ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​អនុញ្ញាតឱ្យ​​អត្ត​ព​លិ​ក​បរទេស​ចូល​ប្រទេស​ខ្លួន​វិញ

3 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី​៖ រដ្ឋាភិបាល​រុ​ស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​នឹង​អនុញ្ញាត​ឲ្យ​អត្ត​ព​លិ​ក​បរទេស (​មិនមែន​ជនជាតិ​រុ​ស្ស៊ី​) ចូល​ក្នុង​ប្រទេស​នេះ​វិញ ដើម្បី​វិល​ត្រឡប់​ចូលរួម​ការ​ប្រកួត​លី​គ​កីឡា​ក្នុងស្រុក​របស់​ខ្លួន ខណៈ​ដែល​ករណី​ឆ្លង​នៃ​វីរុស​កូ​វី​ដ​-១៩ កំពុង​កើនឡើង ។ សូម​រំលឹក​ថា…

ប្រទេស​រុ​ស្ស៊ី​៖ រដ្ឋាភិបាល​រុ​ស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​នឹង​អនុញ្ញាត​ឲ្យ​អត្ត​ព​លិ​ក​បរទេស (​មិនមែន​ជនជាតិ​រុ​ស្ស៊ី​) ចូល​ក្នុង​ប្រទេស​នេះ​វិញ ដើម្បី​វិល​ត្រឡប់​ចូលរួម​ការ​ប្រកួត​លី​គ​កីឡា​ក្នុងស្រុក​របស់​ខ្លួន ខណៈ​ដែល​ករណី​ឆ្លង​នៃ​វីរុស​កូ​វី​ដ​-១៩ កំពុង​កើនឡើង ។

សូម​រំលឹក​ថា ប្រទេស​រុ​ស្ស៊ី​បាន​បិទ​ព្រំដែន​របស់​ខ្លួន​កាលពី​ខែមីនា សម្រាប់​ជនបរទេស និង​បាន​បិទ​ជើងហោះហើរ​អន្តរជាតិ លើកលែងតែ​ជនជាតិ​រុ​ស្ស៊ី​ដែល​ធ្វើ​មាតុភូមិនិវត្តន៍ ឬ​ការ​បញ្ជូន​ជនជាតិ​បរទេស​ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួក​គេ​វិញ ក្នុង​គោលបំណង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​-១៩ ។

រដ្ឋាភិបាល​ប្រទេស​នេះ បាន​លើក​ឡើង​ថា អត្ត​ព​លិ​ក និង​គ្រូបង្វឹក​ដែល​មាន​កិច្ចសន្យា​ជាមួយ​អង្គភាព​កីឡា​ផ្សេង​ៗ របស់​ប្រទេស​រុ​ស្ស៊ី នឹង​ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​ពី​ខាង​វេជ្ជសាស្ត្រ រួម​និង​កាតព្វកិច្ច​រយៈពេល​ពី​រស​ប្តា​ហ៍ ក្នុង​ការ​ដាក់ខ្លួន​នៅ​ដាច់​ដោយឡែក​ពី​គេ នៅ​ពេល​ដែល​ពួក​គេ​វិល​ត្រឡប់​មក​កាន់​ប្រទេស​រុ​ស្ស៊ី​វិញ ។

ក្នុង​សេចក្តីថ្លែងការណ៍​មួយ​របស់​រដ្ឋាភិបាល ក៏​បាន​បញ្ជាក់​ថា «​ការ​សម្រេចចិត្ត​នេះ នឹង​ជួយ​ឲ្យ​អង្គភាព​កីឡា​អាជីព រួម​ទាំង​ក្លិប​បាល់ទាត់​ក្នុង​លី​គ​កំពូល​របស់​ប្រទេស​រុ​ស្ស៊ី អាច​បន្ត​ការ​ហ្វឹកហាត់​ឡើង​វិញ បន្ទាប់​ពី​ការ​បន្ធូរបន្ថយ​វិធានការ​មួយ​ចំនួន ទាក់ទង​ទៅ​នឹង​ការ​ទប់ស្កាត់​វីរុស​នេះ​» ។

សហព័ន្ធ​កីឡាបាល់ទាត់​រុ​ស្ស៊ី (RFS) បាន​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ថា លី​គ​បាល់ទាត់​កំពូល​របស់​ប្រទេស​នឹង​ចាប់ផ្តើម​ការ​ប្រកួត​ឡើង​វិញ​នៅ​ថ្ងៃ​ទី​២១ ខែមិថុនា បន្ទាប់​ពី​ត្រូវ​បាន​ផ្អាក​នៅ​ពាក់កណ្តាល​ខែមីនា ដោយសារ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​-១៩ ។

ដោយឡែក​លោក​ប្រធានាធិបតី Vladimir Putin បាន​និយាយ​កាលពី​ស​ប្តា​ហ៍​មុន​ថា វា​ដល់​ពេល​ដែល​ត្រូវ​ដក​ការ​រឹតត្បិត​ទូ​ទាំង​ប្រទេស​បន្តិច​ម្តង​ៗ ដែល​បាន​បង្ខំ​ឲ្យ​មនុស្ស​ធ្វើការ​ពី​ផ្ទះ និង​អាជីវកម្ម​ជា​ច្រើន​ត្រូវ​បិទទ្វារ​ជា​បណ្តោះអាសន្ន ។

សូម​បញ្ជាក់​ថា បើ​យោង​តាម​ទិន្នន័យ​ពី worldometers គិត​មក​ទល់​ថ្ងៃ​ទី​១៨ ខែឧសភា​បាន​ឲ្យ​ដឹង​ថា ប្រទេស​រុ​ស្ស៊ី​មាន​ចំនួន​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ឈាន​ដល់ ២៨១.៧៥២​ករណី ដែល​ក្លាយជា​ប្រទេស​ទី​២ មាន​ចំនួន​អ្នក​ឆ្លង​ច្រើន​បំផុត​នៅ​លើ​ពិភពលោក បន្ទាប់​ពី​សហរដ្ឋអាមេរិក ខណៈ​អ្នក​ស្លាប់​សរុប​មាន​ចំនួន ២,៦៣១​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៦៧,៣៧៣​នាក់ ៕ (ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ