ជើងចាស់ ហ៊ឹម សារ៉ាន់ នៅតែអាចបំបាក់មុខជើងខ្លាំងឡើងកូដ អ៊ុង កំសត់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នោះ កីឡាករ ហ៊ឹម សារ៉ាន់ ដែលត្រូវគេស្គាល់ថា…
រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នោះ កីឡាករ ហ៊ឹម សារ៉ាន់ ដែលត្រូវគេស្គាល់ថា…
រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នោះ កីឡាករ ហ៊ឹម សារ៉ាន់ ដែលត្រូវគេស្គាល់ថា គឺជាខ្លាចាស់មួយរូប ហើយអ្នកខ្លះយល់ថា បានប្រែប្រួលសមត្ថភាពទៅហើយនោះ នៅតែមានឱកាសបំបាក់មុខជើងខ្លាំងឡើងកូដ អ៊ុង កំសត់ ឱ្យបាក់មុខ បើទោះជាកីឡាករបង្គោលខៀវ អ៊ុង កំសត់ ត្រូវគេដឹងថា គឺជាកីឡាករឡើងកូដ និងមានសមត្ថភាពដូចដំរីចុះប្រេងនោះ។
ការប្រកួតនៅក្នុងថ្ងៃនោះ គេមិននឹកស្មានថា កីឡាករ ហ៊ឹម សារ៉ាន់ នឹងឈ្នះការប្រកួតនោះទេ ដោយសារលោកក៏បាក់កម្លាំងប្រែប្រួលសមត្ថភាពខុសពីឡើងកូដខ្លាំង ហើយកីឡាករបង្គោលខៀវ អ៊ុង កំសត់ ក៏ត្រូវគេស្គាល់ថា ជាកីឡាករជើងថ្មី តែមានសមត្ថភាពខ្លាំងមិនធម្មតានោះ។
យ៉ាងណាមិញ គេនៅតែមើលឃើញថា ហ៊ឹម សារ៉ាន់ មានបច្ចេកទេសមុតជាង ទើបអាចផ្ដួល អោយ អ៊ុង កំសត់ បោះបង់ការប្រកួតក្នុងទឹកទី៤។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ