ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​កំពុង​ត្រូវការ​ជំនួយ​​ដើម្បី​ការ​កែទំរង់​របស់​ខ្លួន ឬ​ត្រូវ​ក្ស័យ​​ទុន

3 ឆ្នាំ មុន

ប្រទេស​ថៃ​៖ ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​កំពុង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​និង​ត្រូវការ​ជំនួយ​ពីរ​ដ្ឋាភិ​បាល​របស់​ខ្លួន ដើម្បី​ស្រោចស្រង់​ស្ថានភាព​ដែល​កំពុង​ជួប​នា​ពេល​បច្ចុប្បន្ន ដើម្បី​បញ្ជៀ​សការ​ក្ស័យធន​របស់​​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​ធំ​មួយ​នេះ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាង​កក​ប៉ុស្តិ៍​ចុះ​ថ្ងៃ​ទី ១៨ ឧសភា ។ ក្រុមហ៊ុន​បាន​អះអាង​ថា​ខ្លួន​កំពុង​ត្រូវការ​ជំនួយ​យ៉ាង​ខ្លាំង​ពីរ​ដ្ឋា​​ភិ​បាល​របស់​ខ្លួន…

ប្រទេស​ថៃ​៖ ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​កំពុង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​និង​ត្រូវការ​ជំនួយ​ពីរ​ដ្ឋាភិ​បាល​របស់​ខ្លួន ដើម្បី​ស្រោចស្រង់​ស្ថានភាព​ដែល​កំពុង​ជួប​នា​ពេល​បច្ចុប្បន្ន ដើម្បី​បញ្ជៀ​សការ​ក្ស័យធន​របស់​​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​ធំ​មួយ​នេះ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាង​កក​ប៉ុស្តិ៍​ចុះ​ថ្ងៃ​ទី ១៨ ឧសភា ។

ក្រុមហ៊ុន​បាន​អះអាង​ថា​ខ្លួន​កំពុង​ត្រូវការ​ជំនួយ​យ៉ាង​ខ្លាំង​ពីរ​ដ្ឋា​​ភិ​បាល​របស់​ខ្លួន ដែល​មាន​វិបត្តិ​ហិរញ្ញវត្ថុ ហើយ​សង្ឃឹមថា នឹង​មាន​ជំនួយ​ថវិការ​ពី​ធានា​គារ​រហូត​ដល់​ជិត ២.៨ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។

ការ​បើក​ដំណើរការ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ និង Star Alliance member មក​ទល់​ពេល​​នេះ​មាន​រយៈកាល ៦០​ឆ្នាំ​ហើយ បើ​គិត​ត្រឹម​ខែ​នេះ​។ ប៉ុន្តែ​ដោយសារ​មាន​វិបត្តិ​កូ​វី​ដ​១៩ ធ្វើ​អោយ​អាកាស​យាន្ត​ដ្ឋា​ន​នេះ​មាន​សភាព​ពិបាកទៅ​ៗ និង​ត្រូវការ​ការ​ស្រោចស្រង់ សម្រាប់​៣​ឆ្នាំ​បន្ទាប់ ដែល​ប្រហែល​ត្រូវការ​ទឹកប្រាក់​ជំនួយ​សរុប ៧៧០ លាន​ដុល្លា​។

ក្នុង​អំឡុង​ខែឧសភា​នេះ នៅ​តាម​បណ្តា​ប្រទេស​ជាប់​ព្រំដែន​របស់​ប្រទេស​ថៃ ត្រូវ​បាន​ដាក់​កម្រិត​ក្រោយ​ប្រទេស​នេះ បាន​ដាក់​ប្រទេស​របស់​ខ្លួន​ក្រោម​ស្ថានភាព​ប្រកាស​អាសន្ន និង​បាន​បិទ​ជើង​ហោះហើរ​អន្តរជាតិ​ក្នុងស្រុក​របស់​ខ្លួន​​រហូត​ដល់​ចុងខែ​មិថុនា​នេះ ទោះបីជា​ការ​ហោះហើរ​ក្នុង​ស្រុក​មួយ​ចំនួន​ត្រូវ​បាន​ចាប់ផ្តើម​ឡើង​វិញ​។

កាលពី​ស​ប្តា​ហ៍​មុន​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​របស់​ប្រទេស​ថៃ គឺ​លោក Uttama Savanayana បាន​​ណែនាំ​ដល់​រដ្ឋាភិបាល គួរតែ​ពិនិត្យ​និង​បើកចំហរ ដល់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទង់ជាតិ​មួយ ដែល​​ក្នុង​នោះ​រដ្ឋាភិបាល​ជា​ម្ចាស់​ភាគហ៊ុន ៥១ ភាគរយ​។ ដ្ឋា​ភិ​បាល​គួរតែ​ពិនិត្យ​មើល និង​ចុះ​បញ្ជី​ក្នុង​តុលាការ​ដែល​ទទួល​បន្ទុក​ខាង​ការ​ប្រកាស​ក្ស័យ​ទុន​របស់​ក្រុមហ៊ុន​ណាមួយ​ក្នុង​ប្រទេស ដែល​អាច​ការពារ​ភាព​ក្ស័យធន​របស់​ក្រុមហ៊ុន​មួយ​នេះ​បាន​។

ស្រ​ដៀង​គ្នា​នេះ​ដែរ របៀប​អនុវត្ត​ជំពូក​១១​របស់​អា​មេ​រិ​ក ដែល​នេះ​អាច​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ចាប់ផ្តើម​អនុវត្ត​គម្រោង​ស្តារ​នីតិសម្បទា ក្រោម​បទបញ្ជា​ដែល​ចេញ​ដោយ​តុលា​ការ​ដែល​ទទួល​បន្ទុក​ខាង​ការ​ប្រកាស​ក្ស័យ​ទុន​របស់​ប្រទេស ជា​ជាង​យក​ប្រាក់​កម្ចី​របស់​រដ្ឋា​ភិបាល​រយៈពេល​ខ្លី ដើម្បី​ប្រើ​ជាដើម​ទុន​ធ្វើការ និង​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​ប្រតិបត្តិការ​ចំណាយ​។

លោក Savanayana បាន​និយាយ​ថា​៖ «​ពេលវេលា​បាន​ចេះ​តែ​ដើរទៅ​មុខ ក្រុមហ៊ុន​អាកាស​ចរណ៍​ថៃ​ត្រូវ​តែ​ផ្លាស់​ប្តូរ​។ ការ​អនុវត្ត​តាម​បែប​ប្រពៃណី​និយម​មិន​អាច​បន្ត​បាន​ទេ វា​គួរតែ​មានការ​កែប្រែ​ដ៏​ធំ​មួយ​»។​

ឧបនាយករដ្ឋមន្ត្រី​ប្រទេស​ថៃ លោក Anutin Charnvirakul បាន​ប្រាប់​សារ​ព័​ត័​មាន​ថា នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​៖ «​ក្រុមហ៊ុន​អាកាសចរណ៍​នេះ ត្រូវ​បាន​បញ្ចប់​ជា​សហគ្រាសរ​ដ្ធ នៅ​ពេល​ដែល​ការ​រៀបចំ​រចនាសម្ព័ន្ធ​ឡើង​វិញ​ត្រូវ​បាន​បញ្ចប់ ដើម្បី​ផ្តល់​នូវ​ភាព​បន់​បែន​ជា​ច្រើន​ទៀត​។ ក្រសួង​ហិរញ្ញវត្ថុ​មិន​ដើរតួ​ជា​អ្នក​ធានា​រ៉ាប់រង​បំណុល​ក្រុមហ៊ុន​ទេ​»។​

នៅ​ថ្ងៃ​ចន្ទ​នេះ​ដដែល​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ អ្នកនាំពាក្យ​រដ្ឋាភិបាល គឺ​លោកស្រី Narumon Pinyosinwat បាន​និយាយ​ថា​៖ «​គណៈកម្មាធិការ​មួយ​ដែល​ត្រួតពិនិត្យ​គោល​នយោបាយ​សម្រាប់​សហគ្រាស​រដ្ឋ បាន​យល់​ស្រប​ថា ​ក្រុមហ៊ុន​អាកាសចរណ៍​គួរតែ​ទៅ​តុលាការ​ក្ស័យធន ដើម្បី​ដាក់​ផែនការ​ឬ​គម្រោង​ស្តារ​នីតិសម្បទា​ឡើង​វិញ សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ដឹក​ទំនិញ​របស់​ជាតិ​មួយ​នេះ​»។​

លោកស្រី Pinyosinwat បាន​បន្ត​ទៀត​ថា​៖ «​ការ​រៀបចំ​ឡើង​វិញ​តាម​រយៈ តុលាការ​ដែល​ទទួល​បន្ទុក​ខាង​ការ​ប្រកាស​ក្ស័យ​ទុន​មិនមែន​ជា​រឿង​ដូច​គ្នា នឹង​ការ​ដាក់​ពាក្យសុំ​ក្ស័យធន​ទេ ហើយ​វា​កំពុង​ត្រូវ​បាន​រងរ​បូស​ខ្លាំង​»។​

ស្រប​ពេល​គ្នា​នេះ​ដែរ ក្រុមហ៊ុន​អាកាសចរណ៍​ថៃ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ និយាយ​ថា​៖ «​ក្រុមហ៊ុន​មិន​មាន​បំណង​ដាក់​ឯកសារ​ក្នុង​ការ​ក្ស័យធន​ទេ ប៉ុន្តែ​ក្រុមហ៊ុន​មាន ផែនការ​កែទម្រង់ ដែល​បាន​បាន​អនុម័ត​ដោយ​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ហើយ​និង​បាន​បង្ហាញ​ទៅ​ការិយាល័យ​គោលនយោបាយ​សហគ្រាស ដើម្បី​ការ​ពិចារណា​ដល់​ក្រុមហ៊ុន​»។​

សេចក្តីថ្លែងការណ៍ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ បន្ត​ថា​៖ «​ផែនការ​ផែន​កែទម្រង់​នេះ នឹង​ត្រូវ​ប្រគល់​ជូន​គណៈរដ្ឋមន្ត្រី ដើម្បី​ចាត់ការ​បន្ត​»។​ ក្នុង​ការ​កែរ​ទំរង់​នៃ​ក្រុមហ៊ុន​មួយ​នេះ គួរតែ​កាត់​បន្ថយ​នូវ​យន្តហោះ​ដែល​ចាស់​និង​ធំ​ៗ ដូច​ជា the Boeing 747 និង Airbus A380​។

ប្រទេស​ថៃ​ក៏​កំពុង​មាន​គំរោង​ប​ញ្ជេ​ញ​នូវ​យន្តហោះ​ថ្មី​របស់​ខ្លូ​ន​ចំនួន​៧​ទៀត​ក្នុង​ឆ្នាំ​២០២៤​ខាង​មុខ គឺ Boeing 747-400 jumbo jets Boeing 777-200 និង 777-300 jets the Boeing 777-300ERs Boeing 787s និង Airbus A350s ៕ ដក​ស្រង់​ចេញពី​វេបសាយ ៖ bangkokpost

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ