ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប Juventus កាន់តែ​ខិត​ជិត​សម្រេចការ​ផ្ទេរ​កីឡាករ Paul Pogba

3 ឆ្នាំ មុន

ក្លិប Juventus ត្រូវ​បាន​រាយការណ៍​ថា កាន់តែ​ខិត​ជិត​សម្រេចការ​ផ្ទេរ​លើ​កីឡាករ Paul Pogba ត្រឡប់​មក​កាន់​ទឹកដី​អុី​តា​លី​វិញ នៅ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ​ខាង​មុខ​នេះ ។ ក្លិប​យក្ស​អុី​តា​លី​ខាងលើ…

ក្លិប Juventus ត្រូវ​បាន​រាយការណ៍​ថា កាន់តែ​ខិត​ជិត​សម្រេចការ​ផ្ទេរ​លើ​កីឡាករ Paul Pogba ត្រឡប់​មក​កាន់​ទឹកដី​អុី​តា​លី​វិញ នៅ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ​ខាង​មុខ​នេះ ។

ក្លិប​យក្ស​អុី​តា​លី​ខាងលើ កាន់តែ​មាន​ភាគរយ​ខ្ពស់​ក្នុងការ​​នាំ​យក​ខ្សែបម្រើ ដែល​ជួយ​ជម្រើសជាតិ​បារាំង​ឈ្នះ​ជើងឯក World Cup 2018 ត្រឡប់​ទៅ​កាន់​ទឹកដី Allianz វិញ បន្ទាប់​ពី​ពួក​គេ​បាន​ដាក់​សំណើ ៨៣​លាន​ផោន​បូក​រួម​ជាមួយ​ខ្សែបម្រើ​បារាំង Adrien Rabiot របស់​ខ្លួន​ម្នាក់​ថែម​ទៀត ។

បើ​យោង​តាម​កាសែត​បារាំង L’Equipe បាន​ឲ្យ​ដឹង​ថា Paul Pogba ត្រៀម​នឹង​ដើរ​ចេញពី​ក្លិប Manchester United ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​ចុងបញ្ចប់​រដូវ​កាល​ក្រោយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​បិសាច​ក្រហម កំពុង​ពិចារណា​លើ​បញ្ហា​នេះ ប៉ុន្តែ​សម្រាប់​សំណើ​របស់​ក្លិប Juventus ខាងលើ វា​អាច​ល្មម​គ្រប់គ្រាន់​សម្រាប់ Man United គិតគូ​រ​​ដើម្បី​យក​ប្រាក់​ក្នុង​ការ​នាំ​យក​កីឡាករ​លំដាប់​ពិភពលោក មក​រួម​ក្រុម​នៅ​រដូវក្តៅ​ខាង​មុខ ។

ខ្សែបម្រើ​បារាំង​វ័យ ២៧​ឆ្នាំ​រូប​នេះ បង្ហាញខ្លួន​បាន​តែ​៨​ប្រកួត​ប៉ុណ្ណោះ​សម្រាប់​រដូវ​កាល​នេះ ដោយសារ​តែ​បញ្ហា​របួស​កជើង​របស់​គេ មុន​ពេល​ក្រប​ខណ្ឌ Premier League ត្រូវ​បាន​ផ្អាក​ដោយសារ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​-១៩ ក្នុង​ប្រទេស​អង់គ្លេស ។

រំលឹក​ជូន​ថា Paul Pogba បាន​ផ្លាស់​ពី​ក្រុម Juventus មក​ចូលរួម​ជាមួយ Man United កាលពី​ឆ្នាំ ២០១៦ ក្នុង​តម្លៃ៨៩​លាន​ផោន​ជាមួយ​កុងត្រា​រយៈពេល​៥​ឆ្នាំ ។ ក្នុង​ទឹកដី Old Trafford ខ្សែបម្រើ​រូប​នេះ បាន​បង្ហាញខ្លួន​ចំនួន ១៤៣​ប្រកួត និង​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន ៣១​គ្រាប់​នៅ​គ្រប់​កម្មវិធី ដោយ​បាន​ជួយ​ក្រុម​ឈ្នះ​ពានរង្វាន់ Europa League និង EFL Cup ផង​ដែរ ៕ (ដកស្រង់​ចេញពី The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ