ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​៦​នាក់​វិជ្ជមាន​កូ​វី​ដ​-១៩ ក្នុង​ក្រប​ខ័ណ្ឌ Premier League

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ក្រប​ខណ្ឌ Premier League បាន​បញ្ជាក់​ថា ខ្លួន​ទទួល​បាន​លទ្ធផល​តេស្ត​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩​ចំនួន​៦​នាក់​ពី​ក្លិប​ចំនួន​៣ ក្នុង​យុទ្ធ​នាការ​ធ្វើតេស្ត​ដំណាក់កាល​ទី​១ ។ ការ​ធ្វើតេស្ត​សរុប​មាន​ចំនួន…

ប្រទេស​អង់គ្លេស ៖ ក្រប​ខណ្ឌ Premier League បាន​បញ្ជាក់​ថា ខ្លួន​ទទួល​បាន​លទ្ធផល​តេស្ត​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩​ចំនួន​៦​នាក់​ពី​ក្លិប​ចំនួន​៣ ក្នុង​យុទ្ធ​នាការ​ធ្វើតេស្ត​ដំណាក់កាល​ទី​១ ។

ការ​ធ្វើតេស្ត​សរុប​មាន​ចំនួន ៧៤៨ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ចុង​ស​ប្តា​ហ៍ ទៅ​លើ​កីឡាករ ក្រុម​គ្រូបង្វឹក និង​បុគ្គល​មិនមែន​ជា​កីឡាករ​របស់​ក្លិប​ទាំងអស់ ។

នៅ​ក្នុង​ចំណោម​នោះ កីឡាករ​ម្នាក់ និង​បុគ្គលិក​ពីរ​នាក់​នៅ​ក្លិប Watford និង​ជំនួយការ​គ្រូបង្វឹក​របស់​ក្លិប Burnley គឺ​លោក Ian Woan ស្ថិត​នៅ​ក្នុង​ចំណោម​លទ្ធផល​តេស្ត​វិជ្ជមាន​ចំនួន ៦​នាក់​សម្រាប់​វីរុស​នេះ​ផង​ដែរ ។ ខណៈ​ដែល​ពីរ​នាក់​ផ្សេង​ទៀត​នៅ​ក្លិប​ទី​៣ មិន​ត្រូវ​បាន​បង្ហាញ​ឲ្យ​ដឹង​ពី​អត្តសញ្ញាណ​នោះ​ទេ ។

អ្នក​ដែល​តេស្ត​វិ​ជ្ច​មាន​វីរុស​នេះ បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ក្លិប ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ​រយៈពេល​មួ​យស​ប្តា​ហ៍ ។

ក្លិប Watford បាន​ធ្វើការ​បញ្ជាក់​ថា កីឡាករ​ម្នាក់ និង​បុគ្គលិក​ពីរ​នាក់​បាន​ធ្វើតេស្ត​វិជ្ជមាន កំពុង​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ ដើម្បី​ទទួល​បាន​តាមដាន និង​ទទួល​ការ​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ​របស់​ក្លិប ។

ដោយឡែក​ក្លិប Burnley ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា លោក Ian Woan បច្ចុប្បន្ន​មាន​សុវត្ថិភាព និង​សុខភាព​ល្អជា​ធម្មតា ហើយ​កំពុង​សម្រាក​តាមដាន និង​ទទួល​ការ​ព្យាបាល​នៅផ្ទះ​របស់​លោក​ផ្ទាល់ ដើម្បី​ឆាប់​ជា​សះស្បើយ នឹង​វិល​ត្រឡប់​មក​ជួយ​ក្រុម​វិញ​។

សូម​បញ្ជាក់​ថា បើ​យោង​តាម​គេហទំព័រ worldometers គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែឧសភា ចក្រភព​អង់គ្លេស​មាន​ចំនួន​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩ កើនឡើង​ដល់ ២៤៨,៨១៨​ករណី និង​មាន​អ្នក​ស្លាប់​សរុប​ចំនួន ៣៥,៣៤១​នាក់ ៕ (ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ