ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ថៃ​ទប់ស្កាត់​ពាណិជ្ជកម្ម​ស្បែក​ឆ្កែ

9 ឆ្នាំ មុន

« ស្បែក​ទន់​,​សាច់​ម៉ដ្ឋ អាច​សម្គាល់​បាន​ភាព​ខុស​គ្នា​ជា​មួ​ួ​យ​ប្រភេទ​ស្បែក​ឯទៀត​ដោយសារ​ក្លិន និង​ភាព​គគ្រើម ។ បើ​មិន​មាន​ជំនាញ​ទេ ងាយ​ច្រឡំ​ស្បែក​ឆ្កែ និង​ស្បែក​ចៀម​… »​។ លោក​ចា​នី​ន នី​កូ​បុត ប្រធាន​សមាគម​ស្បែកជើង​បង្ហើប​ឱ្យ​ដឹង​ពី​ពាណិជ្ជកម្ម​ទំនិញប្រើប្រាស់​ធ្វើ​ពី​ស្បែក​ឆ្កែ​នៅ​ប្រទេស​ថៃ ។

« ស្បែក​ទន់​,​សាច់​ម៉ដ្ឋ អាច​សម្គាល់​បាន​ភាព​ខុស​គ្នា​ជា​មួ​ួ​យ​ប្រភេទ​ស្បែក​ឯទៀត​ដោយសារ​ក្លិន និង​ភាព​គគ្រើម ។ បើ​មិន​មាន​ជំនាញ​ទេ ងាយ​ច្រឡំ​ស្បែក​ឆ្កែ និង​ស្បែក​ចៀម​… »​។ លោក​ចា​នី​ន នី​កូ​បុត ប្រធាន​សមាគម​ស្បែកជើង​បង្ហើប​ឱ្យ​ដឹង​ពី​ពាណិជ្ជកម្ម​ទំនិញប្រើប្រាស់​ធ្វើ​ពី​ស្បែក​ឆ្កែ​នៅ​ប្រទេស​ថៃ ។

ការ​ប្រឹងប្រែង​របស់​ប៉ូលិស​ក្នុង​ការ​ទប់ស្កាត់​ពាណិជ្ជកម្ម​សាច់​និង​ស្បែក​ឆ្កែ
វរសេនីយ៍ត្រី​ប៉ូលិស​ឡា​ម៉ា​យ សា​កន​ពី​តាក់ កង​ប៉ូលិស​ប្រឆាំង​ការ​ជួ​​ញ​ដូរ​សត្វ​ចិញ្ចឹម​ខុសច្បាប់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ចាប់ពី​ខែតុលា ២០១៣​មក ចលនា​រត់ពន្ធ​សាច់​ឆ្កែ​នៅ​ថៃ​មានការ​ប្រែប្រួល ។ ពួក​ឈ្មួញ​តែង​ដឹក​ឆ្កែ​យក​ទៅ​សម្លាប់​ក្នុង​ព្រៃ សម្លាប់​ហើយ​សាច់​យក​ទៅ​ឆ្អើរ​នាំ​ទៅ​លក់​នៅ​ស្រុក​តា​រ៉ា ខេត្ត​សា​កន ណា​ខន ចំណែក​ស្បែក​យក​ទៅ​លក់​ឱ្យ​បណ្ដា​សហគ្រាស​កែ​ច្នៃ​ស្បែក​សត្វ ។

ប៉ូលិស​ថៃ​ទើបតែ​អនុវត្ត​វិធានការ​តឹង​រ៉ឹង​ទប់ស្កាត់​ការ​ជួញដូរ​ឆ្កែ​ខុសច្បាប់​ប្រហែល​មួយ​ឆ្នាំ​ប៉ុណ្ណោះ ដែល​ពេល​នោះ​លោក​វរសេនីយ៍​ឡា​ម៉ា​យ សា​កន​ពី​តាក់ ជា​អ្នក​លើក​សំណើ​ទប់ស្កាត់​ការ​ជួញដូរ​សត្វ​ចិញ្ចឹម​ខុសច្បាប់ ។

ខែមករា ២០១៤ អង្គភាព​ទប់ស្កាត់​ការ​ជួញដូរ​សត្វ​ចិញ្ចឹម​ខុសច្បាប់​ត្រូវ​បាន​បង្កើត​ឡើង និង​ដាក់​ឱ្យ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ត្រី​សូ​៊​រ៉ា​ពល ពី​និ​ច​ឆប ។ បន្ទាប់​ពី​កើតឡើង​ភ្លាម​អង្គភាព​នេះ​លុក​ចូល​ឆែកឆេរ​សហគ្រាស​កែ​ច្នៃ​ស្បែក​សត្វ​ខុសច្បាប់​មួយ​បាន​ជោគជ័យ​។ ពេជ្ឈឃាត​ឆ្កែ​ប្រចាំ​សហគ្រាស​ត្រូវ​ចាប់ខ្លួន​ជាមួយ​វត្ថុ​តាង​នៅ​នឹង​កន្លែង​ដែល​រួម​មាន​ស្បែក​និង​ឆ្អឹង​ឆ្កែ ។ លោក​វរសេនីយ៍ត្រី​ឡា​ម៉ា​យ​បានឱ្យ​ដឹង​ថា ស្បែក​ឆ្កែ​ដែល​រឹបអូស​បាន​នៅ​ពេល​នោះ​ជា​ស្បែក​ដែល​គេ​ត្រូវ​បញ្ជូន​ទៅ​ដេប៉ូ​ស្បែកជើង​មួយ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ​ដើម្បី​ច្រក​កេស​ប្រហែលជា​៤០០​ឬ​៥០០​កេស រួច​ដឹក​តាម​កប៉ាល់​សមុទ្រ​ទៅ​ប្រទេស​ចិន និង​ជប៉ុន ។

ប៉ូលិស​ថៃ​ឆែក​សហគ្រាស​សម្លាប់ស្បែក​ខុសច្បាប់​ទី​ពីរ​ទៀត​នៅ​សា​កន​ណា​ខន ដែល​មាន​ម្ចាស់​ជា​អ្នកស្រុក​នៅ​ទីក្រុង​បាងកក តែ​មុន​ពេល​ប៉ូលិស​ទៅ​ដល់​កន្លែង​នោះ ម្ចាស់​សហគ្រាស​ធុំក្លិន​មិន​ស្រួល​បាន​បិទទ្វារ​រត់​បាត់​អស់ ។ លោក​វរសេនីយ៍ត្រី​ឡា​ម៉ា​យ អះអាង​ថា ដោយ​មានការ​ប្រឹងប្រែង​បង្ក្រាប​ពេញទំហឹង​ពី​ប៉ូលិស ទើប​សព្វថ្ងៃ​ការ​ជួញដូរ​ឆ្កែ​ខុសច្បាប់​មានការ​ថយ​ចុះ​ច្រើន​គួរ​ឱ្យ​កត់សម្គាល់ ។ ពី​មុន​ពួក​ឈ្មួញ​តែង​កៀង​ឆ្កែ​ចូល​ព្រៃ ហើយ​ជិត​ភ្លឺ​ក៏​លើក​ពួក​វា​ដាក់​រថយន្ត​ដឹក​ទំនិញ​បើក​ឆ្លងកាត់​ប្រទេស​ឡាវ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ។

លោក​ដាល់​លេ​( Dalley )​អនុប្រធាន​សមាគម​Soi Dog ដែល​ជា​អង្គការ​មិន​រក​កម្រៃ​ធំ​បំផុត​នៅ​អា​ស៊ីអាគ្នេយ៍​ការពារ​ឆ្កែ ឆ្មា បាន​អះអាង​ថា ការ​ដឹក​ជញ្ជូន​ឆ្កែ ឆ្មា ក្នុង​ទ្រង់ទ្រាយ​ធំ​ៗ​ប៉ុន្មាន​ខែ​នេះ​មិន​បាន​កើតឡើង​ទៀត​ទេ ដោយ​ប៉ូលិស​ថៃ​យកចិត្តទុកដាក់​ក្នុង​រឿង​នេះ​ច្រើន​ជាង​មុន ។

ហេតុ​ម៉េច​ត្រូវ​ទប់ស្កាត់​ការ​ជួញដូរ​ឆ្កែ​ឆ្លង​ព្រំដែន​អា​ស៊ី​អាគ្នេយ៍
ប្រទេស​ថៃ​មាន​ឆ្កែ​ច្រើន​ក្នុង​នោះ​ឆ្កែ​ខ្លះ​ជា​ឆ្កែ​អនាថា​ត្រូវ​ចាប់​លក់​ក្នុង​តម្លៃ​ថោក ។ លោក​ដាល់​លេ និយាយ​ប្រាប់​ថា ឆ្កែ​អនាថា​ដែល​លក់​ក្នុង​តម្លៃ​ថោក​នេះ អ្នកទិញ​បាន​យក​ទៅ​លក់​បន្ត​ឱ្យ​ដេប៉ូ​ឆ្កែ​ខុសច្បាប់​ក្នុង​ប្រទេស​ថៃ ហើយ​ដេប៉ូ​ឆ្កែ​ខុសច្បាប់​ក៏​ដឹក​ទៅ​លក់​បន្ត​ទៅ​ប្រទេស​វៀតណាម ធ្វើ​ឱ្យប្រាក់​កាន់តែ​កើនឡើង ។ អ្នកក្រ​នៅ​ឦសាន​បន្ទាប់​ពី​ផុត​រដូវ​ច្រូតកាត់​ក៏​រក​ប្រាក់​ថែម​តាម​វិធី​ទិញ​និង​លក់​ឆ្កែ​ដែរ ។

រឿង​បែប​នេះ​កើតឡើង​ច្រើន​ឆ្នាំ​មក​ហើយ​។ ពាក់កណ្ដាល​ឆ្នាំ​២០១១ ការ​ជួញដូរ​បែប​នេះ​ធ្វើ​ជា​ចំហ រថយន្ត​ដឹក​ឆ្កែ​យក​ទៅ​លក់​នៅ​ទីណា​ក៏​បាន​គ្មាន​អ្នក​ណា​ហាមឃាត់​ទេ ។

លោក​ដាល់ លេ បន្ថែម​ថា ស្បែក​ឆ្កែ​ថៃ​ច្រើន​នាំ​ចេញ​ទៅ​ប្រទេស​ជប៉ុន ប្រទេស​ចិន និង​កោះ​តៃវ៉ាន់ សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ផលិត​ឧបករណ៍​តន្ត្រី ដូច​ជា​ស្បែក​ពាក់​មាត់​ស្គរ និង​ចា​ប៉ី​ប្រពៃណី​របស់​ប្រទេស​ទាំងនោះ​។ ឆ្នាំ​២០១១ សមាគម​វេជ្ជសាស្ត្រ​សត្វ​ថៃ​ប៉ាន់​ប្រមាណ​ថា ឆ្កែ​ថៃ​ប្រហែល​កន្លះ​លាន​ក្បាល​បម្រើ​ក្នុង​វិស័យ​ម្ហូប​សាច់​ឆ្កែ និង​ឧស្សាហកម្ម​កែ​ច្នៃ​ស្បែក​សត្វ ។ ថ្វីបើ​ឧស្សាហកម្ម​ថ្មី​នេះ ដំបូង​ប្រមូលផ្ដុំ​តែ​នៅ​ខេត្ត​សា​កន​ណា​ខន តែ​ឥឡូវ​រាលដាល​ដល់​បណ្ដា​ខេត្ត​នៅ​ឦសាន​ប្រទេស​ថៃ​ទៀត ។

លោក​ដាល់​លេ ឱ្យ​ដឹង​ថា លទ្ធផល​នេះ ទទួល​បាន​ពី​សន្និសីទ​របស់​បណ្ដា​អង្គការ​ការពារ​សត្វ​ចិញ្ចឹម​ដែល​មក​ពី​ប្រទេស​ថៃ ប្រទេស​វៀតណាម និង​ឡាវ កាលពី​ឆ្នាំ​២០១៣ ។ សន្និសីទ​នោះ​រដ្ឋាភិបាល​វៀតណាម​យល់ព្រម​អនុម័ត​កិច្ចព្រមព្រៀង​ទប់ស្កាត់​ការ​ជួញដូរ​ឆ្កែ​ខុសច្បាប់​ពី​ប្រទេស​ថៃ ។

គោលដៅ​កិច្ចព្រមព្រៀង​សន្និសីទ​គឺ​ហាមឃាត់​ការ​ដឹក​ជញ្ជូន​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​នូវ​ឆ្កែ​រស់​ពី​ប្រទេស​ថៃ និង​ពី​ប្រទេស​អា​ស៊ី ផ្សេង​ៗ​ទៀត ចូល​ប្រទេស​វៀតណាម​លើ​មូលដ្ឋាន​អំពាវនាវ​ ​ឱ្យ​មាន​សកម្មភាព​ដើម្បី​បំបាត់​ឱ្យ​អស់​ជំងឺ​ឆ្កែឆ្កួត​ក្នុង​ឆ្នាំ​២០២០ ។ តាម​អង្គការ​WHO  ឱ្យ​ដឹង​ថា ជំងឺ​ឆ្កែឆ្កួត​កើត​មាននៅ​តំបន់​អាស​៥៦% និង​អាហ្វ្រិក​៣៩%​ក្នុង​នោះ​អា​សី​ុ​ងាយ​លេច​ចេញ​ជំងឺ​ឆ្កែឆ្កួត​ជាងគេ ៕