ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​កីឡាករ​ប្រេ​ស៊ី​ល​ម្នាក់​ផ្តាំក្រុម Barca ថា មិន​គួរ​យក Neymar មក​វិញ​

3 ឆ្នាំ មុន

ប្រទេស​អេ​ស្ប៉ា​ញ ​៖ អតីត​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល Giovane Elber យល់​ថា​ ក្រុម Barcelona មិន​គួរ​ចុះហត្ថលេខា​យក​កីឡាករ Neymar…

ប្រទេស​អេ​ស្ប៉ា​ញ ​៖ អតីត​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល Giovane Elber យល់​ថា​ ក្រុម Barcelona មិន​គួរ​ចុះហត្ថលេខា​យក​កីឡាករ Neymar មក​វិញ​ឡើយ ខណៈ​ដែល​លោក​បាន​ចោទសួរ​ពី​ការ​សម្រេចចិត្ត​របស់​ខ្សែប្រយុទ្ធ​រូប​នេះ ក្នុង​ការ​ចូលរួម​ជាមួយ Paris Saint-Germain ។

Neymar ដែល​មាន​វ័យ២៨​ឆ្នាំ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​វិល​ត្រឡប់​មក​កាន់​ក្រុម Barca វិញ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។ រូបគេ​បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្រុម PSG ក្នុង​តម្លៃ​កំណត់​ត្រា​ពិភពលោក ២២២ លាន​អឺ​រ៉ូ​កាលពី​ឆ្នាំ ២០១៧ ។

នៅ​ពេល​ត្រូវ​បាន​សួរ​ដោយ​វិទ្យុ Cadena SER របស់​អេ​ស្ប៉ា​ញ​ថា Barca គួរតែ​ចុះហត្ថលេខា​ជាមួយ Neymar ម្តងទៀត​ទេ? លោក Giovane Elber អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម Bayern Munich បាន​និយាយ​ថា «​អត់​ទេ​! ខណៈ​ដែល​គេ​បាន​សម្រេចចិត្ត​ចាក​ចេញពី Barcelona សម្រាប់​ខ្ញុំ​វា​មិន​មាន​លទ្ធភាព​ក្នុង​ការ​វិល​ត្រឡប់​មក​វិញ​ទេ ។ សម្រាប់​ខ្ញុំ Neymar មាន​អាកប្បកិរិយា​អាក្រក់​ណាស់​ជាមួយ Barca ពីព្រោះ​នៅ​ពេល​ដែល​គេ​ចង់​ចាក​ចេញពី​ក្លិប​នេះ គេ​បាន​និយាយ​ថា គេ​ចង់​ក្លាយជា​មនុស្ស​ល្អ​បំផុត​នៅ​លើ​ពិភពលោក​»​។

បុរស​វ័យ​៤៧​ឆ្នាំ​រូប​នេះ បាន​បន្ថែម​ទៀត​ថា «​ដើម្បី​តែ​ផលប្រយោជន៍ អ្នក​នឹង​មិន​អាច​ក្លាយជា​កីឡាករ​ឆ្នើម​បំផុត​ម្នាក់​ក្នុង​ពិភពលោក ដោយ​លេង​ឲ្យ​ក្រុម PSG នោះ​ទេ​។ អ្នក​គួរតែ​ត្រូវ​ទៅ Real Madrid ឬ Barcelona ឬ​មួយ​ក្រុម​ណា​ដែល​អ្នក​អាច​ឈ្នះ​ពានរង្វាន់ Champions League ។ ហើយ​ខ្ញុំ​ជឿជាក់​ថា PSG នឹង​នៅ​តែ​មិន​អាច​ឈ្នះ​ពានរង្វាន់​នេះ ទោះបី​ក្នុង​រយៈពេល​៣ ឬ ៤​ឆ្នាំ​ខាង​មុខ​ទៀត​ក៏​ដោយ​»​។

Neymar បាន​ឈ្នះ​ពានរង្វាន់ Ligue 1 ចំនួន ៣ ក្នុង​ចំណោម​ពានរង្វាន់​ក្នុងស្រុក​ជា​ច្រើន​ចាប់តាំងពី​បាន​ផ្លាស់​មក​កាន់ PSG រហូត​ដល់​រដូវ​កាល​ចុង​ក្រោយបង្អស់​ដែល​ត្រូវ​បាន​ប្រកាស​រំសាយ​ចោល ដោយសារ​តែ​ការ​រំខាន​ដែល​បណ្តាល​មក​ពី​ការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩ ៕ (ដកស្រង់​ចេញពី Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ