ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ប្រធានាធិបតី អូ​បា​ម៉ា ៖ អ្នក​ទាំងអស់​គ្នា​ជា​គំរូ​ដល់​អ្នក​ដទៃ

3 ឆ្នាំ មុន

ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ក​ការ​ប៉ះពាល់​ដល់​សិស្សានុសិស្ស​ជា​ច្រើន​ជុំវិញ​ពិភពលោក ប៉ុន្តែ​និស្សិត​ដែល​ត្រូវ​បញ្ចប់​ការ​សិក្សា​ក្នុង​ឆ្នាំ ២០២០ នេះ​ជួប​ប្រទះ​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ ។ និស្សិត​ទាំងនេះ​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញពី​សាកលវិទ្យាល័យ និង​ចូល​ក្នុង​ទីផ្សារ​ការងារ​ក្នុង​កំឡុង​ពេល​ដែល​សេដ្ឋកិច្ច​ទទួល​រង​ការ​ប៉ះពាល់​ពី​កូ​វី​ដ ១៩…

ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ក​ការ​ប៉ះពាល់​ដល់​សិស្សានុសិស្ស​ជា​ច្រើន​ជុំវិញ​ពិភពលោក ប៉ុន្តែ​និស្សិត​ដែល​ត្រូវ​បញ្ចប់​ការ​សិក្សា​ក្នុង​ឆ្នាំ ២០២០ នេះ​ជួប​ប្រទះ​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ ។ និស្សិត​ទាំងនេះ​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញពី​សាកលវិទ្យាល័យ និង​ចូល​ក្នុង​ទីផ្សារ​ការងារ​ក្នុង​កំឡុង​ពេល​ដែល​សេដ្ឋកិច្ច​ទទួល​រង​ការ​ប៉ះពាល់​ពី​កូ​វី​ដ ១៩ ។

ដើម្បី​ចូលរួម​អបអរ​ការ​សម្រេច​របស់​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ក្នុង​ឆ្នាំ ២០២០ នេះ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​គឺ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា (Barack Obama) បាន​ចែករំលែក​ក្នុង​វី​ឌី​អូ​មួយ​សម្រាប់​និស្សិត​ប្រមាណ ២៧,០០០​នាក់​ក្នុង​សហរដ្ឋអាមេរិក ។

លោក​បាន​មាន​ប្រសាសន៍​ថា «​ការ​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​គឺជា​ការ​សម្រេច​ដ៏​ធំ​មួយ​ក្នុង​គ្រប់​កាលៈទេសៈ ហើយ​មនុស្ស​ជា​ច្រើន​បាន​ឆ្លងកាត់​ច្រើន​ណាស់​ដើម្បី​មក​ដល់​ថ្ងៃនេះ ។ អ្នក​បាន​ឆ្លងកាត់​ឧបសគ្គ​ទាំង​ក្នុង​ថ្នាក់​និង​ក្រៅ​ថ្នាក់រៀន ហើយ​មនុស្ស​ជា​ច្រើន​ត្រូវ​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​បង់ថ្លៃ​ការ​សិក្សា និង​មនុស្ស​មួយ​ចំនួន​ជា​អ្នក​ដំបូង​ក្នុង​ក្រុម​គ្រួសារ​អ្នក​ដែល​បាន​ទទួល​ការ​សម្រេច​នេះ​» ។

លោក​ក៏​បាន​បន្ត​លើក​ឡើង​ពី​ស្ថាន​ការ​ផ្សេង​ៗ​ដែល​និស្សិត​បញ្ចប់​ការ​សិក្សា​កំពុង​តែ​ជួប​ប្រទះ ព្រមទាំង​ផល​ប៉ះពាល់​ទៅ​លើ​ក្រុម​ស្បែក​ខ្មៅ និង​ការ​បាញ់​សម្លាប់​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​ខណៈ​ដែល​លោក​រត់​ហាត់​កីឡា​ក្នុង​ពេល​ថ្មី​ៗ​នេះ​ផង​ដែរ ។

ក្រៅពី​នេះ​ហើយ លោក​បាន​ផ្តល់​នូវ​ដំបូន្មាន​សំខាន់​ៗ​ចំនួន​បី​ដែល​មាន​ដូច​ជា ដោះស្រាយ​បញ្ហា​ដែល​សហគមន៍​ខ្លួន​កំពុង​ជួប​ប្រទះ បង្កើត​ផ្លូវ​សម្រាប់​អ្នក​ដទៃ និង​ធ្វើខ្លួន​ជា​គំរូ​ល្អ​សម្រាប់​អ្នក​ដទៃ ។

អតីត​ប្រធានាធិបតី​ខាងលើ​បាន​បន្ថែម​ថា អ្នក​ទាំងអស់​គ្នា​ជា​គំរូ​សម្រាប់​អ្នក​ដទៃ​ហើយ មិន​ថា​អ្នក​ចង់​ធ្វើ​ឬ​មិន​ធ្វើ​ទេ ។ លោក​បាន​បន្ត​ថា អ្នក​បាន​ខិតខំ​រហូត​ទទួល​បាន​សញ្ញាប័ត្រ​នេះ ។ អ្វី​ៗ​គឺ​នៅ​លើ​អ្នក​ថា​អ្នក​នឹង​ប្រើ​វា​យ៉ាងដូចម្តេច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ