ខឹងរឿង​​បងថ្លៃ​ឱ្យ​​បិទធុងបាស់ ប្អូនថ្លៃស្ទុះចូល​កាប់​ដល់​​ក្នុង​បន្ទប់​


ខេត្ត​សៀម​រា​ប ៖ ​ប្អូនថ្លៃ​ផឹកស៊ី​ចាក់​ធុងបាស់​បំពង​​សំឡេង​រំខាន​ដល់​អ្នក​ជិតខាង ​ចំណែក​បងថ្លៃ​ដែល​កំពុង​ដេក​ក៏បាន​ចេញ​មក​ស្តីឱ្យ​បិទ​​ធុងបាស់ ស្រាប់តែ​ប្អូនថ្លៃ​ផ្ទុះកំហឹង​ចូល​ក្នុងផ្ទះ​ទាញ​កាំបិត​ប៉័ងតោ​ចូល​ទៅ​កា​ប់​បងថ្លៃ​ស្រី​កំពុង​ដេក​ក្នុង​បន្ទប់​ជួល​ បណ្តាល​ឱ្យ​របួសធ្ងន់ ខណៈ​ពេល​នោះ​ត្រូវ​បាន​អ្នក​ជិតខាង​ប្តឹង​ប៉ូលិស​​ដែរ ប៉ុន្តែ​ជនសង្ស័យបានរត់គេចខ្លួន​បាត់​ ​ចំណែក​​ជនរងគ្រោះជា​បងថ្លៃ​ត្រូវបានគេជួយដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​​ភ្លាម​ៗ​ផង​ដែរ ។

ហេតុការណ៍​​ខាងលើនេះ​​បាន​បង្ក​ឱ្យមាន​ការ​ភ្ញាក់ផ្អើល​កើតឡើង​​កាលពី​​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុង​បន្ទប់​ជូ​ល ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ​ខេត្តសៀមរាប​។

ជន​រង​គ្រោះ​ត្រូវជា​បងថ្លៃ​ឈ្មោះ ភូ​ន ពិដោរ ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ​រស់នៅ​កន្លែង​កើតហេតុ​ខាងលើ ។ ចំណែក​ជន​សង្ស័យ​ដែល​ត្រូវជា​ប្អូនថ្លៃ​ឈ្មោះ ងុ​យ ឆេ​ង​ឡាយ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ។​

តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​​ឱ្យ​ដឹងថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវជា​បងថ្លៃ​​បាន​ស្តីបន្ទោស​ឱ្យ​ជន​សង្ស័យ​ដែល​ត្រូវជា​ប្អូនថ្លៃរឿង​ចាក់​បាស់​ឮៗ​​កាលពី​​៣​ថ្ងៃមុន ទើប​​ធ្វើ​ឱ្យ​ជនសង្ស័យ​មាន​គុំ​គួ​ន​ លុះ​រហូត​ដល់​វេលា​កើតហេតុ​ខាងលើ​ ស្រាប់តែ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​របួសធ្ងន់​ ​ក្រោយពី​​ធ្វើ​សកម្មភាព​ហើយ​ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​។

​ក្រោយពេលកើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន ចំណែក​ជនសង្ស័យ​ត្រូវបានសមត្ថកិច្ច​កំពុងតាមរកចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោស​តាមច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា​)

សន្ដិសុខ​សង្គម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ