ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​១ស​ប្តា​ហ៍​ខេត្តកំពង់ស្ពឺ​ទទួល​បាន​ភ្ញៀវ​​ទេសចរ​មក​លេង​កម្សាន្ត​ជិត​៥​ម៉ឺន​នាក់

5 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ត្រឹមតែ​រយៈពេល​មួ​យស​ប្តា​ហ៍​តែ​ប៉ុណ្ណោះ ខេត្តកំពង់ស្ពឺ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​​មក​លេង​កម្សាន្ត​ប្រមាណ​៤៩០០០​នាក់ នៅ​តាម​បណ្តារ​មណីយ​​ដ្ឋា​ន និង​កន្លែង​សហគមន៍​ទេសចរណ៍​នា​នា​នៅ​ទូ​ទាំង​ខេត្តកំពង់ស្ពឺ​ ។ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​លោក រស់…

ខេត្តកំពង់ស្ពឺ​ ៖ ត្រឹមតែ​រយៈពេល​មួ​យស​ប្តា​ហ៍​តែ​ប៉ុណ្ណោះ ខេត្តកំពង់ស្ពឺ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​​មក​លេង​កម្សាន្ត​ប្រមាណ​៤៩០០០​នាក់ នៅ​តាម​បណ្តារ​មណីយ​​ដ្ឋា​ន និង​កន្លែង​សហគមន៍​ទេសចរណ៍​នា​នា​នៅ​ទូ​ទាំង​ខេត្តកំពង់ស្ពឺ​ ។

នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​លោក រស់ សុខ ប្រធាន​មន្ទីរ​ទេសចរ​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៥​នេះ​ថា​ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ មក​លេង​​កម្សាន្ត​តាម​រមណីយ​ដ្ឋាន​គី​រី​រម្យ ទឹកធ្លាក់​ជ្រាវ សហគមន៍​ទេសចរណ៍ ទឹកធ្លាក់​ចំបក់​។​ល​។ និង​ស្នាក់​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ គិត​ចាប់ពី​ថ្ងៃ​ទី​១៣ ខែតុលា​ ដល់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៥ សរុប​ប្រមាណ​៤៩,០០០​នាក់ សម្រាប់​ភ្ញៀវ​ជាតិ​ចំនួន​៤៨,៧០០​នាក់ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​៣០០​នាក់​ផង​ដែរ ​។

ចំពោះ​ម្ហូប​អារ​ហារ​តាម​រមណីយដ្ឋាន និង​សហគមន៍​ទេសចរ​នានា​មាន​តម្លៃ​សមរម្យ និង​មាន​អនាម័យ​ខ្ពស់ ដោយឡែក​ សន្តិសុខ សុវត្ថិភាព ​មិន​មាន​អ្វី​គួរ​ឱ្យ​កត់សម្គាល់​នោះ​ដែរ​។ ភ្ញៀវ​ទេសចរ​ដែល​មក​លេង​កម្សាន្ត​ទទួល​បាន​សុខ​សុវត្ថិភាព សប្បាយ​រីករាយ​គ្រប់​ៗ​គ្នា​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ