នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Amazon អាច​ក្លាយជា​បុរស​ដំបូង​ដែល​មានទ្រព្យ​ខ្ទង់​ទ្រី​លាន​ទេ?


បច្ចុប្បន្ន​នេះ លោក ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក ហើយ​លោក​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ដែល​មាន​តម្លៃ​ខ្ទង់​ទ្រី​លាន​ដុល្លារ​មួយ​ផង​ដែរ ។

J

ប៉ុន្តែ​មានការ​ព្យាករណ៍​មួយ​ពី Comparisun បាន​ឲ្យ​ដឹង​ថា នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amazon នេះ អាច​នឹង​មានទ្រព្យ​សម្បត្តិ​រួម​ដល់​ទៅ ១​ទ្រី​លាន​ដុល្លារ​មុន​ឆ្នាំ ២០៣០ ។ Comparisun ព្យាករណ៍​ថា លោក បេ​សូ​ស នឹង​មានទ្រព្យ​ខ្ទង់​ទ្រី​លាន​នៅ​ឆ្នាំ ២០២៦ ដោយ​យោង​តាម​ការ​សិក្សា​លើ​កំណើន​ទ្រព្យសម្បត្តិ​ប្រចាំឆ្នាំ​ជា​មធ្យម​របស់​លោក​បេ​សូ​ស​ក្នុង​កំឡុង​ពេល ៥​ឆ្នាំ​មកនេះ ។

យោង​ទៅ​តាម Bloomberg បាន​ឲ្យ​ដឹង​ថា លោក​បេ​សូ​សមាន​ទ្រព្យសម្បត្តិ​សរុប ១៤៣​ប៊ី​លាន​ដុល្លារ ហើយ Comparisun រក​ឃើញ​ថា​ទ្រព្យសម្បត្តិ​របស់​លោក​បេ​សូ​សបាន​កើនឡើង​ប្រមាណ ៣៤% ជា​រៀង​រាល់​ឆ្នាំ​ក្នុង​កំឡុង​ពេល ៥​ឆ្នាំ​មកនេះ ។

ទ្រព្យ​របស់​លោក​បាន​បន្ត​លូតលាស់​ជា​បន្តបន្ទាប់​ទោះជា​អតីត​ភរិយា​របស់​លោក​ទទួល​បាន ៣៨​ប៊ី​លាន​ដុល្លារ​ពី​លោក​បន្ទាប់​ពី​បញ្ចប់​អាពាហ៍ពិពាហ៍​ពិតមែន​ក្តី ។ ទ្រព្យ​របស់​លោក​បាន​កើនឡើង​ច្រើន​ជាង​ទ្វេ​ដង​ទៅ​ទៀត​តាំងពី​ឆ្នាំ ២០១៥ មក ។

ប្រសិនបើ​ទ្រព្យ​របស់​លោក​បន្ត​កើន​ឡើងជា​មធ្យម ៣៤%​ក្នុង​មួយ​ឆ្នាំ Comparisun គិត​ថា​លោក​នឹង​មានទ្រព្យ​សរុប​១​ទ្រី​លាន​ដុល្លារ​មុន​បញ្ចប់​ឆ្នាំ ២០២៦ ខាង​មុខ​នេះ ។ ប៉ុន្តែ​លោក ម៉ាក ម៉ា​ហា​នី (Mark Mahaney) ដែល​ជា​អ្នកវិភាគ​វិស័យ​បច្ចេកវិទ្យា​មក​ពី RBC Capital Markets មិន​សុទិដ្ឋិនិយម​នឹង​ការ​ព្យាករណ៍​ខាងលើ​ឡើយ ។

ទោះជា Amazon បន្ត​មើលឃើញ​ការ​លូតលាស់​រីក​ចម្រើន​ខណៈ​ដែល​សេដ្ឋកិច្ច​មាន​វិបត្តិ​ព្រោះតែ​កូ​វី​ដ ១៩ ពិតមែន​ក្តី ការ​អន់​ថយ​នៃ​សេដ្ឋកិច្ច​បន្ថែម​ទៀត​នៅ​ថ្ងៃ​អនាគត​ក៏​នៅ​តែ​អាច​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​រួម​របស់​លោក​ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ដែរ ។ព្រោះតែ​ផ្នែក​ដ៏​ធំ​នៃ​ទ្រព្យសម្បត្តិ​របស់​លោក​បេ​សូ​ស​ទាក់ទិន​នឹង​ភាគហ៊ុន Amazon ទ្រព្យសម្បត្តិ​របស់​លោក​ក៏​ពឹងផ្អែក​លើ​ក្រុមហ៊ុន​ដែរ ។

យ៉ាងណា​ក្តី ការ​ព្យាករណ៍​របស់ Comparisun នៅ​តែ​មាន​សារៈសំខាន់​ព្រោះ​វា​បាន​បង្ហាញ​ពី​ទ្រព្យសម្បត្តិ​ដែល​មនុស្ស​ម្នាក់​អាច​ប្រមូល​បាន​ក្នុង​កំឡុង​ពេល​តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ ៕

គួរ​យល់​ដឹង

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ