ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រពន្ធ​៣​គូ​នេះ នឹង​មាន​លុយ​ហោះ​ពេញ​ផ្ទះ

4 ម៉ោង មុន

ប្រសិនជា​អ្នក​ស្ថិត​ក្នុង​ចំណោម​ប្តី​ប្រពន្ធ​៣​គូ​ខាងក្រោម​នេះ នោះ​មាន​ន័យ​ថា អ្នក​នឹង​មិន​រស់នៅ​ក្នុង​ជីវភាព​លំបាក​យូរ​នោះ​ទេ​។ តើ​មាន​អ្វី​ខ្លះទៅ? ប្តី​ប្រពន្ធ​ដែល​មាន​ឆ្នាំឆ្លូវ និង​ខាល ជា​គូ​ស្វាមីភរិយា​ដែល​សម​បំផុត​។ ក្រោយ​ពេល​ដែល​អ្នក​រៀប​ការ​រួច អ្នក​នឹង​អាច​ទទួល​បាន​លាភ​ខ្ពស់​ចូល​មក ដោយ​ធ្វើ​ឲ្យ​ទ្រព្យ​អ្នក​មិន​ទាប​ទេ​។…

ប្រសិនជា​អ្នក​ស្ថិត​ក្នុង​ចំណោម​ប្តី​ប្រពន្ធ​៣​គូ​ខាងក្រោម​នេះ នោះ​មាន​ន័យ​ថា អ្នក​នឹង​មិន​រស់នៅ​ក្នុង​ជីវភាព​លំបាក​យូរ​នោះ​ទេ​។ តើ​មាន​អ្វី​ខ្លះទៅ?

ប្តី​ប្រពន្ធ​ដែល​មាន​ឆ្នាំឆ្លូវ និង​ខាល ជា​គូ​ស្វាមីភរិយា​ដែល​សម​បំផុត​។ ក្រោយ​ពេល​ដែល​អ្នក​រៀប​ការ​រួច អ្នក​នឹង​អាច​ទទួល​បាន​លាភ​ខ្ពស់​ចូល​មក ដោយ​ធ្វើ​ឲ្យ​ទ្រព្យ​អ្នក​មិន​ទាប​ទេ​។ លុះដល់​ពេល​ចាស់​ឡើង អ្នក​នឹង​មិន​ខ្វះ​ប្រាក់​ចាយ​នោះ​ទេ ដោយ​មាន​ពេញ​ក្នុងផ្ទះ​តែ​ម្តង​។

ប្តី​ប្រពន្ធ​ឆ្នាំថោះ និង​មមី អាច​ជួយ​លើករាសី​គ្នា​ទៅ​វិញ​ទៅ​មក​ក្រោយ​ពេល​ដែល​រៀប​ការ​រួច​។ អ្នក​ទាំង​ពីរ​នឹង​អាច​ជួយ​គ្នា ដើម្បី​អាច​ដើរ​ដល់​ផ្លូវ​ដែល​ជោគជ័យ​។ ដូចនេះ ទ្រព្យសម្បត្តិ​ដែល​មាន​ក្នុងផ្ទះ​នឹង​មិន​តិច​ទេ ដោយ​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​មិន​ខ្វះ​លុយ​ចាយ​ឡើយ​។

ប្តី​ប្រពន្ធ​ឆ្នាំរការ និង​ម្សាញ់ ជា​គូ​ដែល​ផ្លូវ​ជីវិត​ស្នេហា​គឺ​ជោគជ័យ​ជា​និច្ច ដោយ​មិនសូវ​ជួបនឹង​ឧបសគ្គ​នោះ​ទេ​។ អ្នក​ទាំង​ពីរ​ជា​បុគ្គល​ដែល​មានចិត្ត​ស្របគ្នា​ណាស់ ដោយ​មិនសូវ​មានរឿង​ទាស់​គ្នា​ទេ​។

ដូចនេះ ក្រោយ​ពេល​ដែល​រៀប​ការ​រួច អ្នក​នឹង​អាច​បង្កើត​មុខរបរ​បានជា​មួយ​គ្នា ដោយ​ធ្វើ​ឲ្យ​អ្នក​ងាយ​ទទួល​បាន​ជោគជ័យ​ណាស់​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នកទិញ​បាន​ទាំង​ឡាន និង​ផ្ទះ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ