ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គរមីល ប្រកាសពីការផ្តល់អគារសិក្សា ១ខ្នង និងកុំព្យូទ័រ ដល់បណ្ណាល័យ ចំនួន ១៦០សាលារៀន នៅកម្ពុជា !

15 ម៉ោង មុន

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៦ មកនេះ ក្រុមហ៊ុន អង្គរ…

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៦ មកនេះ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូ អិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោម៉ាក អង្គរមីល មានទីតាំងស្ថិតនៅតំបន់សេដ្ធកិច្ចពិសេសភ្នំពេញបានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការផ្តល់អគារសិក្សា ១ខ្នង ៥បន្ទប់ និងកុំព្យូទ័រ តាមបណ្ណាល័យ ចំនួន ១៦០សាលារៀនក្នុងឱកាសអបអរខួប ១០ឆ្នាំ អង្គរមីលមានវត្តមាននៅកម្ពុជា ។

កម្មវិធីនេះមានការចូលរួមពី តំណាងដ៏ខ្ពង់ខ្ពស់ពីក្រសួងបរិស្ថាន មន្ទីរអប់រំខេត្តត្បូងឃ្មុំ អភិបាលរងស្រុកពញាក្រែក នាយិកាសាលា លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាក្រញូង អ្នកសារព័ត៌មាន​ ដៃគូអាជីវកម្ម អ្នកផលិតមាតិកា និងតារាកិត្តិយសជាច្រើនរូប ។

ក្នុងឱកាសនេះ លោក កុយ សុវណ្ណ នាយកប្រតិបត្តិផ្នែកលក់ និងទីផ្សារ តំណាងថ្នាក់ដឹកនាំ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក  ខូ អិលធីឌី បានមានប្រសាសន៍ថា ក្នុងរយៈពេល ១០ឆ្នាំកន្លងមក អង្គរមីលបានប្តេជ្ញាផលិត និងផ្គត់ផ្គង់ផលិតផលទឹកដោះគោដែលមានគុណភាពខ្ពស់ និងអាហាររូបត្ថម្ភល្អ ដើម្បីរួមចំណែកលើកកម្ពស់សុខភាព និងការអភិវឌ្ឍប្រាជ្ញាស្មារតីរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសកុមារ ។ ចាប់តាំងពីការបង្កើតទ្បើងនៅឆ្នាំ ២០១៥ អង្គរមីលបានរីកចម្រើនពីក្រុមហ៊ុនដែលមានបុគ្គលិកត្រឹម ៧៧នាក់ ទៅជាម៉ាកផលិតផលទឹកដោះគោជាតិដ៏រឹងមាំមួយ ដែលបច្ចុប្បន្នបានផ្តល់ការងារដល់កម្មករនិយោជិតជាង ៦០០នាក់ និងគាំទ្រអាជីវកម្មជាង ៥០,០០០អាជីវករ ទូទាំងប្រទេស ។ ក្រុមហ៊ុនក៏កំពុងបម្រើអតិថិជនជាង ៣លាននាក់ ជាមួយផលិតផលទឹកដោះគោដែលមានគុណភាព និងសុវត្ថិភាពខ្ពស់

ទន្ទឹមគ្នានោះដែរ ក្នុងរយៈពេល ១០ឆ្នាំនេះ ក្រុមហ៊ុនបានវិនិយោគជាង ៥០.៧៨លានដុល្លារអាមេរិក លើការអភិវឌ្ឍរោងចក្រ និងបច្ចេកវិទ្យាផលិតកម្មទំនើប ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤។ រោងចក្រត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបលំដាប់ពិភពលោក និងគ្រប់គ្រងផលិតកម្មតាមស្តង់ដារអន្តរជាតិដូចជា ISO, FSSC, HACCP និង GMP ។

បន្ថែមពីនេះ ក្នុងឱកាសអបអរសាទរខួប ១០ឆ្នាំនេះ អង្គរមីលបានប្រកាសពីការផ្តល់អគារសិក្សាថ្មី ១ខ្នង មាន ៥បន្ទប់រៀន បំពាក់ដោយតុសិស្ស តុគ្រូ ក្តារខៀន និងគ្រឿងអគ្គិសនី ជូនដល់សាលាបឋមសិក្សាគ្រញូង ស្ថិតនៅភូមិគ្រញូង ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានប្រកាសផ្តល់កុំព្យូទ័រយួរដៃ និសម្ភារបច្ចេកវិទ្យាតាមបណ្ណាល័យដល់សាលារៀនចំនួន ១៦០សាលា នៅតាមបណ្តាខេត្តនានា ដើម្បីចូលរួមលើកស្ទួយវិស័យអប់រំ និងគាំទ្រដល់ការសិក្សារបស់សិស្សានុសិស្សកម្ពុជា ។

គួរបញ្ជាក់ផងដែរថា អង្គរមីលក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន ដៃគូអាជីវកម្ម អាជ្ញាធរ និងប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានគាំទ្រផលិតផលអង្គរមីលអស់រយៈពេល ១០ឆ្នាំកន្លងមក ។ ក្រុមហ៊ុននឹងបន្តប្តេជ្ញាផលិតផលិតផលទឹកដោះគោដែលមានគុណភាពខ្ពស់ និងអាហាររូបត្ថម្ភល្អ ដើម្បីរួមចំណែកអភិវឌ្ឍកុមារកម្ពុជា ដែលជាទំពាំងស្នងឫស្សីនៃប្រទេសជាតិ ។

ខ្មែរជួយខ្មែរ! អង្គរមីលផលិតដោយកូនខ្មែរ អង្គរមីលសម្រាប់ប្រជាជនខ្មែរ! ៕ អត្ថបទសហការ