ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុភូត​ធម្មជាតិ​ដ៏​ចម្លែក​កើត​មាននៅ​លើ​ផែនដីក្លាយជា​កន្លែង​ទេសចរណ៍​នៅ​លើ​ពិភពលោក

9 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ផ្សាយ​ពី​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​ប្រណីត ដែល​កើត​ពី​បាតុភូត​ធម្មជាតិ ។

១-The Underwater Forest of Lake Kaindy
«Kaindy Lake» ជា​បឹង​មាន​ជម្រៅ​ប្រហែល​៤០០​ម៉ែត្រ និង​មាន​ដើមឈើ​អាថ៌​កំបាំង​នៅ​បាត​បឹង ។

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ផ្សាយ​ពី​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​ប្រណីត ដែល​កើត​ពី​បាតុភូត​ធម្មជាតិ ។

១-The Underwater Forest of Lake Kaindy
«Kaindy Lake» ជា​បឹង​មាន​ជម្រៅ​ប្រហែល​៤០០​ម៉ែត្រ និង​មាន​ដើមឈើ​អាថ៌​កំបាំង​នៅ​បាត​បឹង ។

២-Volcanic Lightning aka «dirty thunderstoms»
ផ្លេកបន្ទោរ​នៅ​ក្នុង​ភ្នំភ្លើង​គឺជា​បាតុភូត​ដ៏​ចម្លែក ដោយ​អ្នក​វិទ្យាសាស្ត្រ​ហៅ​ថា «Dirty Thunderstom» មាន​ផ្លេកបន្ទោរ​កើតឡើង​ក្នុង​ពេល​ភ្នំភ្លើង​ផ្ទុះ ។

៣-Frozen Air Bubbles in  Abrahum Lake
បឹង «Abraham» ជាទី​តាំង​ចម្លែក​នៅ​ប្រទេស​កា​ណា​ដា ដោយ​រុក្ខជាតិ​ស្ថិត​នៅ​ខាងក្រោម​ទឹក​បញ្ចេញ​ឧស្ម័ន Methane និង​នៅ​ពេល​ណា​មាន​ហ្គា​ស​បាញ់​ឡើង​លើ​ទឹក​ដែល​ត្រជាក់​ខ្លាំង​វា​កក​ស្វ័យប្រវត្តិ ។

៤-Underground Natural Springs in Mexico
ជា​ប្រភេទ​ទឹកផុស​នៅ​ក្រោម​ដី​នៅ​ក្នុង Ik-kil Cenote ប្រទេស​មិ​ុ​ក​សិ​ុ​ក ។

៥-Giant Crystal Cave in Nacia, Mexico
ល្អាង​មាន​ជម្រៅ​២៩០​ម៉ែត្រ និង​ជា​ប្រភព​អណ្តូងរ៉ែ​ដ៏​លេចធ្លោ មាន​ទាំង​ស​ង្ក័​សី ទង់ដែង​ប្រាក់ និង​មាស ។

៦-Shimmering Shores of Vaadhoo, Maldives
Biolumisnescence មាន​លក្ខណៈ​ចាំង​ពន្លឺ ផ្លេក​ៗ​នៅ​បរិវេណ​ឆ្នេរ​ប្រទេស​មា​៉​ល់​ឌី​វ ។

៧-Reflective Salt Flats in Bolivia
ភាព​ចាំង​ឆ្លុះ​នៅ​លើ​ផ្ទៃ​អំបិល ប្រៀប​ដូច​ជា​កញ្ចក់​អាច​ឆ្លុះ​បញ្ចាំង​ដុំ​ពពក​នៅ​លើ​វេហាស៍ ។​បាតុភូត​នេះ​បាន​កើតឡើង​នៅ Salar de Uyuni ប្រទេស​បូ​លី​វី ។

៨-Light Pillars Over Moscow
ចំណាំង​ពន្លឺ​ក្នុង​ក្រុង​មូ​ស្គូ កើតឡើង​ដោយសារ​ការ​ចាំង​របស់​ដុំ​ទឹកកក បាញ់​ចុះ​ទៅ​ផ្ទៃ​ខាងក្រោម ។

៩-Natural Salt Water Fountain off the Coast of Oregon
ទឹកផុស​នៅ​ក្រៅ​ឆ្នេរ ក្នុង​រដ្ឋ​អូ​រ៉េ​ហ្គុ​ន ជា​ទឹកផុស​ចេញពី​ទឹកប្រៃ​ដោយ​ធម្មជាតិ ។

១០-Beautiful Sandstone Formations in Arizona
រូបភាព​ដ៏​ស្រស់​ស្អាត​របស់​ថ្ម​ខ្សាច់​ប្រៀប​ដូច​ស្រទាប់​ទឹក​រលក មាន​លក្ខណៈ​ចម្លែក ដោយ​ស្រទាប់​ថ្ម​នេះ ស្ថិត​នៅ​តំបន់ Loyote Buttes ភាគ​ខាងជើង​រដ្ឋ​អា​រី​ហ្សូ​ណា សហរដ្ឋអាមេរិក ។

១១-Raibow Eucalyptus Trees in Kailua, Hawaii
ប្រភេទ​សម្បកឈើ​ប្លែក​ភ្នែក​បង្ហាញ​លើ​ដើមឈើ​ចំណាស់​នៅ​លើ​កោះ​ហា​វ៉ៃ សហរដ្ឋអាមេរិក ។

១២-The Blood Falls in Antartica
បាតុភូត​កើត​ពី​ប្រតិកម្ម​រវាង​ដែក និង​ទឹកប្រៃ​ដែល​ផ្សំគ្នា​រហូត​ក្លាយជា​ទឹកអូរ​ពណ៌​ឈាម យ៉ាង​ចម្លែក ។

១៣-Spiderweb Cocooned trees in Pakistan
បាតុភូត​ចម្លែក​មួយ គឺ «​ដើមឈើ​ព័ទ្ធ​ដោយ​សម្បុក​ពីងពាង​» ក្នុង​ប្រទេស​បា​៉​គី​ស្ថាន ។ បាតុភូត​នោះ​កើតឡើង​ដោយសារ​ពីងពាង​ជា​ច្រើន​លាន​ក្បាល​បង្កើត​សម្បុក​សម្រាប់​គេច​ពី​ទឹកជំនន់ ៕