ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​លេង​ទឹកធ្លាក់​អូរ​តា​វ៉ៅ កុំ​ភ្លេច​ឈប់​ទិញ​ទុរេន​រសជាតិ​ផ្អែម​ឈ្ងុយ​ឆ្ងាញ់​នៅ​តាម​ដងផ្លូវ

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នរណា​ៗ​ក៏​ល្បី​ពី​រសជាតិ​ផ្លែ​ទុរេន​នៅ​ក្នុង​ទឹកដី​ខេត្ត​ត្បូង​ពេជ្រ​ដែរ​ថា ពិតជា​មាន រសជាតិ​ផ្អែម​ឈ្ងុយ​ឆ្ងាញ់​តែ​ម្តង ។ ដូច្នេះ​នៅ​ពេល​ភ្ញៀវ​ទេសចរ ធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត ប៉ៃលិន ឆ្ពោះទៅ​ទិស​ខាងត្បូង​ប្រមាណ​ពី…

ខេត្ត​ប៉ៃលិន ៖ នរណា​ៗ​ក៏​ល្បី​ពី​រសជាតិ​ផ្លែ​ទុរេន​នៅ​ក្នុង​ទឹកដី​ខេត្ត​ត្បូង​ពេជ្រ​ដែរ​ថា ពិតជា​មាន រសជាតិ​ផ្អែម​ឈ្ងុយ​ឆ្ងាញ់​តែ​ម្តង ។ ដូច្នេះ​នៅ​ពេល​ភ្ញៀវ​ទេសចរ ធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត ប៉ៃលិន ឆ្ពោះទៅ​ទិស​ខាងត្បូង​ប្រមាណ​ពី ៧ ទៅ ៨​គីឡូម៉ែត្រ នឹង​ឃើញ​មាន​ដើម​ទុរេន​ដែល ផ្លែ​ជិត​ទុំ​អស់ហើយ ហើយ​ក៏​ត្រូវ​បាន​ម្ចាស់​បេះ​លក់​ឱ្យ​ម៉ូយ និង​ភ្ញៀវ​ទេសចរ​ជា​បណ្តើរ​ៗ​ផង​ដែរ ។

ជួប​ជាមួយនឹង​ភ្នាក់ងារ​សារព័ត៌មាន «​កោះសន្តិភាព​» កាលពី​ពេល​ថ្មី​ៗ​មកនេះ​យុវជន ឈ្មោះ ផា​ន់ រក្សា អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន រៀបរាប់​ឱ្យ​ដឹង​ថា ខ្លួន​បាន​ដាំ​ដំណាំ​ទុរេន​ប្រភេទ «​ម៉ា​ន់​ថង​» ជាង ១០០០​ដើម​អស់​រយ​:​ពេល ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​ទទួល​បាន​ផល​ជា​រៀង​រាល់​ឆ្នាំ ដោយ​បាន​ដាំ​ក្នុង​ចម្ការ​នៅ​ស្រុក សំឡូត ខេត្តបាត់ដំបង ជាង ៦០០​ដើម និង​ដាំ​នៅ​ក្នុង​ចម្ការ​ផ្លូវ​ឆ្ពោះទៅ​ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ ទឹកធ្លាក់​ភ្នំ​ខៀវ ក្រុងប៉ៃលិន ជាង ៥០០​ដើម​ដែរ ។

ផា​ន់ រក្សា បន្ត​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ គឺ​ទើបតែ​ប្រមូល​ផល​ផ្លែ​ទុរេន បាន​ជាង ១២០០​គីឡូក្រាម​ប៉ុណ្ណោះ ហើយនឹង​ប្រមូល​ជា​បន្តបន្ទាប់​ទៀត​ដោយ​លក់​ក្នុង ១​គីឡូក្រាម តម្លៃ ២៣០០០​រៀល (​បោះ​ដុំ​) និង ១​គីឡូក្រាម​តម្លៃ ២៨០០០​រៀល (​លក់រាយ​) ។ លោក​បញ្ជា ក់​ទៀត​ថា រហូត​មក​ដល់​បច្ចុប្បន្ន មាន​ម៉ូយ​កុម្ម​ង់​យក​ទៅ​លក់​បន្ត​នៅ​តាម​បណ្តា​ខេត្ត​នានា ដូច ជា បាត់ដំបង សៀមរាប ពោធិ៍សាត់ និង​រាជធានី​ភ្នំពេញ ។ តែ​ក៏​មានការ​បញ្ចុះតម្លៃ​បន្តិចបន្តួច បើសិនជា​ផ្លែ​ទុរេន កាន់តែ​សម្បូរ​នៅ​តាម​ចម្ការ​នីមួយ​ៗ ខណ​:​កសិករ​កំពុង​នាំ​គ្នា​ប្រមូល​ផល គ្រប់​ៗ​គ្នា​ផង​ដែរ ។ ចំពោះ​ការ​ថែទាំ​ក៏​មិន​ខុស​គ្នា​ពី​ដំណាំ​ហូប​ផ្លែ​មួយ​ចំនួន​ដែរ គឺ​ត្រូវ​ថែទាំ ជា ពិសេស​បូមទឹក​ស្រោច​គល់ ខណ​:​ពេល​ទុរេន​កំពុង​ចេញ​ផ្កា​ក្តិ​ប ។

ផា​ន់ រក្សា បន្ថែម​ទៀត​ថា ចំណែក​ការ​បណ្តុះ​កូន​ទុរេន​លក់ ដោយ​ក្នុង ១​ឆ្នាំ​បណ្តុះ​កូន បាន​ជាង ៨០០០០​ដើម ហើយ​រហូត​មក​ដល់​បច្ចុប្បន្ន​នៅ​សល់​ត្រឹមតែ ៦០០​ទៅ ៧០០​ដើម ប៉ុណ្ណោះ ដោយ​គេ​កុម្ម​ង់​ទិញ​អស់ហើយ​ដែល​ក្នុង ១​ដើម​លក់​បាន​តម្លៃ​ចាប់ពី ៤៥០០​រៀល ទៅ ១២០០០​រៀល ។

លោក​ក៏​នាំ​កូន​ធុ​រេ​ន​ល្អ​ឈ្មោះ (​សាំង​ឃី​ង​) ពី​ប្រទេស​ថៃ​ចូល​មក​ដាំ នៅ​ក្នុង​ចម្ការ​របស់ ខ្លួន​ដែរ ដោយ ១​ដើម​ទិញ​គេ​តម្លៃ ១០​ដុល្លារ រីឯ​ផ្លែ​វា​ក៏​លក់​បាន​ថ្លៃ​ផង​ដែរ ។ ទោះបីជា​យ៉ាង ណា​ក៏​ដោយ ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ពិតជា​ចូល​ចិត្ត​ទទួលទាន​ផ្លែ​ទុរេន ទោះបីជា កសិករ​ដាំ​បាន​ច្រើន​ប៉ុណ្ណា ក៏​គេ​ទិញ​យក​ទៅ​អស់ពី​ចម្ការ​គ្មាន​សល់​នោះ​ឡើយ ហើយ​មាន កសិករ​ខេត្ត​ប៉ៃលិន ជា​ច្រើន​កំពុង​នាំ​គ្នា​ដាំ​ទុរេន​នៅ​លើ​ដីចម្ការ​របស់​ខ្លួន រាប់រយ រាប់​ពាន់​ដើម ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ