ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ ក្រឹម និង​សមាគម​សិ​ល្ប​ករ​ខ្មែរ​​ចេញ​មុខ​បដិ​សេធ​​ដំណឹង​មរណភាព

21 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ចាស់វស្សា លោក អ៊ូ បុ​ណ្ណា​រ៉ាត់ ហៅ​នាយ ក្រឹម និង​សមាគម​សិល្បករ​ខ្មែរ បាន​ចេញ​មុខ​ព្រម​គ្នា​ដោយ​ធ្វើការ​បដិសេធ​ចោល​ទាំងស្រុង​នូវ​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​ពី​មរណភាព​របស់​តារា​រូប​នេះ…

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ចាស់វស្សា លោក អ៊ូ បុ​ណ្ណា​រ៉ាត់ ហៅ​នាយ ក្រឹម និង​សមាគម​សិល្បករ​ខ្មែរ បាន​ចេញ​មុខ​ព្រម​គ្នា​ដោយ​ធ្វើការ​បដិសេធ​ចោល​ទាំងស្រុង​នូវ​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​ពី​មរណភាព​របស់​តារា​រូប​នេះ ។

ការ​ចេញ​មុខ​បដិសេធ​ខាងលើ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ផេ​កមួយ​បាន​ធ្វើការ​បង្ហោះ​ព័ត៌មាន​ជា​សាធារណៈ​ថា តារា​កំប្លែង​នាយ​ក្រឹម​បាន​ទទួលមរណភាព​ហើយ ដោយសារ​គាំងបេះដូង ។
ព័ត៌មាន​ខាងលើ​នេះ បាន​ធ្វើ​អោយ​មហាជន ជា​ពិសេស អ្នកគាំទ្រ​តារា​កំប្លែង​រូប​នេះសម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នឹង​នាំ​គ្នា​ចូល​ទៅ​សួរនាំ​ដោយ​ផ្ទាល់​ទៅ​កាន់​នាយ​ក្រឹម ដើម្បី​ចង់​ដឹង​ព័ត៌មាន​ពិត ឬ​មិន​ពិត ។

យ៉ាងណា ក្រោយ​ផ្ទុះ​រឿង​មួយ​នេះ នាយ ក្រឹម ក៏​បាន​ចេញ​មក​បដិសេធ​ចោល​ចំពោះ​ព័ត៌មាន​មួយ​នេះ ដ្បិត​លោក​កំពុង​នៅ​មានជីវិត​នៅឡើយ ។ តាម​រយៈ​វី​ដេ​អូ​ខ្លី​ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម តារា​កំប្លែង​នាយ ក្រឹម បាន​និយាយ​ទាំង​ហួសចិត្ត​ថា មានផេ​កមួយ​បាន​បង្ហោះ​ថា លោក​បាន​ស្លាប់​ដោយ​នេះ គឺ​ពួក​ជ្រុលនិយម​បាន​ប្រមាថ​ជីវិត​របស់​លោក ។ យ៉ាងណា​មិន​អី​ទេ អ្នកឯង​ប្រមាថ​សូម​ទទួលយក​ខ្លួនឯង​ទៅ ហើយ​បច្ចុប្បន្ន​ខ្ញុំ​កំពុង​នៅ​សៀមរាប នាំ​កូន​មក​ដើរ​លេង​នៅ​ទី​នេះ​ក្នុង​ឱកាស​បុណ្យអុំទូក ។

លោក​បញ្ជាក់​ថា ចំពោះ​ព័ត៌មាន​មួយ​នេះ មាន​បងប្អូន​យើង​ច្រើន​បាន​ឆាត​មក​ផឹក​របស់​លោក​ដើម្បី​សួរនាំ​រឿង​នេះ ដូច្នេះ​ពេល​នេះ លោក​សូម​អោយ​មហាជន​កុំ​មានការ​ភាន់ច្រឡំ​ដ្បិត​លោក​នៅ​មានជីវិត និង​កំពុង​ដើរ​លេង​កំសាន្ត​នៅ​ក្នុង​ខេត្តសៀមរាប ។ ដោយ​សម្រាប់​ព័ត៌មាន​ខាងលើ​នេះ សមា​គម​សិល្បករ​ខ្មែរ​ក៏​បាន​ចេញ​មុខ​បដិសេធ​ចោល​ទាំងស្រុង​ផង​ដែរ និង​ស្នើ​អោយ​មហាជន​ក៏​ធ្វើការ​ចែកចាយ​នូវ​ព័ត៌មាន​មិន​ពិត​នេះ​នាំ​អោយ​មានការ​ភាន់ច្រឡំ និង​ធ្វើ​អោយ​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​របស់​អ្នកសិល្បៈ​ខ្មែរ ។

សេចក្ដីជូនដំណឹង​បាន​លើក​ឡើង​ថា សមាគម​សិល្បករ​ខ្មែរ មាន​កិត្តិយស​សូម​ជម្រាប​ជូន​សា​ធារណជន និង​មិត្ត​អ្នកគាំទ្រ​សិល្បៈ​ទាំងអស់ មេត្តា​ជ្រាប​ថា តារា​កំប្លែង​លោក អ៊ូ ប៊ុ​ណ្ណា​​រ៉ាត់ (​ហៅ​នាយ ក្រឹម​) ដែល​ជាទី​ប្រឹក្សា​កិត្តិយស​របស់​សមាគម​សិល្បករ​ខ្មែរ កំពុង​មាន​សុខភាព​ល្អ​ប្រក្រតី​មិន​បាន​ជួប​គ្រោះថ្នាក់ ឬ​បាត់បង់​ជីវិត ដូចដែល​មានការ​ផ្សាយ​ព័ត៌មាន​បែប​អកុសល​ពី​សំណាក់​បុគ្គល​មួយ​ចំនួន​ឡើយ​។

សមាគម​សិល្បករ​ខ្មែរ សូម​ប្រកាស​បដិសេធ​ព័ត៌មាន​មិន​ពិត​នោះ​ដោយ​ផ្ទាល់ និង​សូម​អំពាវនាវ​ដល់​សាធារណជន​កុំ​ជឿ​តាម ឬ​ចែកចាយ​ព័ត៌មាន​មិន​បាន​ផ្ទៀងផ្ទាត់ ពីព្រោះ​អាច​បង្ក​ការ​ភាន់ច្រឡំ និង​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​សិល្បករ​យើង​។ សូម​សាធារណជន​ទាំងអស់ មានការ​ជឿ​ទុកចិត្ត​លើ​ព័ត៌មាន​ផ្លូវការ​ពី​សាមីខ្លួន ក្រុម​គ្រួសារ និង​ពី​សមាគម​សិល្បករ​ខ្មែរ​ប៉ុណ្ណោះ​។ សមាគម​សូម​អរគុណ​ចំពោះ​ការ​យកចិត្តទុកដាក់ និង​ការ​គាំទ្រ​ដល់​សិល្បករ សិល្ប​ការិនី​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ