ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ឪ​ក្មេក​ស្តីបន្ទោ.ស កូនប្រសា​កា.ប់​ក្បាល​របួ.សធ្ងន់

2 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​កូនប្រសា​ចិត្ត​តិរច្ឆាន​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​ឃាត់ខ្លួន ខណៈ​ដែល​កូនប្រសា​រូប​នេះ​ទាញ​កាំបិត​ផ្គាក់​កាប់​ឪពុកក្មេក​ចំ​ក្បាល បណ្ដាល​ឲ្យ​រង​របួស​ដេរ​៤​ថ្នេរ ព្រោះតែ​ខឹង​ឪពុកក្មេក​ស្ដីបន្ទោស​រឿង​បន្តិចបន្តួច​សោះ ។ រឿង​មិន​គួរ​កើត​មាន​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក…

ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​កូនប្រសា​ចិត្ត​តិរច្ឆាន​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​ឃាត់ខ្លួន ខណៈ​ដែល​កូនប្រសា​រូប​នេះ​ទាញ​កាំបិត​ផ្គាក់​កាប់​ឪពុកក្មេក​ចំ​ក្បាល បណ្ដាល​ឲ្យ​រង​របួស​ដេរ​៤​ថ្នេរ ព្រោះតែ​ខឹង​ឪពុកក្មេក​ស្ដីបន្ទោស​រឿង​បន្តិចបន្តួច​សោះ ។

រឿង​មិន​គួរ​កើត​មាន​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២៦ ចំណុច​ភូមិ​អា​យាន ឃុំ​ពាំង​ល្វា ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​ឃាត់ខ្លួន​បុរស​ជា​កូនប្រសា​ចិត្ត​តិរច្ឆាន​ខាងលើ គឺ​អនុវត្ត​តាម​អនុសាសន៍​របស់​លោក​ឧត្តមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ និង​ដឹកនាំ​បញ្ជា​កម្លាំង​ដោយ​លោក​វរសេនីយ៍ទោ សាវ សុភ​ក្តី អធិការ​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ បាន​បង្ក្រាប​ករណី​ហិង្សា​ដោយ​ប្រើ​កាំបិត​ផ្គាក់​កាប់​ទៅ​លើ​ឪពុកក្មេក បណ្ដាល​ឱ្យ​រង​របួស​ក្បាល​ធ្ងន់ធ្ងរ ត្រូវ​សាច់ញាតិ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​ភ្លាម​ៗ ។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បាន​បន្ត​ថា ជនសង្ស័យ​ជា​កូនប្រសា​ដែល​ឃាត់ខ្លួន​ឈ្មោះ អ៊ែ​ល សុ​ភ័​ក្រ អាយុ​៣៦​ឆ្នាំ បាន​យក​កាំបិត​ផ្គាក់​កាប់​ពី​ខាង​ខ្នងកាំបិត ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ប៉េ​ន អោម ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ​(​ដែល​ត្រូវជា​ឪពុកក្មេក​) ត្រូវ​ចំ​ក្បាល​១​ខ្នងកាំបិត​បណ្តាល​ឱ្យ​រង​របួស​បែកក្បាល​ដេរ​៤​ថ្នេរ ។

នគរបាល​ស្រុក​សាមគ្គី​មុន្នី​ជ័យ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​កេ​ី​ត​ហេតុ សមត្ថកិច្ច​នគរបាល​ស្រុក​បាន​ចុះ​ទៅ​ដល់​កន្លែង​កេ​ី​ត​ហេតុ និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​កូនប្រសា យក​មក​សាកសួរ ។ ជនសង្ស័យ​ជា​កូនប្រសា​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​យក​កាំបិត​ផ្គាក់​កាប់​ពី​ខាង​ខ្នងកាំបិត ត្រូវ​ចំ​ក្បាល​ទៅ​លើ​ឪពុកក្មេក​ដែល​ជា​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ។ មូលហេតុ​ដែល​រូបគេ​(​ជនសង្ស័យ​) បាន​ឈ្លោះ​គ្នា​ព្រោះតែ​ឪពុកក្មេក​ស្តី​ប​ន្តោ​ស ក៏​កើត​ចិត្ត​ខឹង​ទាញ​យក​កាំបិត​ផ្គាក់​កាប់​ពី​ខាង​ខ្នងកាំបិត​ត្រូវ​ចំ​ក្បាល បណ្តាល​ឱ្យ​របួស​បែកក្បាល​ឈាម​ហូរ​កក្លាក់​តែ​ម្ដង ។ ក្រោយ​ឃាត់ខ្លួន​បុរស​ជា​កូនប្រសា ត្រូវ​នគរបាល​ស្រុក​បាន​ដក​យក​វត្ថុ​តាង​កាំបិត​ផ្គាក់​១​ដើម ។

នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ជន​ដៃដល់​ជា​កូនប្រសា​ខាងលើ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ