ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ានម៉្លេះ! ​ប្តី​ប្រពន្ធ​២​នាក់​​នាំ​គ្នា​ណាត់​ម៉ូយ​ជួញ​ដូរ​ សមត្ថកិច្ច​​ឃើញ​ស្តែងៗ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការណ៍​​​បាន​ឲ្យ​ដឹង​ថា ប្តី​ប្រពន្ធ​​២នាក់​​បាន​​នាំគ្នា​ជួញ​គ្រឿងញៀន ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​ប្រើ​វិធានញុះញ៉ុងឃាត់ខ្លួន​បាន​ទាំង​២​នាក់ និង​ដកហូត​សារធាតុ​ញៀន​ជិត​កន្លះ​គីឡូក្រាម ។ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំង​​២នាក់​ប្តីប្រពន្ធ​ខាងលើ ប្តី​ឈ្មោះ សុខ…

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការណ៍​​​បាន​ឲ្យ​ដឹង​ថា ប្តី​ប្រពន្ធ​​២នាក់​​បាន​​នាំគ្នា​ជួញ​គ្រឿងញៀន ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​ប្រើ​វិធានញុះញ៉ុងឃាត់ខ្លួន​បាន​ទាំង​២​នាក់ និង​ដកហូត​សារធាតុ​ញៀន​ជិត​កន្លះ​គីឡូក្រាម ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំង​​២នាក់​ប្តីប្រពន្ធ​ខាងលើ ប្តី​ឈ្មោះ សុខ ធឿ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​ប្រពន្ធ​ឈ្មោះ គង់ ចិន្តា អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ។

ទាក់ទិន​ករណី​ខាងលើ​នេះ សមត្ថ​កិច្ច​បាន​ចុះ​បង្ក្រាប​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២០ នៅ​ក្នុង​ទឹកដី​ខណ្ឌទួលគោក និង​ខណ្ឌ​ពោធិ​សែន​ជ័យ ដែល​ដឹកនាំ​ផ្ទាល់​​ដោយ​លោក​វរសេនីយ៍ឯក អុ​ី​វ ភា​រិ​ទ្ធិ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន ​ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្រោ​មការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​ផង​ដែរ ។

លោក​វរៈសេនីយ៍ឯក អុី​វ ភា​រិ​ទ្ធិ ឲ្យ​ដឹង​ថា ការ​ឈាន​ដល់​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នេះ ក​ម្លាំ​ង​សមត្ត​កិច្ច​ជំនាញបាន​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​អនុវត្ត​តាម​វិធានការ​ញុះញ៉ុងចំពោះ​បទល្មើស​ជាក់ស្តែង នៅ​ចំណុច​មហាវិថី​គី​ម​អុ​ី​ល​ស៊ុ​ង ជិត​អង់​តែ​ន​ទួល​គោក ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ទើប​ឃាត់ខ្លួន​២​នាក់​ប្តី​ប្រពន្ធ​នេះ ខណៈ​ជនសង្ស័យ​បាន​ណាត់​ជួញដូរ​គ្រឿងញៀន​ឲ្យ​ទៅ​មនុស្ស​ផ្សេង​ទៀត ។

ក្នុង​នោះ​សមត្ថ​កិច្ច​ក៏​បាន​ចាប់​យក​វត្ថុ​តាង​រួម​មាន ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៥​កញ្ចប់​ធំ ស្មើ​នឹងជិត​កន្លះ​គីឡូ​ និង​ម៉ូតូ​ចំនួន​១​គ្រឿង ។ បន្ទាប់​មក​សមត្ថ​​កិច្ច​ក៏​បាន​នាំ​ជនសង្ស័យ​ឈ្មោះ សុខ ធឿ​ន ទៅ​ឆែកឆេរ​ផ្ទះ​លេខ J19 ផ្លូវ​លេខ​០៦ បុរី​គូ​លន ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ បាន​រក​ឃើញ​ថង់​ប្លា​ស្ទិ​ក​សម្រាប់​វេច​ខ្ចប់ និង​ច្រក​គ្រឿងញៀន​មួយ​ចំនួន​ទៀន ហើយ​ផ្ទះ​សម្រេច​បិទទ្វារ ប្រគល់​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់គ្រង​ជា​បណ្តោះអាសន្ន ។

ពាក់​ព័ន្ធ​បទល្មើស​ដូច​បាន​រៀបរាប់​ខាងលើ សមត្ថ​កិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ និ​ង​វត្ថុ​តាង ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ