ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី Bill Gates និង Jack Dorsey ចែករំលែក​ពី​ការ​សម្រេចចិត្ត​ដ៏​ល្អ​បំផុត

3 ឆ្នាំ មុន

លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft និង​លោក​មហាសេដ្ឋី ចាក ដរ​ស៊ី…

លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft និង​លោក​មហាសេដ្ឋី ចាក ដរ​ស៊ី (Jack Dorsey) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Twitter និង Square បាន​ផ្តល់​យោបល់​ឲ្យ​អ្នក​ដទៃ​អាន​សៀវភៅ​តែ​មួយ​សម្រាប់​ការ​គ្រប់គ្រង​ស្ត្រេ​ស និង​ភាព​មិន​ប្រាកដប្រជា​ដែល​មានឈ្មោះ​ថា 21 Lessons for the 21st Century ។

សៀវភៅ​នេះ​បាន​រៀបរាប់​ពី​អនាគត​នៃ​មនុស្សលោក និង​ការ​ដែល​សង្គម​កំពុង​ប្រឈម​មុខ និង​ទទួលផល​ប៉ះពាល់​ពី​បច្ចេកវិទ្យា និង​ព័ត៌មាន ។ អ្នកនិពន្ធ​បាន​ផ្តល់​យោបល់​ឲ្យ​ប្រើ​ការ​តាំងសមាធិ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ព្រួយបារម្ភ​ដែល​មនុស្ស​មាន​សម្រាប់​ថ្ងៃ​អនាគត ។

អ្នកនិពន្ធ​បាន​បកស្រាយ​ថា ដើម្បី​បញ្ឈប់​ការ​ព្រួយបារម្ភ មនុស្ស​មិនមែន​ត្រូវ​ឈប់​ព្រួយ​ទេ​តែ​មនុស្ស​ត្រូវ​ដឹង​ពី​អ្វី​ដែល​ខ្លួន​គួរតែ​ព្រួយបារម្ភ​លើ និង​គួរ​ព្រួយបារម្ភ​លើ​វា​ប៉ុណ្ណា ។
លោក​មហាសេដ្ឋី ហ្គេ​ត​ស៍ ដែល​តាំងសមាធិ ពីរ​ទៅ​បី​ដង​ក្នុង​មួ​យស​ប្តា​ហ៍​បាន​និយាយ​ដែរ​ថា អ្នកនិពន្ធ​មិនមែន​ប្រាប់​មក​ថា​បញ្ហា​ក្នុង​ពិភពលោក​នឹង​បាត់​ដោយ​ឯកឯង​ប្រសិនបើ​មនុស្ស​ម្នាក់​អង្គុយ​ស្ងៀម​មិន​ធ្វើ​អ្វី​ទេ ប៉ុន្តែ​អ្នកនិពន្ធ​គិត​ថា​ជីវិត​ក្នុង​សតវត្ស​ទី​២១​នេះ​ត្រូវការ​ឲ្យ​មនុស្ស​ស្គាល់​ខ្លួនឯង​ឲ្យ​បាន​ច្បាស់​ជាង​មុន និង​យល់​ដឹង​ពី​ការ​ដែល​ខ្លួន​បង្ក​ទុក្ខ​ដល់​ខ្លួនឯង​វិញ ។

លោក ដរ​ស៊ី វិញ​បាន​បកស្រាយ​ដែរ​ថា អ្នកនិពន្ធ​គិត​ថា​ការ​តាំងសមាធិ​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​មនុស្ស​យល់​ច្បាស់​ពី​ខ្លួនឯង​កាន់តែ​ខ្លាំង​ឡើង និង​ជំរុញ​ឲ្យ​មនុស្ស​តាំងស្មារតី​បាន​ល្អ​ជាង​មុន ។ វា​បង្ខំ​ឲ្យ​មនុស្ស​គិត​ពី​សំណួរ​សំខាន់​ៗ​ដូច​ជា ហេតុ​អ្វី​បានជា​ខ្ញុំ​ធ្វើការ​សម្រេចចិត្ត​ទាំងនេះ? ហេតុ​អ្វី​បានជា​ខ្ញុំ​ឆ្លើយ​តប​ដូច្នេះ? ហេតុ​អ្វី​បានជា​ខ្ញុំ​មានគំនិត​បែប​នេះ? តើ​វា​កើត​ចេញពី​ណា​មក? ។

លោក ដរ​ស៊ី បាន​ចែករំលែក​ក្នុង​បទ​សម្ភាសន៍​មួយ​កាលពី​ឆ្នាំ ២០១៨ ថា លោក​តាំងសមាធិ ២​ម៉ោង​ជា​រៀងរាល់ថ្ងៃ ហើយ​លោក​ទៅ​លំហែកាយ​ដល់​ទៅ ៦០​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ