ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វេ​ន​ពិត​ទាល់តែ​ចឹង​! ស្ទីល​​របស់​​Ronaldo ត្រូវ ​​Mbappe ម៉ៅ​យក​ទាំង​​អស់​

3 ឆ្នាំ មុន

Kylian Mbappe ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​បារាំង​របស់​ក្លិប​អ្នកមាន Paris SG ត្រូវ​បាន​គេ​ស្គាល់​ថា ធ្លាប់​ជា​យុវជន​មួយ​រូប​ដែល​បាក់ចិត្ត​ស្រឡាញ់​គាំទ្រ​ក្លិប Real Madrid និង​វីរបុរស​កីឡាករ…

Kylian Mbappe ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​បារាំង​របស់​ក្លិប​អ្នកមាន Paris SG ត្រូវ​បាន​គេ​ស្គាល់​ថា ធ្លាប់​ជា​យុវជន​មួយ​រូប​ដែល​បាក់ចិត្ត​ស្រឡាញ់​គាំទ្រ​ក្លិប Real Madrid និង​វីរបុរស​កីឡាករ Cristiano Ronaldo ជា​ខ្លាំង​។

រយៈពេល​តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ Mbappe ក៏​បាន​ឡើង​មក​កាន់​កម្រិត​មួយ​ដែល​ប្រហាក់ប្រហែល​នឹង​Cristiano Ronaldo ដែលជា Idol របស់​ខ្លួន​ដែរ ជា​ពិសេស​ក្រោយ​ពេល​ក្រុម​ជម្រើសជាតិ​បារាំង​ឈ្នះ​World Cup​នៅ​ឆ្នាំ​២០១៨​។

ស្ទីល​អបអរ​មួយ​ចំនួន​របស់​តារាបាល់ទាត់ល្បី​វ័យ​២១​ឆ្នាំ​រូប​នេះ ត្រូវ​បាន​អ្នកគាំទ្រ​លើ Twitter​ធ្វើការ​ចែករំលែក​ជា​បន្តបន្ទាប់​ថា Mbappe គឺ​ពិតជា​អ្នកគាំទ្រ​ស្ម័គ្រស្មោះ​មួយ​រូប​របស់ Ronaldo ពិតមែន ព្រោះ​រាល់​ស្ទីលអបអរ​ទាំងឡាយ​ណា​ដែល Ronaldo ធ្លាប់​បង្ហាញ គឺ Mbappe ម៉ៅ​យក​ធ្វើ​តាម​នៅ​មុខ​អ្នកគាំទ្រ​ក្នុង​កីឡដ្ឋាន​ទាំងអស់​។

Mbappe ធ្លាប់​និយាយ​ពាក្យចាក់ដោត​មួយ​ឃ្លា​៖«​ប្រ​សិន​គេ​ឲ្យ​ខ្ញុំ​រើស​រវាង Messi និង Ronaldo ចូល​ក្នុង​ក្រុម​របស់ខ្ញុំ នោះ​ខ្ញុំ​សូម​ដកខ្លួន​ចេញ ហើយ​ឲ្យ​អ្នក​ទាំង​ពីរ​ចូល​លេង​រួម​គ្នា នោះ​ក្រុម​នឹង​អាច​ទទួល​បាន​ជ័យជម្នះ​»៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)