ប្លែកអារម្មណ៍ ! កន្លែងកម្សាន្តនៅទំនប់កប់សេះ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងមើលទៅទាក់ទាញណាស់
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ នាឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ បងប្អូនមិនដឹងទៅលេងនៅទីណាមែនទេ ? បងប្អូនអាចសាកមកលេងនៅទំនប់កប់សេះ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងនេះបានដែលមានទឹកហូរកាត់ផ្លូវ ថ្លាត្រជាក់ ទាក់ទាញភ្នែកមែនទែន ។

លោក បណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង បានប្រកាសនៅលើបណ្តាញសង្គមរបស់លោកនាថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០២៥នេះថា ៖ សូមអញ្ជើញបងប្អូននៅក្នុងខេត្តកំពង់ឆ្នាំង មកលេងកន្លែងកម្សាន្តទំនប់កប់សេះ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ។

លោក បណ្ឌិត ហ៊ឺ វីរៈ បានបញ្ជាក់ថា ៖ ទំនប់កប់សេះ គឺជា កន្លែងកម្សាន្តមួយ ដែលស្ថិតនៅភូមិឈូកក្រញ៉ាស់ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាទីកន្លែងដែលមានទឹកហូរកាត់ផ្លូវ ថ្លាត្រជាក់ ទាក់ទាញបងប្អូនប្រជាពលរដ្ឋជិតឆ្ងាយឃើញ ហើយចង់ងូតទឹកលេងកម្សាន្តមិនដាច់ជារៀងរាល់ថ្ងៃ ។

លោកបានបន្តថា នៅទីនេះ ក៏មានបងប្អូនលក់ម្ហូបអាហារ ភេសជ្ជៈផ្សេងៗ ព្រមទាំងមានកងកម្លាំងប៉ូលិស និងប្រជាការពារនៅប្រចាំការ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ និងការពារសុវត្ថិភាពជូនបងប្អូនផងដែរ៕
តំណភ្ជាប់ទីតាំងទំនប់កប់សេះ https://maps.app.goo.gl/RGCgD29b9PQiYmbv8













ចែករំលែកព័តមាននេះ