ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយប៉ប្រិចភ្នែក! ឆក់យកជីវិត​ប្តីប្រពន្ធ​២នាក់​លើផ្លូវជាតិលេខ​​១​

3 ឆ្នាំ មុន
  • កណ្តាល

​ខេត្តកណ្តាល ៖​ ប្តី​ប្រពន្ធ​២នាក់​បាន​​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ​ក្នុងហេតុការណ៍គ្រោះ​ថ្នាក់ចរាចរណ៍​រវាង​ម៉ូតូ​​បុក​ជាមួយ​ម៉ូតូ​កាលពី​វេលា​ម៉ោងជាង​៦​​យប់​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​ព្រែក​ប៉ុ​ល ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ…

​ខេត្តកណ្តាល ៖​ ប្តី​ប្រពន្ធ​២នាក់​បាន​​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ​ក្នុងហេតុការណ៍គ្រោះ​ថ្នាក់ចរាចរណ៍​រវាង​ម៉ូតូ​​បុក​ជាមួយ​ម៉ូតូ​កាលពី​វេលា​ម៉ោងជាង​៦​​យប់​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​ព្រែក​ប៉ុ​ល ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

ប៉ូលិស​ចរាចរណ៍​ស្រុក​កៀនស្វាយ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​បាត់​បង់ជីវិត​ខាងលើ ​ក្នុងនោះ​បុរស​ជា​ប្តី​ឈ្មោះ ផុ​ន ផ​ល្លី អាយុ​៣៩​ឆ្នាំ និង​ស្ត្រី​ជា​ប្រ​ព​ន្ឋ​ឈ្មោះ លួ​ន សា​រ៉ា​យ អាយុ​៣៨​ឆ្នាំ​ ។ ជនរងគ្រោះ​​ទាំង​ពីរ​​នាក់​មាន​ទីលំនៅ​ក្នុង​​ភូមិ​វាល​របង​លើ ឃុំ​អង្គរ​អង្គ ស្រុក​ពាម​ជ​រ័ ខេត្តព្រៃវែង ។ ជនរងគ្រោះទាំង​​២នាក់​ប្តីប្រពន្ធ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដាស្គូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ កណ្តាល ១S-២៨១៤​​។ ចំណែក​ភាគីខាង​ម៉ូតូ​មួយគ្រឿង​ទៀត មិនស្គាល់ម៉ាក អ្នកបើកបរ​មិនស្គាល់អត្ត​សញ្ញាណ បានបើកម៉ូតូគេច​បាត់ ។​

តាម​ប្រភពពី​សាក្សី​បាន​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ គេឃើញ​​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្កូ​ប​ពី ពណ៌​ស ជិះ​គ្នា​ពីរ​​​​នាក់​ប្តីប្រពន្ធ​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង (​ភ្នំពេញ​-​អ្នក​លឿង​) លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក បើក​មិន​​ប្រកាន់​ស្តាំ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ស្គូពី​ បណ្តាល​ឱ្យអ្នក​ជិះ​ម៉ូតូ​​ម៉ាក​ស្គូ​​ពី​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។ ចំណែកភាគី​ខាង​​ម៉ូតូ​បង្កបាន​បើក​គេច​បាត់​ស្រមោល​។

ក្រោយ​កើតហេតុ កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​។ ចំណែក​វត្ថុ​តាងត្រូវបាន​សមត្ថកិច្ច​​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​បន្ត​នី​​តិ​វិធី​។

ពាក់ព័ន្ធ​នឹងករណី​ខាងលើនេះ ប៉ូលិស​បាន​បញ្ជាក់​ថា បណ្តាល​មក​ភាគី​ខាង​​ម៉ូតូបង្ក​​បើកបរ​ធ្វេសប្រហែស គ្មាន​ការ​ប្រុង​ប្រ​យ​ត្ន័ រំលោភ​មក​លើ​ចំណែក​ផ្លូវ​នៃ​យានយន្ត​មក​ពី​ទិស​ផ្ទុយ​គ្នា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ