តំបន់​ទេសចរណ៍​​ឧត្ត​រមាន​ជ័យ​ទាក់​ចិត្ត​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ច្រើន​ជាង​បរ​ទេស


ខេត្តឧត្តរមានជ័យ ​៖ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ឧត្ត​មាន​ជ័យ​បានឱ្យ​ដឹង​ថា តំបន់​ទេសចរណ៍​រួម​និង​ការ​ផ្តល់​សេវាកម្ម​ផ្សេង​ទៀត ​នៅ​ក្នុង​ខេត្ត​ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​ពី​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ច្រើន​ជាង ភ្ញៀវ​ទេសចរ​បរទេស ខណៈ​ពេល​ខេត្ត​មួយ​នេះ​​ សំបូរ​ទៅ​ដោយ​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ វប្បធម៌​និង​មាន​ប្រាសាទបុរាណ ​និង​តំបន់​ប្រវត្តិសាស្ត្រ​។

លោកស្រី ធិ​ន​នី មុន្នី​រស្មី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ឧត្ត​មាន​ជ័យ​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌​ស្តី​ពី​វឌ្ឍនភាព ​និង​ទិស​ដៅ​ការងារ​បន្ត​របស់រ​ដ្ឋា​បាល​ខេត្ត​ឧត្ត​រមាន​ជ័យ​ កាលពី​ថ្ងៃ​ទី​១៩ ​ឧសភា​ ថា​ ខេត្ត​ឧត្ត​រ​មាន​​ជ័យទាក់ទង ​និង​ភោជនីយដ្ឋាន​យើង​មាន​៣៤​កន្លែង ប៉ុន្តែ​ភោជនីយដ្ឋាន​ទាំង​អស់នេះ ​ភាគច្រើន​យើង​បម្រើភ្ញៀវ​ក្នុងស្រុក គឺ​យើង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ស្រុក​ច្រើន​ជាង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​។

លោកស្រីបញ្ជាក់​ថា​«​ចំនួន​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​នៅ​ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ គាត់​បាន​ធ្វើ​ដំណើរ​កម្សាន្ត​មក​ខេត្ត​ឧត្ត​រមាន​ជ័យ​យើង​នេះ​ មាន​ជាង​១៨​ម៉ឺន​នាក់ ចំណែក​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ជាង​៥.០០០​នាក់​។​កន្លង​មក​ យើង​មិន​បាន​រំពឹង​ទៅ​លើ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ធ្វើការ​កម្សាន្ត​នោះ​ទេ ភាគច្រើន​គឺ​យើង​ពឹងផ្អែក​ទៅ​លើ​ភ្ញៀវ​ក្នុងស្រុក ដោយសារ​ខេត្ត​ឧត្ត​រមាន​ជ័យ​ជា​ខេត្ត​មួយ ​សម្រាប់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​។​អីចឹង​ទៅ​ធ្វើ​ឱ្យ​ភ្ញៀវ​ក្នុងស្រុក​ធ្វើ​ដំណើរ​កម្សាន្ត​បាន​ច្រើន​»​ ។

ទន្ទឹម​តំបន់​ទេសចរណ៍​ក៏​ដូច​ជា​កន្លែង​ផ្សេង​ទៀត​ មាន​ចាប់អារម្មណ៍​ពី​ភ្ញៀវ​ក្នុងស្រុក​ច្រើន​ជាង​បរទេស បើ​តាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ថា ​ខេត្ត​មួយ​នេះ​មាន​តំបន់​ទេសចរណ៍​ចំនួន​៣១​កន្លែង​មាន​ទាំង​តំបន់​ទេស​ចរណ៍​បែប​ធម្មជាតិ​,​វប្បធម៌​,​ប្រាសាទបុរាណ ​និង​ប្រវត្តិសាស្ត្រ​។ លោកស្រី ធិ​ន​នី មុន្នី​រស្មី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ឧត្ត​រមាន​ជ័យ​មាន​ប្រសាសន៍​ថា «​កន្លង​មក ​ខេត្ត​មាន​ជ័យ​យើង​ពិត​មាន​សក្តានុពល​ច្រើន​ពិត ក៏​ប៉ុន្តែ​យើង​បាន​កំណត់​គោលដៅ​ទាំង​៣១​ដែល​ភ្ញៀវ​ទេសចរ​អាច​ធ្វើ​ដំណើរ​កម្សាន្ត​បាន​។

​នៅ​ក្នុង​នោះ​តំបន់​ធម្មជាតិ​៧​កន្លែង​,​តំបន់​ប្រវត្តិសាស្ត្រ​អន្លង់​វែង របស់​របប​ខ្មែរក្រហម​ចុង​ក្រោយ ​គឺ​យើង​មាន​ចំនួន​១៤​កន្លែង​, តំបន់​ប្រាង្គ​ប្រាសាទ​មាន​ជាង​១០​កន្លែង​។​លើស​ពី​នេះ​ នៅ​មាន​តំបន់​ប្រាសាទបុរាណ​មាន​ជាង​១៤០​កន្លែង នេះ​មាន​ន័យ​ថា​ ជា​តំបន់​មិន​ទាន់​មាន​ហេ​ដ្ឋា​រចនា​សម្័ពន្ធ​ផ្លូវថ្នល់​អាច​ឱ្យ​យើង​ធ្វើ​ដំណើរ​ទៅ​ដល់​។​

ដោយឡែក​ ពាក់ព័ន្ធ​សេវាកម្ម​នៅ​ក្នុង​ខេត្ត​ឧត្ត​រមាន​ជ័យ​យើង​ គឺ​មាន​សណ្ឋាគារ​មាន​៥​កន្លែង ក្នុង​នោះ​មាន​ផ្ទះ​សំណាក់​មាន​៣៧​កន្លែង និង​ភោជនីយដ្ឋាន​ និង​អាហារ​ដ្ឋា​ន​៣៤​កន្លែង និង​សេវាកម្ម​កម្សាន្ត​យើង​មាន​២៤​កន្លែង​។ លោកស្រី លើក​ឡើង​ថា កន្លង​ទៅ​យើង​បាន​លើកទឹកចិត្ត​ដល់​វិនិយោគិន​ជា​ច្រើន​ ក្នុង​ការ​អភិវឌ្ឍ​ន៍​ក៏​ដូច​ជា​មក​ចាប់អារម្មណ៍​អភិវឌ្ឍន៍​នៅ​ខេត្ត​ឧត្ត​រមាន​ជ័យ​។​ ពិសេស​ការ​វិនិយោគ​នៅ​ក្នុង​ការងារ​សេវាកម្ម​ទេសចរណ៍ ដោយសារ​តែ​កន្លង​មក​វិនិយោគ​មួយ​ចំនួន​មិន​ទាន់​ចាប់អារម្មណ៍​លើ​ការ​ផ្តល់​សេវាកម្ម​ទេស​ចរណ៍​។

លោក ប៉ែន កុស​ល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧត្ត​មាន​ជ័យ​មាន​ប្រសាសន៍​ថា​«​បច្ចុប្បន្ន​នេះ ​ខ្ញុំ​កំពុង​អភិវឌ្ឍន៍​នៅ​ទីរួមខេត្ត ដើម្បី​ជា​សក្តានុពល​របស់​ខេត្ត​មួយ​នេះ ​។ ​ការ​អភិវឌ្ឍ​បឹង​ស្នោ​នៅ​មុខ​សាលាខេត្ត​មាន​ទំហំ​ជាង​៧០​ហិ​កតា​បូក​និង​បឹង​ផ្សេង​មួយទៀត​ជិត​១០០​ហិ​កតា ហើយ​ការ​កែប្រែ​មុខមាត់​ខេត្ត​នេះ​ គឺ​ដើម្បី​ទទួលភ្ញៀវ​ទេសចរ​»៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ