​កំពុង​មាន​ភ្លៀង​ធ្លាក់​និង​ខ្យល់​កន្ត្រាក់ ស្រាប់តែ​ដើម​ក្ងោក​រលើង​ឫស​ដួល​សង្កត់​តែ​ម្តង ។ ចាត់​ទុក​ថា ជា​គ្រោះល្អ​ដែរ​ដែល​សង្កត់​ចំ​តួ​រថយន្ត​ខាងក្រោយ បើ​ចំ​ខាង​មុខ​វិញច្បាស់​ជា​មាន​អ្នក​រង​គ្រោះ​មិន​ខាន ៕ ​

អត្ថបទសរសេរ ដោយ