ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​​រៀន​​ច្រើន​កន្លែង​បិទទ្វារ​វិញ​ក្នុង​ថ្ងៃ​បើក​ដំបូង ក្រោយ​រក​ឃើញ​សិស្ស​ផ្ទុក​​​កូវី​ដ​​១៩

3 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា សាលារៀន​រាប់​សិប​កន្លែង នៅ​ក្រុង​អ៊ី​ន​ឈុ​ន ភាគ​ខាងលិច​នៃ​ទីក្រុង​សេ​អ៊ូ​ល ត្រូវ​បាន​បិទ​ជា​ថ្មី​ម្តងទៀត នៅ​ថ្ងៃ​ដំបូង​នៃ​ការ​ត្រឡប់​​ទៅ​សាលារៀន…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា សាលារៀន​រាប់​សិប​កន្លែង នៅ​ក្រុង​អ៊ី​ន​ឈុ​ន ភាគ​ខាងលិច​នៃ​ទីក្រុង​សេ​អ៊ូ​ល ត្រូវ​បាន​បិទ​ជា​ថ្មី​ម្តងទៀត នៅ​ថ្ងៃ​ដំបូង​នៃ​ការ​ត្រឡប់​​ទៅ​សាលារៀន បន្ទាប់​ពី​ករណី​កូ​វី​ដ​១៩ ចំនួន​ពីរ​ករណី ត្រូវ​បាន​រក​ឃើញ​នៅ​លើ​សិស្ស​២​នាក់​។

សាលារៀន​ដែល​មាន​ករណី​នេះ​កើតឡើង បាន​សម្រេច​បិទ​ការ​មក​រៀន​ដោយ​ផ្ទាល់​ភ្លាម​ៗ​កាល​ពី​ថ្ងៃ​ពុធ ខណៈ​ដែល​សាលារៀន​៦៦​កន្លែង​ទៀត​នៅ​ក្នុង​ក្រុង​អ៊ី​ន​ឈុ​ន បាន​បើក​ហើយ​បិទ​ទៅ​វិញ​ក្នុង​រយៈពេល​២​ម៉ោង​ក្រោយ ដែល​ជា​វិធានការ​បង្ការ​ទុកជា​មុន ទម្រាំ​តែ​ការ​ស្វែងរក​អ្នក​ឆ្លង​ផ្សេង​ទៀត​នឹង​ត្រូវ​បញ្ចប់​។

សិស្ស​ទាំង​ពីរ​នាក់ បាន​ទៅ​ច្រៀង​នៅ​បន្ទប់​ខារ៉ាអូខេ ដែល​ជា​កន្លែង​ដែល​សិស្ស​មាន​ផ្ទុក​កូ​វី​ដ​១៩​ធ្លាប់​បាន​ទៅ​នា​ពេល​កន្លង​មក​។

ករណី​ទាំងនេះ​ត្រូវ​បាន​គេ​ជឿជាក់​ថា មាន​ជាប់​ទាក់ទង​នឹង​ការ​ឆ្លង​នៅ​ក្នុង​ក្លិប​រាត្រី Itaewon​។ រហូត​មក​ដល់​ពេល​នេះ​មាន​ករណី​សរុប​ចំនួន​១៩៦​ករណី ត្រូវ​បាន​គេ​រាយការណ៍​ទាក់ទង​នឹង​ការ​ឆ្លង​នៅ​ក្នុង​ក្លិប​រាត្រី​នោះ​។

កាលបរិច្ឆេទ​បើក​វិញ​សម្រាប់​សាលា​ទាំងនេះ មិន​ទាន់​ត្រូវ​បាន​ប្រកាស​នៅឡើយ​ទេ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ