ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើល្បិចជា​ក្រុម​ដាក់​មន្ត្រីចូលនិវត្តន៍​ម្នាក់ យកមាសអស់​​៥ជី​

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖​ បុរស​វ័យ​៦៣​ឆ្នាំ​ម្នាក់​ត្រូវបានគេប្រទះឃើញ​ក្នុង​សភាពវង្វេងស្មារតី និង​មានទឹក​មុខ​ស្លេកស្លាំង​​ លុះ​ពេល​សមត្ថកិច្ច​សាកសួរ​ ​ទើបដឹងថា បុរសរងគ្រោះ​ត្រូវ​​ជនសង្ស័យ​មួយក្រុម​​​​មានគ្នា​៤នាក់​ជិះម៉ូតូ​​៣គ្រឿង​ធ្វើសកម្មភាព​ដាក់​ថ្នាំ​ស​ណ្តំ រួច​ដោះ​យក​​ចិញ្ចៀន​ត្រា​មួយ​វង់​ទម្ងន់​៥​ជី​មាស ​ហើយ​គេចខ្លួន​​បាត់​ដោយសុវត្ថិភាព​។​ ករណី​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​រសៀលថ្ងៃ​ទី​១៨…

ខេត្តស្វាយរៀង ​៖​ បុរស​វ័យ​៦៣​ឆ្នាំ​ម្នាក់​ត្រូវបានគេប្រទះឃើញ​ក្នុង​សភាពវង្វេងស្មារតី និង​មានទឹក​មុខ​ស្លេកស្លាំង​​ លុះ​ពេល​សមត្ថកិច្ច​សាកសួរ​ ​ទើបដឹងថា បុរសរងគ្រោះ​ត្រូវ​​ជនសង្ស័យ​មួយក្រុម​​​​មានគ្នា​៤នាក់​ជិះម៉ូតូ​​៣គ្រឿង​ធ្វើសកម្មភាព​ដាក់​ថ្នាំ​ស​ណ្តំ រួច​ដោះ​យក​​ចិញ្ចៀន​ត្រា​មួយ​វង់​ទម្ងន់​៥​ជី​មាស ​ហើយ​គេចខ្លួន​​បាត់​ដោយសុវត្ថិភាព​។​

ករណី​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​រសៀលថ្ងៃ​ទី​១៨ ឧសភា ​ឆ្នាំ​២០២០​​ នៅ​ត្រង់​ចំណុច​ខាង​មុខ​សណ្ឋាគារ​ទន្លេ​វ់ៃ​គោ​ ស្ថិត​ក្នុងភូមិ​មេភ្លើង​ ស​ង្កាត់​ស្វាយ​រៀង ​ក្រុង​ស្វាយ​រៀង​ ខេត្តស្វាយរៀង​។​

ជន​រង​គ្រោះ​ឈ្មោះ​ស្រី សុខុម ភេទ​ប្រុស​ អាយុ​៦៣​ឆ្នាំ ​ជា​​មន្ត្រី​ចូល​និវត្តន៍​ រស់នៅ​ភូមិ​រោង​បន្លែ​ សង្កាត់​ស្វាយ​រៀង ​ក្រុង​ស្វាយ​រៀង​ ខេត្តស្វាយរៀង​។

តាម​​ប្រភព​​ពីសមត្ថកិច្ច​បាន​ឱ្យ​ដឹង​​ថា មុន​​ពេល​កើតហេតុ មាន​​​ជនសង្ស័យ​ម្នាក់​មក​សួរ​ជន​រង​គ្រោះ​រក​ផ្ទះ​គ្រូខ្មែរ​ដែល​ចេះ​មើលជម្ងឺ​បាក់ឆ្អឹង គ្រេច ​ថ្លោះ​ ពេលនោះ​ជន​រង​គ្រោះ​ប្រាប់​ថា​ មិន​ស្គាល់​ទេ បន្ទាប់​មក​មាន​​ជនសង្ស័យ​ចំនួន​​​៣នាក់​ជិះ​ម៉ូតូ​២​គ្រឿង​មក​ដល់​ទៀត​ ដោយ​បាន​បបួល​ជន​រង​គ្រោះ​លេងល្បែង​​ភ្នាល់​ដាក់​លុយ ​តែ​ជន​រង​គ្រោះ​គ្មាន​លុយ ហើយ​ជនសង្ស័យ​ក៏​បាន​ទាញ​ដៃ​ជន​រង​គ្រោះ​រួច​ចាប់​ជាប់​ ក្រោយមក​ជន​រង​គ្រោះ​ហាក់​ដូច​ជា​បាត់បង់​ស្មារតី​មួយភាំង ស្រាប់តែ​ជនសង្ស័យ​បាន​ដោះ​ចិញ្ចៀន​របស់​ជន​រង​គ្រោះ​ រួច​នាំ​គ្នា​គេចខ្លួន​បាត់​ភ្លាម​ៗ​តែ​ម្ដង​។

តាម​ប្រភពដដែល​បានបន្ត​ថា ​ភ្លាម​ៗនោះ​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​មិន​ស្រួល ​ក៏​នាំ​គ្នា​មក​សួរនាំ​ជន​រង​គ្រោះ​ហាក់បីដូច​មាន​អាកា​រៈ​វង្វេងស្មារតី​​និយាយលែងដឹង​​ខុស​ត្រូវ​ តែ​ក្រោយមក​ទើប​ដឹង​ថា មាន​ក្រុម​ចោរ​ដាក់​ថ្នាំ​រួច​ដោះ​យក​ចិញ្ចៀនមាស​​ទម្ងន់​៥​ជី​ គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​។​

បច្ចុប្បន្ន​ សមត្ថកិច្ច​​កំពុងធ្វើការ​អង្កេត​ស្រាវជ្រាវ​រក​មុខសញ្ញា​ជនសង្ស័យ​ទាំង​៤​នាក់​ដើម្បីយក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ៕ (កែសម្រួលដោយ ៖​ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ