ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បើក​ជើងហោះហើរ​ឲ្យ​ប្រទេស​៦ចូល​វិញ ​បន្ទាប់​ពី​បិទ​កន្លង​មក​ដោយ​កូ​វី​ដ​-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​ក្រោយ​ពី​ព្យាបាល​ជា​សះស្បើយ​អស់​នូវ​អ្នកជំងឺ​កូ​វី​ដ​-១៩ បាន​១០០​ភាគរយ និង​មិន​មានការ​រក​ឃើញ​នូវ​ការ​ឆ្លង​ថ្មី​នោះ នា​ថ្ងៃ​ទី ២០ ឧសភា នេះ​ក្រសួងសុខាភិបាល បាន​ប្រកាស​សម្រេច​អនុញ្ញាត​ឲ្យ​ភ្ញៀវ​បរទេស…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​ក្រោយ​ពី​ព្យាបាល​ជា​សះស្បើយ​អស់​នូវ​អ្នកជំងឺ​កូ​វី​ដ​-១៩ បាន​១០០​ភាគរយ និង​មិន​មានការ​រក​ឃើញ​នូវ​ការ​ឆ្លង​ថ្មី​នោះ នា​ថ្ងៃ​ទី ២០ ឧសភា នេះ​ក្រសួងសុខាភិបាល បាន​ប្រកាស​សម្រេច​អនុញ្ញាត​ឲ្យ​ភ្ញៀវ​បរទេស មក​ពី​ប្រទេស​ចំនួន​៦ ដែល​ក្នុង​នោះ​មាន​ដូច​ជា អ៊ឺ​រ៉​ង់ អ៊ី​តា​លី អា​ល្លឺ​ម៉​ង់ អេ​ស្ប៉ា​ញ បារាំង និង​អា​មេ​រិ​ក អាច​ចូល​មក​ប្រទេស​កម្ពុជា​បាន​វិញ​ហើយ​។

រូបតំណាង

យោង​តាម​សេចក្តី​ប្រកាស​របស់​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩​ចេញផ្សាយ កាលពី​ថ្ងៃ​២០ ឧសភា បាន​លើក​ឡើង​ថា យោង​តាម​ចំណារ​ឯកភាព ១៩ ខែឧសភា ឆ្នាំ​២០២០ និង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី លើ​សំណើ​របស់​ក្រសួងសុខាភិបាល និង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កាលពី​ថ្ងៃ​ទី​១៨ ឧសភា ព្រមទាំង​យោង​តាម​ការ​វិវត្តន៍​សភាពការណ៍​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ ១៩ គណៈកម្មការ​អន្តរក្រសួង សូម​ធ្វើការ​កែសម្រួល​វិធានការ​ការពារ ទប់ស្កាត់ និង ឆ្លើយ​តប​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ សម្រាប់​អ្នក​ធ្វើ​ដំណើរ​ទាំងអស់ តាម​ផ្លូវអាកាស (​គ្រប់​ប្រភេទ​យន្តហោះ​ជំនួញ ) តាម​ផ្លូវគោក និង​ផ្លូវទឹក ចូល​កម្ពុជា​វិញ​ហើយ ។

រូបតំណាង

ក្រសួង​បន្ត​ថា ក្នុង​ករណី​មាន​អ្នកដំណើរ​ណា ម្នាក់ ឬ​ច្រើន ដែល​ត្រូវ​បាន​រក​ឃើញ​ថា មាន​វិជ្ជមាន​កូ​វី​ដ​១៩ រាល់​អ្នកដំណើរ​រួម​ជាមួយ​ផ្សេង​ទៀត​ទាំងអស់​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ កំណត់​ដោយ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩ ។

រូបតំណាង

ក្នុង​ករណី​អ្នក នៅ​ទីតាំង​ដែល​ដំណើរ​ទាំងអស់​មាន​លទ្ធផល​បញ្ជាក់​ពី​មន្ទីរពិសោធន៍​ថា ជំងឺ​កូ​វី​ដ​១៩ អវិជ្ជមាន​នោះ ពួក​គាត់​ត្រូវ​បាន​អនុញ្ញាត​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ​នៅ​តាម​ហេ​ដ្ឋា​ន​រៀង​ៗ​ខ្លួន​ក្រោម​ការ​ត្រួតពិនិត្យ ពី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ក្រសួងសុខាភិបាល​ដោយ​តម្រូវ​ឱ្យធ្វើ​តេស្ត​បញ្ជាក់​ម្តងទៀត​នៅ​ថ្ងៃ​ទី​១៣ នៅ​ថ្ងៃ​ធ្វើ​ច​ក្តា​ឡី​ស័ក ៕

រូបតំណាង
រូបតំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ