ផ្សារផលិតផលខ្មែរ ខេត្តរតនគិរី ជំរុញទីផ្សារ និងលើកស្ទួយផលិតផលក្នុងស្រុក
- រតនគិរី
ខេត្តរតនគិរី ៖ ប្រភពពីផេកក្រសួងពាណិជ្ជកម្ម ដែលបានផុសនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ផ្សារផលិតផលខ្មែរខេត្តរតនគិរី…
ខេត្តរតនគិរី ៖ ប្រភពពីផេកក្រសួងពាណិជ្ជកម្ម ដែលបានផុសនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ផ្សារផលិតផលខ្មែរខេត្តរតនគិរី…
ខេត្តរតនគិរី ៖ ប្រភពពីផេកក្រសួងពាណិជ្ជកម្ម ដែលបានផុសនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ផ្សារផលិតផលខ្មែរខេត្តរតនគិរី បាននិងកំពុងដំណើរការលក់កសិផល ផលិតផលខ្មែរ ដែលបានដាំដុះ និងកែឆ្នៃដោយកសិករ និងផលិតករខ្មែរនៅខេត្តរតនគិរី រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៨.០០ព្រឹក ដល់ម៉ោង ៣ រសៀល ដែលមានទីតាំង នៅមុខមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ។
ប្រភពឱ្យដឹងទៀតថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តរតនគិរី ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឱ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ ២០១៩ រហូតមកដល់បច្ចុប្បន្ន ។
ក្រសួងពាណិជ្ជកម្ម ឱ្យដឹងទៀតថា ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង ។ សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ ៕
ចែករំលែកព័តមាននេះ