ឥណ្ឌា​ អ្នក​ឆ្លង​កូ​វី​ដ​១៩ កើន​ដល់​ជាង​៧៨.០០០​ករណី ខណៈ​​ស្លាប់​ជាង​២.៥០០​នាក់


ញ៉ូ​ដេ​លី ៖ ក្រសួងសុខាភិបាល​ឥណ្ឌា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​និយាយ​ថា អ្នក​ស្លាប់​ថ្មីចំនួន ១៣៤​នាក់ ដោយសារ​ជំងឺកូ​វី​ដ​-១៩ និង​ករណី​វិជ្ជមាន​ មាន​ចំនួន ៣.៧២២​ករណី ត្រូវ​បាន​គេ​រាយការណ៍​បាន​ឆ្លង​គិត​ត្រឹម​រយៈពេល​២៤​ម៉ោង ​នៅ​ក្នុង​ប្រទេស​នេះ នាំ​ឲ្យ​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់ ២.៥៤៩ នាក់ និង​ករណី​ឆ្លង​សរុប​កើន​ដល់ ៧៨.០០៣ ករណី ។

យោង​តាម​មន្ត្រី​ក្រសួងសុខាភិបាល​ឥណ្ឌា បានឲ្យដឹង​ថា រហូត​មក​ដល់​ពេល​នេះ មាន​មនុស្ស​ចំនួន ២៦.២៣៥នាក់ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ និង​បាន​ចេញពី​មន្ទីរពេទ្យ បន្ទាប់​ពី​បាន​បង្ហាញ​ពី​ភាពធូរស្រាល​ប្រសើរ​ឡើង ។

ប្រភព​ព័ត៌មាន​ដដែល​បានបន្តអោយ​ដឹង​ថា “​ចំនួន​អ្នកជំងឺ​កូ​វី​ដ​១៩ កំពុង​ទទួល​ការ​ព្យាបាល​នៅ​ក្នុង​ប្រទេស​នេះ​នា​ពេល​បច្ចុប្បន្ន គឺ​៤៩.២១៩​នាក់​” ។

គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ គឺចំនួន ៥១​ថ្ងៃ​ហើយ ​នៃ​ការ​រឹត​ត្បឹ​ត​នៅ​ទូ​ទាំង​ប្រទេស​ដែល​បាន​ប្រកាស​ដោយ​រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល នៃ​ជំងឺ​រាតត្បាត​នេះ ។ ការ​បិទ​ប្រទេស​ដែល​បាន​ប្រកាស​ឡើង​កាល​ថ្ងៃ​ទី​២៥ ខែមីនា ​ដល់កំណត់​នៅ​ថ្ងៃ​ទី​១ ខែឧសភា ប៉ុន្តែ​រដ្ឋាភិបាល​ឥណ្ឌា បាន​បន្ត​ដាក់​បន្ថែម​ជា​លើក​ទី​ពីរ រហូត​ដល់​ថ្ងៃ​ទី​១៧ ខែឧសភា ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ