ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​បុណ្យអុំទូក អ្នកនាំពាក្យ​ក្រសួង​ការងារ បន្ត​អំពាវនាវ​ឱ្យ​បងប្អូន​ពលករ​មក​ពី​ថៃ​ទាក់ទង ១២៩៧ ហើយ​បើ​គ្មាន​ជំនាញ​ក៏​គ្មាន​បញ្ហា​ដែរ

1 នាទី មុន

រាជធានីភ្នំពេញ៖ ខណៈ​ដែល​ព្រះរាជ​ពិធីបុណ្យ​អុំទូក បាន​បញ្ចប់​ហើយ​នោះ​, អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បន្ត​អំពាវនាវ​ដល់​បងប្អូន​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ថៃ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​មានការ​ងារ​ធ្វើ សូម​ទាក់ទង​មក​លេខ ១២៩៧ ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ធ្វើ…

រាជធានីភ្នំពេញ៖ ខណៈ​ដែល​ព្រះរាជ​ពិធីបុណ្យ​អុំទូក បាន​បញ្ចប់​ហើយ​នោះ​, អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បន្ត​អំពាវនាវ​ដល់​បងប្អូន​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ថៃ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​មានការ​ងារ​ធ្វើ សូម​ទាក់ទង​មក​លេខ ១២៩៧ ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ធ្វើ ​។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៧ ខែវិច្ឆិកា​នេះ​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក បាន​បញ្ចប់​ហើយ​, សម្រាប់​បងប្អូន​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ថៃ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ សូម​ទាក់ទង​មក​លេខ ១២៩៧ ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ធ្វើ ព្រោះ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា នៅ​សល់​ឱកាស​ការងារ​ចំនួន ៧៥ ៣០២​កន្លែង​ថែម​ទៀត កំពុង​រង់ចាំ​បងប្អូន​។ លោក​ថា សម្រាប់​បងប្អូន​ពលករ និង​ប្រជាពលរដ្ឋ ដែល​មិន​មាន​ជំនាញ​ក៏​អាច​ទាក់ទង​មក​លេខ ១២៩៧ បាន​ដែរ ហើយ​ក៏​អាច​ទទួល​បាន​ឱកាស​ការងារ​ធ្វើ​ដូច​គ្នា​ ។

បើ​តាម​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ស៊ុន មេ​សា ដដែល ក្នុង​រយៈពេល ៣​ខែ​កន្លង​មកនេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សហការ​ជាមួយ​វិស័យ​ឯកជន សហជីព និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត បាន​ជួយ​ស្វែងរក​ការងារ​ឱ្យ​បងប្អូន​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ថៃ​វិញ បាន​ជាង ៣៤​ម៉ឺន​នាក់ ដោយ​ក្នុង​នោះ​ប្រមាណ ២៧​ម៉ឺន​នាក់ បាន​ចូល​ធ្វើការ​នៅ​ក្នុង​ក្រម​ហ៊ុន សហគ្រាស និង​រោងចក្រ​ផ្លូវការ ហើយ​ប្រមាណ ៧​ម៉ឺន​នាក់​ផ្សេង​ទៀត បាន​ទទួល​ការងារ​នៅ​តាម​សហគ្រាស​ខ្នាត​តូច និង​មធ្យម សិប្បកម្ម ភោជនីយដ្ឋាន និង​នៅ​តាម​ការដ្ឋាន​សំណង់ ជាដើម​ ៕ អត្ថបទសហការ